Join with Health.com.kh on Telegram

ក្រុម​អ្នក​ស្រាវជ្រាវ​ជនជាតិ​ Swedish​ និយាយ​ថា​ ស្ត្រី​ដែល​ទទួលទាន​កាហ្វេ​ក្នុង​កម្រិត​ត្រឹម​ត្រូវជា​រៀងរាល់ថ្ងៃ​ អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ការ​វិវត្តន៍​នៃ​មហារីក​សុដន់​។​

ការ​សិក្សា​របស់​ពួក​គេ​បាន​ភ្ជាប់​ការ​ទទួលទាន​កាហ្វេ​ ចាប់ពី​ប្រាំ​ពែង​ឡើង​ទៅ​ក្នុង​មួយ​ថ្ងៃ​ ទៅ​នឹង​ការ​បន្ថយ​នៃ​ជំងឺ​ដែល​មិន​មាន​ប្រតិកម្ម​នឹង​អរ​ម៉ូ​ន​ដែល​ហៅ​ថា​ មហារីក​សុដន់​ ER-negative​។​ ប៉ុន្តែ​ការ​ទទួលទាន​កាហ្វេ​ហាក់ដូចជា​មិន​កាត់​បន្ថយ​ការ​វិវត្តន៍​នៃ​គ្រោះថ្នាក់​មហា​រី​សុដន់​ ER-positive​ ដែល​ជា​ជំងឺ​ដែល​មាន​ប្រតិកម្ម​នឹង​អរ​ម៉ូ​ន​ (hormone-responsive​ estrogen​ receptor​ form​ of​ the​ disease)​។​

​វេជ្ជបណ្ឌិត​ Per​ Hal​ សាស្ត្រាចារ្យ​នៅ​ Karolinska​ Institute​ក្នុង​ទីក្រុង​ស្តុក​ហូ​ម​និយាយ​ថា​ ការ​ទទួលទាន​កាហ្វេ​រៀងរាល់ថ្ងៃ​អាច​ការពារ​នឹង​មហារីក​សុដន់​ ER-negative​។​
​គាត់​ដាស់តឿន​ថា​ “​ឥឡូវ​យើង​មិន​មាន​ព័ត៌មាន​លម្អិត​ទេ​។​ ឧទាហរណ៍​ យើង​មិនដឹង​ថា​កាហ្វេ​ប្រភេទ​ណា​ដែល​យើង​កំពុង​តែ​ពិភាក្សា​។​ ប៉ុន្តែ​អ្វី​ដែល​យើង​ដឹង​គឺ​ប្រសិទ្ធភាព​នៃ​ការ​ការពារ​គឺ​គួរ​ឱ្យ​ចាប់អារម្មណ៍​ និង​ហើយ​វា​នៅ​តែ​មាន​ទោះជា​បន្ទាប់​ការ​កែប្រែ​កត្តា​ដែល​សំខាន់​ដែល​មាន​ប្រយោជន៍​ក្នុង​ការ​ការពារ​ក៏​ដោយ​។​

ហើយ​យើង​ដឹង​ថា​យើង​កំពុងនិយាយ​ពី​អ្វី​ដែល​យើង​ហៅ​ថា​ការ​ទទួលទាន​កាហ្វេ​ចំនួន​ធម្មតា​។​ ពិត​ណាស់​ យើង​មិនមែន​និយាយ​ពី​ការ​ទទួលទាន​កាហ្វេ​ចំនួន​ច្រើន​លើសលប់​នោះ​ទេ​។​ ដូច្នេះ​ នេះ​គឺជា​ការ​រក​ឃើញ​ក៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​”​។​

​ការ​សិក្សា​នេះ​បាន​ផ្សាយ​លើ​គេហទំព័រ​ ការ​ស្រាវជ្រាវ​មហារីក​សុដន់​ (Breast​ Cancer​ Research)​ នៅ​ថ្ងៃ​ទី​ ១១​ ឧសភា​ ដែល​មានការ​ចូលរួម​ពី​ស្ត្រី​ ស៊ុ​យ​យ​អែ​ត​ចំនួន​ ៥៩២៩​ នាក់​ អាយុ​ពី​ ៥០​ ទៅ​ ៧៤​ ឆ្នាំ​។​ ស្ត្រី​ប្រហែល​ពាក់កណ្តាល​ដែល​មាន​មហារីក​សុដន់​។​

​គេ​ប្រើ​កម្រង​សំណួរ​ដើម្បី​ស្មាន​មើល​ពី​អាកប្បកិរិយា​និង​សុខភាព​ រួម​មាន​ ការ​ជក់បារី​និង​ការ​ទទួលទាន​សុរា​,​ ទម្លាប់​ការ​ហាត់ប្រាណ​,​ ប្រវត្តិ​មហារីក​សុដន់​របស់​គ្រួសារ​,​ វិធីសាស្ត្រ​ការ​ព្យាបាល​អរ​ម៉ូ​ន​,​ ការ​ទទួល​សារធាតុចិញ្ចឹម​,​ស​ន្ទ​ស្ស​ម៉ាស​ខ្លួន​ធៀប​នឹង​កម្ពស់​(​ body​ mass​ index),​ កម្រិត​អប់រំ​និង​ទម្លាប់​ការ​ទទួលទាន​កាហ្វេ​។​ ស្ថានភាព​របស់​សាច់​ដុះ​និង​ប្រភេទ​មហារីក​សុដន់​ក៏​ត្រូវ​បាន​កត់សម្គាល់​ដែរ​។​

​ក្រុម​អ្នក​ស្រាវជ្រាវ​សរសេរ​ថា​ ចំណុច​សំខាន់​នៃ​ការ​រក​ឃើញ​៖​ ការ​ទទួលទាន​កាហ្វេ​អាច​ជួយ​បន្ថយ​គ្រោះថ្នាក់​នៃ​មហារីក​សុដន់​ ER-negative​។​ ស្ត្រី​ដែល​ទទួលទាន​កាហ្វេ​ ៥​ ពែង​ ក្នុង​មួយ​ថ្ងៃ​ បន្ថយ​គ្រោះថ្នាក់​នៃ​ មហារីក​សុដន់​ ER-negative​ ពី​ ៣៣​ ទៅ​ ៥៧​ ភាគរយ​ ទាប​ជាង​អ្នក​ដែល​ទទួលទាន​តិច​ជាង​ ១​ ពែង​ ក្នុង​មួយ​ថ្ងៃ​។​

​ការ​សិក្សា​បាន​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ការ​ទទួលទាន​កាហ្វេ​និង​ការ​បន្ថយ​គ្រោះថ្នាក់​មហារីក​សុដន់​ តែ​មិនមែន​ទំនាក់ទំនង​មូលហេតុ​និង​លទ្ធផល​។​
​វេជ្ជបណ្ឌិត​ Hal​ មិន​ចង់ឱ្យ​អ្នក​ទទួលទាន​ប្រញាប់​សន្មត​ពេក​នោះ​ទេ​។​

​គាត់​រំ​ឮ​កថា​ “​មានការ​សិក្សា​មួយ​ឬ​ពីរ​ផ្សេង​ទៀត​ដែល​បាន​បង្ហាញ​ដូច​គ្នា​នឹង​ការ​សិក្សា​របស់​យើង​ ប៉ុន្តែ​មិន​ច្រើន​ទេ​ គឺ​ខ្លះ​ប៉ុណ្ណោះ​។​ ដូច្នេះ​មុន​នឹង​ប្រាប់​អ្នក​ជិតខាង​ឱ្យ​ចាប់ផ្តើម​ទទួលទាន​កាហ្វេ​ច្រើន​ជាង​ចំនួន​ដែល​ពួក​គាត់​ទទួលទាន​រាល់ដង​ ខ្ញុំ​ចង់​ដឹង​ចង់​ដឹង​អំពី​យន្តការ​ជីវសាស្ត្រ​ដែល​មាន​ប្រ​សិ​ទ្ឋ​ភាព​សិន​។​ វា​មិន​ទាន់​ច្បាស់​នោះ​ទេ​”​។