Join with Health.com.kh on Telegram

​ការប៉ះពាល់​ផ្សែង​បារី​គឺ​ជា​កត្តា​ហានិភ័យ​មួយ​សំ​រាប់ការ​គាំងបេះដូង​។ វា​ត្រូវ​បាន​គេ​គិត​ថា សារធាតុ​គីមី​នៅក្នុង​ផ្សែង​បារី​អាច​ប៉ះពាល់​ទៅលើ​ស្រទាប់​នៃ​សរសៃឈាម​អា​រទែ​, ដែល​នេះ​បណ្តាល​អោយ​សរសៃឈាម​អារទែ​រលាក​។ ការ​រលាក​នេះ​អាច​ធ្វើអោយ​សរសៃឈាម​អារទែ​ត្បៀត​, បង្កើន​នូវ​ហានិភ័យ​នៃ​ការ​មានការ​គាំងបេះដូង​។

​ការដក​ដង្ហើម​ដែល​ស្រូប​យក​ផ្សែង​បារី​អាច​បណ្តាលអោយ​កោសិកា​ឈាម​ដែល​ទទួលខុសត្រូវ​នៃ​កំនក​ឈាម​(​ប្ល៉ា​កែត​)​បង្កើន​នូវ​ចំនួន​, ដែល​អាច​ធ្វើអោយ​ឈាម​ឆាប់​កក​ផងដែរ​។ ប្ល៉ា​កែត​ច្រើន​អាច​បណ្តាល​អោយ​ឈាមកក​ដែល​អាច​បង្អាក់​នូវ​លំហូរ​ឈាម​ក្នុង​សរសៃឈាម​អា​រទែ​, ដែល​បណ្តាល​អោយ​មានកា​រ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​។​

វា​ក៏​លេចឡើង​ផងដែរ​ថា អត្រា​នៃ​ការ​គាំងបេះដូង​នឹង​ថយ​ចុះ​នៅ​តំបន់​មួយចំនួន​បន្ទាប់ពី​តំបន់​ទាំងនោះ​ដាក់ចេញ​បំរាម​”​គ្មាន​ផ្សែង​បារី​”​។ ប្រសិនបើ​អ្នក​ជក់បារី​, មធ្យោបាយ​ដែល​ល្អ​បំផុត​ដើម្បី​បន្ថយ​នូវ​ហានិភ័យ​នៃ​ការ​គាំងបេះដូង​គឺ​ឈប់​ជក់​វា​តែម្តង​។ ប្រសិនបើ​អ្នក​នៅ​ជិត​អ្នក​ជក់បារី​ជាប្រចាំ​, សូម​លើក​ទឹកចិត្ត​ពួកគេ​អោយ​ពួក​គេ​ឈប់​ជក់  ឬ​ជក់​នៅ​កន្លែង​ដែល​បន្ថយ​នូវ​ផ្សែង​បារី​ទៅ​អ្នក​ដែល​បាន​ដក​ដង្ហើមចូល​។ ជាពិសេស នេះ​ជា​រឿង​សំខាន់​ថា​តើ​អ្នក​ធ្លាប់​មាន​ការ​គាំងបេះដូង​ពីមុន ឬ​ធ្លាប់​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​មាន​ជំងឺ​បេះដូង​ដែរឬទេ​។