កូឡេស្តេរ៉ុលគឺជាសារធាតុខ្លាញ់ ឬខ្លាញ់ក្នុងចរន្តឈាម ដែលរាងកាយត្រូវការដើម្បីថែរក្សាកោសិកាឲ្យមានសុខភាពល្អ។ វាត្រូវបានផលិតចេញពីក្នុងថ្លើម និងត្រូវបានគេរកឃើញក្នុងអាហារធ្វើពីសាច់សត្វ។ កូឡេស្តេរ៉ុលមានពីរប្រភេទគឺ កូឡេស្តេរ៉ុលអាក្រក់ (LDL) និងកូឡេស្តេរ៉ុលល្អ (HDL)។ កាលណាកូឡេស្តេរ៉ុលអាក្រក់មានច្រើនពេក វាអាចធ្វើឲ្យស្ទះដល់សរសៃឈាមអាក់ទែ និងប្រឈមកាន់តែខ្ពស់នឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។
គ្រូពេទ្យប្រហែលជាណែនាំឲ្យធ្វើតេស្តរកមើលកូឡេស្តេរ៉ុលដែលវាជាផ្នែកទម្លាប់នៃការពិនិត្យជំងឺ ឬបើសិនជាអ្នកមានកត្តាប្រឈមមុខយ៉ាងហោចណាស់មួយក្នុងចំណោមកត្តាប្រឈមមុខខាងក្រោមនេះ៖
- លើសសម្ពាធឈាម
- ជំងឺទឹកនោមផ្អែមប្រភេទទី២
- ជក់បារី
- ធាត់
- កង្វះការហាត់ប្រាណ
- របបអាហារមានជាតិខ្លាញ់ប្រភេទ Saturated Fat ខ្ពស់៕