Join with Health.com.kh on Telegram

បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា​ ទោះបីជា​ការ​ធ្វើ​សកម្មភាព​រាង​កាយ​បាន​តិចតួច​ និង​ទៀងទាត់​ពេលវេលា​ក៏​ដោយ​ ក៏​ប្រហែលជា​ជួយ​កាត់​បន្ថយ​នូវ​ការ​ប្រឈម​មុខ​នឹង​ជំងឺ​បេះដូង​ដែរ​ ។​ ចំនែក​លំ​ហាត់ប្រាណ​ជា​ច្រើន​ដែល​មនុស្ស​ហាត់​ ពួក​គេ​នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ក្នុង​ការ​កាត់​បន្ថយ​នូវ​ការ​ប្រឈម​មុខ​បាន​ច្រើន​ដែរ​ ។​

ខាងក្រោម​នេះ​គឺជា​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ស្រាវជ្រាវ​នៅ​ឯ​សាលា​ Harvard​ ផ្នែក​សុខភាព​ខាង​សាធារណៈ​បាន​រក​ឃើញ​៖
•​ ​ការ​ធ្វើ​សកម្មភាព​រាង​កាយ​ពី​កំរិត​មធ្យម​ រហូត​ដល់​កំរិត​ធ្ងន់​យ៉ាងតិច​ ពីរ​ម៉ោង​កន្លះ​ ឬ​ ១៥០​នាទី​ក្នុង​មួ​យស​ប្តា​ហ៍​ អាច​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​ជំងឺ​បេះដូង​របស់​មនុស្ស​បាន​ ១៤%​ ។​
•​ ​ការ​ប្រឈម​មុខ​នឹង​ជំងឺ​សរសៃឈាម​បេះដូង​ Coronary​ អាច​នឹង​ថយ​ចុះ​បន្តិច​ម្តងៗ​ដោយសារ​ពួក​គេ​ហាត់ប្រាណ​បាន​ច្រើន​ ។​

លោក​ Jacob​ Sattelmair​ នៃ​សាកលវិទ្យាល័យ​ Harvard​ ផ្នែក​សុខភាព​សាធារណៈ​ បាន​និយាយ​ប្រាប់​សារព័ត៌មាន​ថា​“​លទ្ធ​ផលបូក​សរុប​នៃ​ក្បួន​សិក្សា​របស់​សហព័ន្ធ​រក​ឃើញ​ថា​ ការ​ដែល​ហាត់ប្រាណ​បាន​តិចតួច​គឺជា​ប្រការ​មួយ​ដែល​ល្អ​ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​អោយ​កាន់តែ​ល្អ​ទៀត​នោះ​គឺ​ហាត់​អោយ​បាន​ច្រើន​”​ ។​

លោក​ Sattelmair​ និយាយ​ថា​ ការ​ហាត់ប្រាណ​បាន​ ១៥០​នាទី​ក្នុង​មួ​យស​ប្តា​ហ៍​គឺ​មាន​ប្រយោជន៍​ ប៉ុន្តែ​បើ​ហាត់​រហូត​ដល់​ ៣០០​នាទី​ក្នុង​មួ​យស​ប្តា​ហ៍​វិ​ញា​វា​នឹង​មាន​ផល​ល្អ​កាន់តែ​ច្រើន​ ។​

គាត់​បាន​និយាយ​ថា​ វា​មាន​ភាព​ខុស​គ្នា​ពី​ការ​ស្រាវជ្រាវ​មុនៗ​ដែល​ស្តី​អំពី​ ការ​ពិនិត្យ​នូវ​ការ​ពាក់ព័ន្ធ​គ្នា​រវាង​ជំងឺ​បេះដូង​ និង​ការ​ហាត់ប្រាណ​ ព្រោះ​វា​បាន​ដាក់​បញ្ចូល​នូវ​ការ​ធ្វើ​សកម្មភាព​រាង​កាយ​របស់​មនុស្ស​ម្នាក់​ទៅ​ក្នុង​នោះ​ ដើម្បី​អោយ​ពួក​គេ​មានការ​កាត់​បន្ថយ​ពី​ការ​ប្រឈម​មុខ​ព្រមទាំង​ទំហំ​ដ៏​ធំធេង​នៃ​អត្ថប្រយោជន៍​ដែល​គេ​ទទួល​បាន​ ។​

អ្នក​ស្រាវជ្រាវ​បាន​កត់សំគាល់​ឃើញ​ថា​ ភាព​ខុស​គ្នា​នៃ​ភេទ​ក្នុង​ការ​ហាត់ប្រាណ​ក៏​ទទួល​បាន​នូវ​លទ្ធផល​ខុស​គ្នា​ដែរ​ ដែល​វា​បង្ហាញ​ថា​ ការ​ហាត់ប្រាណ​មាន​ប្រ​សិ​ទ្ឋ​ភាព​ក្នុង​ការ​កាត់​បន្ថយ​ជំងឺ​បេះដូង​របស់​មនុស្ស​ស្រី​ច្រើន​ជាង​មនុស្ស​ប្រុស​ ។​ អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​សរសេរ​ថា​ ការ​ស្លាប់​ដោយសារ​ជំងឺ​សរសៃឈាម​បេះដូង​ Coronary​ ត្រូវ​បាន​ធ្លាក់​ចុះ​ចាប់តាំងពី​ឆ្នាំ​ ១៩៦០​មក​ម្ល៉េះ​។​ មាន​ប្រជាជន​អា​មេ​រិ​ក​ប្រហែល​ ១៧​លាន​នាក់​ រស់នៅ​ដោយ​កើត​ជំងឺ​សរសៃឈាម​បេះដូង​ Coronary​ ដែល​បង្ក​អោយ​មានការ​ស្លាប់​រហូត​ដល់​ ៤២៥០០០​នាក់​ក្នុង​មួយ​ឆ្នាំ​។