ការរួមភេទពេលមានផ្ទៃពោះជារឿងមួយដែលស្ត្រីជាច្រើនបានចោទសួរ។តើវាមានសុវត្ថិភាពដែរទេ?តើពេលណាមិនគួររួមភេទនៅអំឡុងពេលនៃការមានផ្ទៃពោះនោះ?
បើសិនជាអ្នកមិនដឹងច្បាស់អំពីរឿងនេះ ចូរកុំខ្លាចនឹងសាកសួរគ្រូពេទ្យដែលទទួលពិនិត្យផ្ទៃពោះរបស់អ្នកអំពីអ្វីដែលអ្នកគួរធ្វើនិងអ្វីដែលអ្នកមិនគួរធ្វើនៅក្នុងអំឡុងពេលនៃការមានផ្ទៃពោះដោយក្នុងនោះរួមទាំងការរួមភេទ ការបរិភោគអាហារនិងការប្រើប្រាស់ថ្នាំជាដើម។
ដោយបានទទលព័ត៌មានគ្រប់គ្រាន់ពីគ្រូពេទ្យអ្នកនឹងធ្វើអោយជីវិតរបស់អ្នកកាន់តែមានន័យនិងចៀសផុតពីគ្រោះថ្នាក់នៅក្នុងអំឡុងពេលនៃការមានផ្ទៃពោះ។
ពិសេសអំពីការរួមភេទនេះ ចូរអោយប្រាកដថាអ្នកដឹងគ្រប់យ៉ាងអំពីបញ្ហានេះ។
ខាងក្រោមនេះជាបញ្ហាខ្លះៗដែលអ្នកត្រូវរិតត្បិតជីវិតផ្លូវភេទនៅក្នុងអំឡុងពេលមានផ្ទៃពោះ:
-បើសិនជាមានសញ្ញាហូរឈាម អ្នកមិនគួរនឹងរួមភេទឡើយ។អ្នកត្រូវតែឆាប់ត្រួតពិនិត្យជាមួយគ្រុពេទ្យ។
-បើសិនជាអ្នកាង្ស័យឬដឹថាអ្នកមានជំងឺសុខម្យ៉ាងហៅថាPlacenta praevia។
-នៅត្រីមាសទីបីបើសិនជាអ្នកមានកូនភ្លោះ។
-នៅរយ:ពេល១២សប្តាហ៍ចុងក្រោយ បើសិនជាអ្នកធ្លាប់មានប្រវត្តិកើតកូនមិនគ្រប់ខែឬក៏អ្នកមានសញ្ញាដែលនាំអោយសង្ស័យថាអ្នកអាចមានកូនមិនគ្រប់ខែ។