អ្នកប្រហែលជាគិតថាស្ត្រសជានិច្ចកាលអាក្រក់សម្រាប់អ្នក។ប៉ុន្តែតាមពិតមិនដូច្នេះទេ។ស្ត្រេសពេលខ្លះក៏ល្អដែរសម្រាប់អ្នក។ចូរពិនិត្យមើគន្លឹះមាសខាងក្រោមនេះអំពីស្ត្រេស។
![](https://www.health.com.kh/wp-content/uploads/2022/03/M-ស្ត្រេស.jpg)
- ស្ត្រេស អាចល្អប្រសើរសំរាប់មនុស្សមួយចំនួន ។ វាអាចបង្កើននូវការបង្កើតឡើងថ្មីៗ, បង្កើនសកម្មភាពនានា ល្អៗ, ដូច្នេះ ចូរស្វែងយល់អំពីបញ្ហានេះអោយបានស៊ីជំរៅ និង រកវិធីសាស្ត្រណាដែលល្អបំផុតសំរាប់អ្នកក្នុងការអនុវត្ត ឬ ព្យាបាលស្ត្រេស ។
- ខ្លួនមនុស្សយើងត្រូវការហាត់ប្រាណដោយសារតែវាបាន បញ្ចេញនូវអ័រម៉ូន ដែលមានប្រយោជន៍រាប់រយ ។
- ធ្វើខ្លួនឯងកុំអោយនៅជាប់នឹងរោគស្ត្រេសពេកតាមរយៈការសំរាកបន្ធូរអារម្មណ៍ រួចធ្វើខ្លួនអោយរវល់ជាមួយនឹងការងារធម្មតាផ្សេងៗ ដូចជាលេងកីឡា, ហាត់ប្រាណ, រាំលេង, ណាត់មិត្តជជែកលេង ទទួលទានអាហារកំសាន្ត, សរសេរគំរោងផែនការ ឬ កំណត់ហេតុបន្តិចបន្តួចជាដើម ។
- ការបន្ធូរអារម្មណ៍តែមួយភ្លែតជាការល្អប្រសើរសំរាប់អ្នក ដែលអ្នកអាចធ្វើវាបាននៅគ្រប់ទីកន្លែង, គ្រប់ពេលដែលអ្នកគ្រប់គ្រងរោគស្ត្រេសរបស់អ្នក តាមរយៈ ៖
- បិទភ្នែករបស់អ្នក
- ទំលាក់ស្មាក្រោម
- បន្ថយចង្វាក់ដកដង្ហើមរបស់អ្នកអោយនៅសល់តែពាក់កណ្តាល
- រាប់អោយបាន ៥ មុននឹងដកដង្ហើមចេញ និង ចូល
- ការរៀនដកដង្ហើមបែបធម្មតាៗ ហើយវែងៗអាចជួយសំរួលរោគស្ត្រេសរបស់អ្នក ជាពិសេស ការហាត់ដកដង្ហើមបែប យូហ្កា (yoga breathing)
- ការហាត់ប្រាណអាចជួយបន្ធួរបន្ថយអាការៈរោគស្ត្រេស ហើយថែមទាំងអាចទប់ទល់ការកើតរោគស្ត្រេសនៅលើកក្រោយលើកក្រោយទៀតផង, ដូច្នេះ ចូលដើរអោយបានលឿនៗ, ឡើងជណ្តើរ រួមផ្សំជាមួយនឹងការហាត់ប្រាណធម្មតាផ្សេងៗទៀតអោយបានរាល់ថ្ងៃ ។ អ្នកមិនចាំបាច់អីទៅធ្វើវាអោយបានគ្រប់ដប់ ឬ ហួសហេតុពេកនោះទេ, ត្រឹមតែការដើរក្នុងរយៈពេល ៣០ នាទីក្នុងមួយថ្ងៃវាប្រសើរណាស់ទៅហើយ ។
- ការសំរួលអារម្មណ៍តាមរយៈមាស្សាមានក្លិនក្រអូបផ្សេងៗ (aromatherapy) ពិតជាអាចជួយអ្នកបាន; ដាក់ក្លិនទាំងនេះនៅតាមកូនកន្សែងដៃ, ខ្នើយកើយ ឬ ក្នុងទឹកអាងងូតទឹក ។
- សាកធ្វើការហាត់សំរាកសាច់ដុំ និង សំរាកសតិអារម្មណ៍អោយបានយូរៗ នោះអ្នកនឹងអាចគ្រប់ភាពតានតឹង ឬ រោគស្ត្រេសរបស់អ្នកបានជាមិនខានឡើយ ។
- ការម៉ាស្សា (massage) នឹងជួយបន្ធូរការតឹងសាច់ដុំ, ការឈឺចាប់ដែលបណ្តាលមកពីស្ត្រេស ។ ដូច្នេះ, អ្នកគួរតែសាកល្បងការម៉ាសានេះនៅពេលដែលអ្នកមានអារម្មណ៍តានតឹងផ្សេងៗ ៕