ជំងឺមុនអាចកើតឡើងគ្រប់កន្លែងនៃរាងកាយ ហើយវាក៏ឃើញមាននៅលើបបូរមាត់ផងដែរ។ មុននេះចង់សម្តៅទៅលើប្រភេទមុន ដែលមានផ្នែកកណ្តាលជាពណ៌ស ដែលវាកើតឡើងដោយសារតែស្ទះគល់រោម រហូតដល់រលាក។ មុននេះអាចទៅជាមានការបង្ករោគបាននៅពេលបាក់តេរីជ្រៀតចូលទៅខាងក្នុងបាន។ មុននេះនឹងកើតឡើងកាន់តែច្រើនបើសិនជាអ្នកញិចវារហូតដល់ខូចខាតស្បែក។ ការបង្ករោគអាចធ្វើឲ្យទៅជាឡើងក្រហម និងហើម។ ខាងក្រោមនេះ ខ្ញុំសូមណែនាំពីវិធីខ្លះៗដែលអាចព្យាបាលជំងឺមុនប្រភេទនេះបាន៖

ស្អំទឹកក្តៅ ឬត្រជាក់

ការស្អំទឹកត្រជាក់នៅលើបបូរមាត់ដែលកើតមុនអាចជួយបំបាត់ការហើម និងក្រហមបាន ហើយក៏ធ្វើឲ្យមិនសូវមើលឃើញដែរ។ ភាពត្រជាក់មានប្រសិទ្ធភាពបំបាត់ការឈឺចាប់។ ចូរស្អំវាមួយនាទី ចំនួនពីរដងក្នុងមួយថ្ងៃ ដើម្បីជួយបន្ថយការរលាក។ ចូរធ្វើឡើងវិញម្តងទៀតបើសិនជាចាំបាច់។ ការស្អំទឹកក្តៅមួយថ្ងៃពីរដង អាចជួយទាញជាតិប្រេង ឬកំទិចកំទីរចេញពីគល់រោមដែលស្ទះនោះបាន។ បើសិនជាមានការបង្ករោគ កំប្រេសក៏អាចជួយជប់ទឹកខ្ទុះចេញ ដែលនឹងបន្ថយការឈឺចាប់ និងក្រហមបានដែរ។ 

ទឹកឃ្មុំ

តាមការស្រាវជ្រាវបានឲ្យដឹងថា ទឹកឃ្មុំត្រូវបានគេរកឃើញថាមានសមត្ថភាពសម្លាប់មេរោគដែលអាចមានប្រយោជន៍ក្នុងការព្យាបាលជំងឺស្បែកជាច្រើនប្រភេទ។ ក្នុងការសិក្សាបានរកឃើញថា ទឹកឃ្មុំមានសមត្ថភាពសម្លាប់បាក់តេរីមួយចំនួនដែលធ្វើឲ្យកើតមុនបាន។ ដើម្បីប្រើទឹកឃ្មុំព្យាបាលមុនលើបបូរមាត់ យកល្អគួរតែធ្វើដូចខាងក្រោម៖

  1. ចូរដាក់ម្រាមដៃចូលទៅក្នុងទឹកឃ្មុំ
  2. ចូរយកទឹកឃ្មុំជាប់ចុងម្រាមដៃនោះទៅលាបលើមុន និងទុកវាចោល
  3. ចូរធ្វើបែបនេះម្តងទៀត ពីរទៅបីដងក្នុងមួយថ្ងៃ។ 

ប៉េងប៉ោះ

ប៉េងប៉ោះផ្ទុកទៅដោយសារធាតុ Salicylic Acid ដែលជាវិធីព្យាបាលជំងឺមុនយ៉ាងមានប្រសិទ្ធផាព និងពេញនិយម។ Salicylic Acid មាននាទីទប់ស្កាត់បាក់តេរីដែលធ្វើឲ្យកើតមុន និងបំបាត់ការស្ទះរន្ធញើស។ ចូរប្រើប្រាស់ប៉េងប៉ោះព្យាបាលមុនបបូរមាត់ដូចខាងក្រោម៖

  1. ចូរហាន់ប៉េងប៉ោះជាបំណែកតូចៗ ហើយតប់វាឲ្យម៉ត់
  2. ចូរលាបវានៅលើមុន
  3. ចូរលាងសម្អាតវាជាមួយទឹកក្តៅឧណ្ហៗក្រោយពីលាបរួចបាន ១០នាទី
  4. ចូរធ្វើបែបនេះម្តងទៀត ពីរទៅបីដងក្នុងមួយថ្ងៃ។ 

ថ្នាំដុសធ្មេញ

ថ្នាំដុសធ្មេញផ្ទុកទៅដោយគ្រឿងផ្សំជាច្រើនដែលត្រូវបានគេដឹងថា ជួយធ្វើឲ្យស្ងួត។ សារធាតុម៉ង់តុលដែលធ្វើឲ្យក្លិនមាត់ប្រហើ ក៏អាចផ្តល់ភាពត្រជាក់ដល់ស្បែក និងបំបាត់ការឈឺចាប់បណ្តោះអាសន្នដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង