Join with Health.com.kh on Telegram

ជំងឺ​រលាក​ថ្លើម​ប្រភេទ​ C​គឺជា​ការ​ឆ្លង​មេរោគ​ដែល​ត្រូវ​បាន​បង្ក​ ឡើង​ដោយ​វីរុស​ ដែល​ វាយ​ ប្រហារ​ទៅ​លើ​ថ្លើម​ និង​នាំ​អោយ​មានការ​រលាក​។​ មនុស្ស​ភាគច្រើន​ដែល​ត្រូវ​បាន​ ឆ្លង​ មេរោគ​ថ្លើម​ប្រភេទ​ C​នេះ​គឺ​គ្មាន​រោគ​សញ្ញា​អ្វី​ទាំងអស់​។​

ជា​ការ​ពិត​ណាស់​,​ មនុស្ស​ភាគ​ ច្រើន​មិនដឹង​ថា​ពួក​គេច​មានការ​រលាក​ថ្លើម​ប្រភេទ​ C​នោះ​ទេរ​ហូត​ដល់​ការ​ខូចខាត​ ថ្លើម​ លេច​ចេញ​ឡើង​នូវ​រយៈពេល​ក្រោយ​អំឡុង​ពេល​មើល​តេស្ត​ជា​ទៀងទាត់​។​

ជំងឺ​រលាក​ថ្លើម​ប្រភេទ​ C​គឺ​វីរុស​ថ្លើម​ ត្រូវ​បាន​គេ​ចាត់ទុកជា​ ទូទៅ​ទៅ​នឹង​ចំនោម​វីរុស​ដែល​ ធ្ងន់ធ្ងរ​ខ្លាំង​បំផុត​។​ ជំងឺ​រលាក​ថ្លើម​ប្រភេទ​ C​ត្រូវ​បាន​ចំលង​តាម​រយៈ​ការ​ប៉ះពាល់​ ទៅ​នឹង​ ឈាម​,​ ភាគច្រើន​គឺ​ប៉ះ​តាម​ម្ជុល​ដែល​ប្រើ​រួម​គ្នា​ក្នុង​ការ​ចាក់​ថ្នាំ​ញៀន​។​
រោគ​សញ្ញា

ជំងឺ​រលាក​ថ្លើម​ប្រភេទ​ C​ជា​ធម្មតា​គ្មាន​រោគ​សញ្ញា​ក្នុង​ករណី​ដំណាក់​កាលដែល​ទើបតែ​ចាប់ផ្តើម​នោះ​ទេ​។​ នៅ​ពេល​ដែល​រោគ​សញ្ញា​លេចឡើង​,​ ជា​ធម្មតា​វា​មាន​កំរិត​មួយ​ទាប​ និង​ដូច​ជា​ជំងឺ​ផ្តាសាយធំ​ដែល​រួម​មានៈ​
-​អស់កំលាំង​
-​គ្រុនក្តៅ​
-​ចង្អោរ​ ឬ​អត់​ចង់​ញុំ​ា​អី​
-​ឈឺ​សាច់ដុំ​ និង​សន្លាក់​
-​ស្រ​គៀរ​ត្រង់​តំបន់​ថ្លើម​

នៅ​ពេល​ណា​ដែល​ទៅ​ជួបនឹង​គ្រូពេទ្យ
សូម​ធ្វើការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នកមាន​រោគ​សញ្ញា​ដែល​ធ្វើ​អោយ​ព្រួយបារម្ភ​ដល់​អ្នក​។​
មូលហេតុ
ជំងឺ​រលាក​ថ្លើម​ប្រភេទ​ C​ត្រូវ​បាន​បង្ក​ឡើង​ដោយ​មេរោគ​វីរុស​ថ្លើម​ប្រភេទ​ C(HCV)​។​ មេរោគ​វីរុស​ថ្លើម​ប្រភេទ​ C​នេះ​ត្រូវ​បាន​រាលដាល​នៅ​ពេល​ដែល​អ្នក​ប៉ះ​ ពាល់​ជាមួយ​ឈាម​ ដែល​ត្រូវ​បាន​ចំលង​រួច​។​

ឧទាហរណ៍​ថា​មេរោគ​វីរុស​ថ្លើម​ប្រភេទ​ C​អាច​ត្រូវ​បាន​រាលដាល​យ៉ាងដូច​មេ្ត​ចៈ​
-​បញ្ចូល​ឈាម​
-​ការ​ប្រើ​ម្ជុល​រួម​គ្នាៈ​ មេរោគ​វីរុស​ថ្លើម​ C​អាច​ត្រូវ​បាន​រាលដាល​តាម​រយៈ​ ការ​ប្រើប្រាស់​ ម្ជុល​រួម​ដែល​ម្ជុល​នោះ​ត្រូវ​បាន​ឆ្លង​មេរោគ​រួច​ហើយ​។​
-​ការ​សំរាលកូនៈ​ មួយ​ចំនួន​តូច​នៃ​ទារក​ដែល​ទើបនឹង​កើតជា​មួយ​ ម្តាយ​ដែល​មាន​ ជំងឺ​រលាក​ថ្លើម​ប្រភេទ​ C​នេះ​ ទទួល​រង​នូវ​ការ​ឆ្លង​មេរោគ​នេះ​អំឡុង​ពេល​កើត​។​
-​ការ​រួម​ភេទៈ​ ក្នុង​ករណី​កម្រ​,​ មេរោគ​ថ្លើម​ប្រភេទ​ C​ត្រូវ​បាន​ចំលង​តាម​ការ​រួម​ភេទ​។
កត្តា​ហានិភ័យ

ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ថ្លើម​ប្រភេទ​ C​ត្រូវ​បាន​កើនឡើង​ប្រសិនបើ​អ្នកៈ​
-​ធ្វើការ​នៅ​កន្លែង​មើលថែ​អ្នកជំងឺ​ដែល​ត្រូវ​ប៉ះពាល់​ជាមួយ​ឈាម​
-​ធ្លាប់​ចាក់​ថ្នាំ​ញៀន​
-​មាន​មេរោគ​អេ​ដស៍​
-​សាក់​ខ្លួន​:​ និង​ចោះ​(​ក្រវិល​)​ក្នុង​បរិស្ថាន​មួយ​មិន​ស្អាត​ដោយ​ ការ​ប្រើប្រាស់​នូវ​ សំភារៈ​មិន​ស្អាត​
-​ទទួល​ការ​បញ្ចូល​ឈាម​
-​ទទួល​ការ​ព្យាបាល​ដោយ​ការ​លាង​ឈាម​ក្នុង​រយៈពេល​មួយ​ដ៏​យូរ​
-​កើតជា​មួយ​ម្តាយ​ដែល​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ C​នេះ​

ផលវិបាក
ជំងឺ​រលាក​ថ្លើម​ប្រភេទ​ C​ដែល​បន្ត​ជា​ច្រើន​ឆ្នាំ​អាច​បណ្តាល​អោយ​ មាន​ផលវិបាក​មួយ​ ចំនួន​ ដូច​ជាៈ​
-​ជំងឺ​ក្រិន​ថ្លើមៈ​ បន្ទាប់​ពី​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ C​នេះ​២០​ ទៅ​៣០​ឆ្នាំ​,​ ជំងឺ​ក្រិន​ថ្លើម​ អាច​កើត​មាន​ឡើង​។​ ជំងឺ​ក្រិន​ថ្លើម​អាច​ធ្វើ​អោយ​មាន​ភាព​លំបាក​សំរាប់​ ថ្លើម​ក្នុង​ ការ​បំ​ ពេញ​ មុខងារ​របស់​វា​។​
-​មហារីក​ថ្លើមៈ​ មួយ​ចំនួន​តូច​នៃ​អ្នក​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ C​នេះ​អាច​វិ​វត្ត​ ជា​ជំងឺ​ មហារីក​ថ្លើម​។​
-​ជំងឺ​ខ្សោយ​ថ្លើមៈ​ ថ្លើម​ដែល​ត្រូវ​បាន​ខូ​ត​ខាត​ទាំងស្រុង​ដោយ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ C​នេះ​មិន​អាច​បំពេញ​មុខងារ​បាន​ទេ​។​

ការ​ការពារ
ការពារ​ខ្លួន​អ្នក​ពី​ការ​រលាក​ថ្លើម​ប្រភេទ​ C​នេះ​ដោយ​ធ្វើ​តាម​ការ​ប្រុង​ប្រយ័ត្ន​ដូច​ខាងក្រោមៈ​
-​ឈប់​ប្រើប្រាស់​ថ្នាំ​ញៀនៈ​ ប្រសិនបើ​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​,​ សូម​ស្វែងរក​ជំនួយ​។​ ប្រសិនបើ​អ្នក​មិន​អាច​បញ្ឈប់​ទេ​នោះ​,​ កុំ​ប្រើ​ម្ជុល​រួម​គ្នា​អោយ​សោះ​
-​ប្រយ័ត្ន​អំពី​ការ​សាក់​ និង​ចោះ​(​ក្រវិល​):​ ប្រសិនបើ​អ្នក​ជ្រើសរើស​ក្នុង​ការ​ចោះ​ ឬ​សាក់​នោះ​,​ សូម​មើលទៅ​ហាង​ណា​ដែល​ទុកចិត្ត​បាន​។​ សូម​សួរ​សំនួរ​ជា​មុន​អំពី​សំភារៈ​សំរាប់​សាក់​ ឬ​ចោះ​នោះ​ស្អាត​ឬ​យ៉ាងណា​។​ សូម​ប្រាកដ​ថា​បុគ្គលិក​សាក់​ ឬ​ចោះ​នោះ​ប្រើ​នូវ​សំភារៈ​ ដែល​ស្អាត​។​ ប្រសិនបើ​បុគ្គលិក​មិន​ឆ្លើយ​នូវ​សំនួរ​របស់​អ្នក​ទេ​,​ សូម​រក​មើល​ហាង​ផ្សេង​។​
-​សូម​អនុវត្ត​នូវ​ការ​រួម​ភេទ​ដោយ​មាន​សុវត្ថិភាពៈ​ កុំ​ប្រថុយ​ក្នុង​ការ​រួម​ភេទ​ដោយ​ មិន​បាន​ ការពារ​ជាមួយ​ដៃគូរ​ច្រើន​ ឬ​ជាមួយ​ដៃគូរ​ដែល​មាន​ស្ថានភាព​សុខភាព​មិន​ប្រាកដ​។​ ការ​ចំលង​តាម​ការ​រួម​ភេទ​រវាង​ប្តី​ និង​ប្រពន្ធ​ក៏​អាច​កើត​មាន​ដែរ​ ប៉ុន្តែ​ហានិភ័យ​គឺ​ទាប​។