ចូរ​បរិភោគ​ខ្ទឹមស​អោយ​បាន​ច្រើន​ ព្រោះ​វា​គឺជា​ថ្នាំបុរាណ​ដែល​ល្បីល្បាញ​មួយ​ក្នុង​ការ​ព្យាបាល​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ហើយ​វា​ពិតជា​មាន​ប្រ​សិ​ទ្ឋ​ភាព​មែន​ ។​

ការ​សិក្សា​ថ្មីៗ​នេះ​ បង្ហាញ​ថា​ខ្ទឹមស​នេះ​ត្រូវ​បាន​ប្រទេស​ចិន​ ប្រើ​ជា​យូរអង្វែង​មក​ហើយ​ ចំនែក​សព្វ​ថ្ងៃនេះ​វា​ត្រូវ​បាន​ប្រទេស​អា​ល្លឺ​ម៉​ង់​យក​ទៅ​ប្រើ​ក្នុង​ទ្រង់ទ្រាយ​ធំ​សំរាប់​ជា​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ ហើយ​ខ្ទឹមស​នេះ​ក៏​អាច​មាន​ សកម្មភាព​ប្រឆាំង​នឹង​ផល​ប៉ះពាល់​ផ្សេងៗ​ដែរ​ ។​

សម្ពាធ​ឈាម​នៅ​ពេល​ដែល​បាន​បរិភោគ​ខ្ទឹម​រួច​ជា​មធ្យម​ធ្លាក់​ពី​ ១៧១/១២០​ ទៅ​ ១៥២/៨៩​ ក្នុង​ពេល​ប្រើ​បាន​បី​ខែ​។​ អ្វី​ដែល​គួរ​អោយ​ចាប់អារម្មណ៍​ គឺ​លទ្ធផល​របស់​ខ្ទឹមស​មានការ​លូតលាស់​ខ្លាំងក្លា​ក្នុង​ពេល​ធ្វើតេស្ត​នេះ​មាន​ន័យ​ថា​ធ្វើ​យ៉ាងណា​អោយ​មានការ​ប្រើ​ខ្ទឹមស​ជា​ប្រចាំ​ដើម្បី​អាច​ទាញ​យក​ប្រយោជន៍​របស់​វា​បាន​ ។​

ខ្ទឹមសរ​ប្រហែលជា​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​ យ៉ាង​យោ​ច​ណាស់​ក៏​វា​ធ្វើ​អោយ​សាច់ដុំ​រលីង​នៅ​ក្នុង​សរសៃឈាម​មានការ​រលា​ និង​អោយ​សរសៃឈាម​រីក​ធំ​បាន​ ។​ ប្រការ​ទាំងនេះ​គឺ​កើតឡើង​ទៅ​លើ​សត្វ​កណ្តុរ​ដែល​គេ​អោយ​ចំនី​វា​ស៊ី​ជា​ទឹក​ខ្ទឹមស​ ។​ ទាំង​ខ្ទឹមស​និង​ខ្ទឹមបារាំង​ សុទ្ធតែ​ផ្សំ​ឡើង​ដោយ​សមាសធាតុ​សំខាន់ៗ​ (Adenosin)​ ដែល​អាច​ធ្វើ​អោយ​សាច់ដុំ​រលា​បាន​ នេះ​បើ​តាម​ អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ George​ Washington​ ។​ នេះ​មាន​ន័យ​ថា​ការ​បរិភោគ​ខ្ទឹមបារាំង​ក៏​គួរតែ​ជួយ​ដល់​ការ​បន្ថយ​សម្ពាធ​ឈាម​ដែរ​ ។​ លើស​ពី​នេះ​ទៅ​ទៀត​ ខ្ទឹមបារាំង​ ផ្សំ​ឡើង​ដោយ​ ជាតិ​ Prostaglandin​ A1​ និង​ E​ ក្នុង​ចំនួន​តិចតួច​ដែរ​ ហើយ​សារធាតុ​ទាំងនេះ​មាន​នាទី​បញ្ចុះ​សម្ពាធ​ឈាម​ ។

ចូរ​អ្នក​ចង​ចាំ​ថា​ខ្ទឹមស​ទាំង​ឆៅ​ និង​ឆ្អិន​ និង​ខ្ទឹមបារាំង​ អាច​មាន​ផលប្រយោជន៍​ទៅ​លើ​សម្ពាធ​ឈាម​ ទាំងអស់​ ប៉ុន្តែ​ខ្ទឹមស​ដែល​ឆៅ​ត្រូវ​បាន​គេ​គិត​ថា​មាន​ប្រសិទ្ធភាព​ខ្លាំង​ជាងគេ​ ។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង