នៅសហរដ្ឋអាមេរិក មានប្រជាជនច្រើនជាង ១០លាននាក់ ដែលមានជំងឺពុកឆ្អឹង ហើយភាគច្រើនគឺជាស្រ្តី។ ជំងឺនេះធ្វើឲ្យឆ្អឹងផុយ ដែលជាេហតុនាំឲ្យគេងាយនឹងបាក់ឆ្អឹងខ្លាំងណាស់។ ការប្រឈមនឹងជំងឺពុកឆ្អឹងនឹងកើនឡើងនៅពេលអាយុកាន់តែច្រើន។ ដើម្បីបង្ការជំងឺពុកឆ្អឹង ឬពន្យាពេលពុកឆ្អឹង យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖

  • ញ៉ាំអាហារសម្បូរជាតិកាលស្យូម និងវីតាមីន D
  • ធ្វើលំហាត់ប្រាណបែបលើកទម្ងន់ និងពង្រឹងដល់ភាពរឹងមាំរបស់រាងកាយ
  • បើសិនជាជក់បារី ត្រូវតែផ្តាច់បារី
  • កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង