Join with Health.com.kh on Telegram

មានស្ត្រីជាច្រើនបានមើលរម្លងពីអត្ថប្រយោជន៍ នៃការឆ្លុះអេកូ ដើម្បីពិនិត្យតាមដានពី សុខភាពរបស់ទារក នៅក្នុងផ្ទៃ។ ពួកគេបានតិតថា វាគ្រាន់តែ អាចជួយយើងដឹង បានពីភេទរបស់ទារក មុនពេល សម្រាលប៉ុណ្ណោះ ។

ហេតុនេះហើយ ទើបបានជាមាន ស្រ្តីមួយចំនួន មិនបានយកចិត្តទុកដាក់ ពីការទៅពិនិត្យផ្ទៃពោះ តាមរយៈការឆ្លុះអេកូ ។ ជាការពិតវាមិនត្រឹមតែអាច ជួយអោយយើងដឹងបាន ពីភេទ របស់ទារកនោះទេ តែវានៅមានគុណសម្បត្តិជាច្រើនទៀត ដែលយើងមិនគួរមើលរម្លង ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ នៃការពិនិត្យផ្ទៃពោះ​តាមរយៈ ការឆ្លុះអេកូ ៖

ការថត​អេកូ អាច​ជួយ​អោយ​យើង​ពិនិត្យ​តាមដាន​ដឹង​ពី ទិដ្ឋភាព​ជា​ច្រើន​នៃ​សុខភាព​របស់​គភ៌ មានដូចជា​៖

•​    ​ចំនួន នៃ​ទារក​ដែល​មាន​នៅក្នុង​ផ្ទៃ ។​

•​    ​ថា​តើ ទំងន់​របស់​គភ៌ មាន​សមាមាត្រ​សាក​សម នឹង អាយុកាល​របស់​ពួកគេ​ដែរ ឬទេ​?

•​    ​តើ សិរីរៈ​ខាងក្នុង​របស់​ទារក មាន​ការលូតលាស់​បាន​ត្រឹមត្រូវ​ដែរឬទេ​?

•​    ​ពិនិត្យមើល​ថា តើ​សុក​ស្ថិតនៅក្នុង​ទីតាំង​សុវត្ថិភាព​ដែរ​ឬ​អត់​?

•​    ​តាមដាន​ថា​តើ វា​មាន​បញ្ហា​អ្វីមួយ​កើតឡើង​ចំពោះ ស្បូន​, ដៃ​ស្បូន ឬ អូវែ​របស់​ម្តាយ​ដែរឬទេ​?

អ្នកជំនាញ​នៃ​ប្រទេស​កាណាដា បាន​ធ្វើ​ការណែនាំ​ដល់​ស្ត្រី​ទាំងអស់ អោយទៅ​ធ្វើការ​ថត​អេកូ​នៅ ពេលដែល​ពួកគេ​មាន​ផ្ទៃពោះ ។ ពេលវេលា​ដែល​សាក​សម​សម្រាប់​អ្នក ក្នុងការ​ធ្វើ​វា នោះ​គឺ​ស្ថិតនៅ ចន្លោះ​សប្តាហ៍​ទី ១៨ និង ទី ២២​នៃ​អាយុកាល​របស់​គភ៌ ។​


អ្នក​អាច​នឹង​ត្រូវ​បាន គេ​ស្នើរ​សុំ​អោយ​ធ្វើ​ការថត​អេកូ នៅក្នុង​ពេល​ណា​ទៀត នៃ​អំឡុងពេល​នៃ​ការ​មាន គភ៌​របស់​អ្នក​។ អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​របស់​អ្នក អាច​នឹង​ប្រាប់​អ្នក​ពី​៖

•​    ​ស្ថានភាព​ដំណេក​របស់​គភ៌​នៅក្នុង​ផ្ទៃ ។​

•​    ​ស្ថានភាព​ទីតាំង របស់​សុក​នៅក្នុង​ស្បូន​។​

•​    ​បរិមាណ​ទឹកភ្លោះ ដែល​មាន​នៅ​ជុំវិញ​ទារក​។​

•​    ​ស្ថានភាព​នៃ​ការរីក​ធំធាត់ និង សុខុមាលភាព​របស់​គ​ភ៌​។​

•​    ​បញ្ហា ឬ ភាព​មិន​ប្រក្រតី​របស់​ហ្សែ​ន ដែល​អាច​កើតមាន ចំពោះ​គភ៌ ៕