Join with Health.com.kh on Telegram

សញ្ញា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​អ្នក​ព្រួយបារម្ភ​ ក៏​មាន​សញ្ញា​មួយ​ចំនួន​ដែល​ស្ត្រី​ទាំងអស់​មិន​គួរ​មើល​រំលង​។​

សញ្ញា​ទាំងនោះ​រួម​មាន​៖​
-​ជំងឺ​គាំងបេះដូង​៖​ ការ​ឈឺចាប់​ ឬ​ មាន​អារម្មណ៍​មិន​ស្រួល​នៅ​កណ្តាល​ទ្រូង​ ដែល​ពេល​ខ្លះ​មានការ​ឈឺចាប់​រាង​កាយ​ផ្នែក​ខាងលើ​ ដូច​ជា​ ដៃ​ ខ្នង​ ក​ ថ្គាម​ ឬ​ ពោះ​,​ ដកដង្ហើម​ដង្ហក់​,​ បែកញើស​,​ ចង់​ក្អួត​,​ និង​ ឈឺក្បាល​។​
-​សញ្ញា​ដាច់​សរសៃឈាម​ខួរក្បាល​៖​ បញ្ហា​ការ​និយាយ​ មើល​ លំនឹង​ និង​ ការ​សម្របសម្រួល​ ក៏​ដូច​ជា​ ការ​ស្ពឹក​ ឬ​ ភាព​ខ្សោយ​នៃ​មុខ​ ដៃ​ ឬ​ ជើង​។​
-​បញ្ហា​សុខភាព​បង្ករ​កំណើត​៖​ ហូរ​ឈាម​ចន្លោះ​ពី​រដូវ​មួយ​ទៅ​រដូវ​មួយទៀត​,​ រមាស់​,​ រលាក​,​ ឡើង​ដុំ​ពក​,​ ពងទឹក​,​ ឬ​ ដំបៅ​ លើ​ប្រដាប់​ភេទ​,​ ការ​ឈឺចាប់​ពេល​រួម​ភេទ​,​ ការ​ឈឺចាប់​ខ្លាំង​ពេល​មាន​រដូវ​,​ ការ​ឈឺចាប់​ត្រគាក​ខ្លាំង​,​ ធ្លាក់ស​មិន​ប្រក្រតី​ ជា​ពិសេស​មាន​ក្លិន​ខ្លាំង​,​ ឈឺ​ខ្នង​ផ្នែក​ខាងក្រោម​ ហើយ​ហើម​ និង​/​ឬ​ មាន​អារម្មណ៍​ឆ្អែត​។​
-​បញ្ហា​សុដន់​៖​ មាន​ចេញ​ទឹកដោះ​,​ ឈឺ​សុដន់​,​ ប្តូរ​ស្បែក​សុដន់​ឬ​ចុង​សុដន់​ (ridges,​ ខួច​,​ ផត​,​ ហើម​,​ ឡើង​ក្រហម​,​ ឬ​ ឡើង​ស្រកា​),​ ដុំ​ពក​ ឬ​ ជាលិកា​សុដន់​ ឬ​ ម្តុំ​ក្រោម​ក្លៀក​ ឡើង​ក្រាស់​ ឬ​ ជ្រាយ​។​
-​បញ្ហា​រំលាយ​អាហារ​ ឬ​ ពោះ​៖​ ហូរ​ឈាម​ពី​ចុង​ពោះវៀនធំ​,​ លាមក​មាន​ឈាម​ ឬ​ រំអិល​ ឬ​ លាមក​ពណ៌​ខ្មៅ​,​ ទម្លាប់​ពោះវៀន​ប្រែប្រួល​,​ ទល់លាមក​ រាគ​ ឬ​ ទាំង​ពីរ​,​ ឆ្អល់ចុងដង្ហើម​មិន​ឈប់​ឈរ​,​ ឈឺចាប់​ ឬ​ មាន​អារម្មណ៍​តឹង​ពោះ​,​ ហើម​,​ ក្អួត​ឈាម​។​
-​បញ្ហា​ស្បែក​៖​ ប្រជ្រុយ​ប្រែ​ពណ៌​ ទ្រង់ទ្រាយ​ ឬ​ ទំហំ​,​ ដុំ​ពក​តូចៗ​លើ​ស្បែក​ ដែល​ទន់​ រលោង​ ហើយ​ច្រើន​តែ​មាន​ពណ៌​ក្រហម​ត្នោត​,​ របួស​ស្បែក​ មាន​អាកា​រៈ​ឈឺ​ រឹង​ របក​ ដែល​មិនជា​ក្នុង​រយៈពេល​ ១៤​ ថ្ងៃ​។