ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមែ
ក្នុងរយៈពេល៥ថ្ងៃខាងមុខ លាភរបស់អ្នកនឹងឡើងខ្ពស់ខ្លាំង ដោយអ្នកគួរតែក្តាប់ឲ្យជាប់ ទើបអ្នកអាចទទួលបានផលដែលអ្នកមិនធ្លាប់មាន។ ដូចនេះ ប្រាក់ចំណូលរបស់អ្នកនឹងអាចកើនឡើងទ្វេដង ដោយធ្វើឲ្យអ្នកអាចក្លាយជាអ្នកមានលុយជាមិនខានឡើយ។
ឆ្នាំម្សាញ់
ឆ្នាំម្សាញ់នេះ មិនថាធ្វើអ្វីទេ សុទ្ធតែអាចមានគេតាមជួយ។ ក្នុងរយៈពេល៥ថ្ងៃខាងមុខ អ្នកនឹងអាចចំណេញបានប្រាក់ច្រើនជាងមុន ដោយធ្វើឲ្យអ្នកអាចលាចាកពីស្ថានភាពក្រលំបាកដែលអ្នកកំពុងតែជួបប្រទះ។
ឆ្នាំមមី
៥ថ្ងៃខាងមុខនេះ លាភខ្លាំងនឹងចូលមករកអ្នក ថែមទាំងមានទេវតាទ្រព្យមកជួយផងដែរ។ ដូចនេះ អ្នកអាចបំពេញការងារធំបានក្នុងប៉ុន្មានថ្ងៃនេះ។ ជាហេតុដែលធ្វើឲ្យអ្នកមានលុយដែលចាយមិនអស់ឡើយ៕