របាយការណ៍មួយបាននិយាយថាការធាត់លើសអាយុនឹងធ្វើអោយមនុស្សអាយុខ្លឺ។គេប៉ាន់ប្រមាណថាការធាត់លើសទម្ងន់តែកន្លះគីឡូក្រាមនឹងកាត់បន្ថយអាយុមនុស្សអស់មួយខែ។តើអ្នកធាត់លើសទម្ងន់ដែរឬអត់?
យោងទៅតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិកបានអោយដឹងថាមនុស្សយើងនឹងត្រូវគេចាត់ទុកថាធាត់លើសទម្ងន់បើសិនជាមានសន្ទស្សន៍ម៉ាសខ្លួនធៀបនឹងកម្ពស់ឬហៅថាMBIចាប់ពី២៥ឡើងទៅ។អ្នកនឹងត្រូវចាត់ទុកថាមានទម្ងន់ធម្មតាកាលបើMBI មានចន្លោះពី១៨,៥ទៅ២៤,៩។MBIនៅក្នុងកម្រិតនេះល្អបំផុតសម្រាប់សុខភាពដោយអាចធ្វើអោយមនុស្សមានអាយុវែងជាងគេនិងមិនសូវមានជំងឺ។ម្យ៉ាងទៀតនោះវាក៏ធ្វើអោយមនុស្សមានរូបរាងគួរអោយទាក់ទាញផងដែរ។
ដូច្នេះតើធ្វើដូចម្តេចដើម្បីគណនMBIរបស់អ្នក?ចូរអនុវត្តន័រូបមន្តនេះ។ដើម្បីរកសន្ទស្សន៍ម៉ាសខ្លួននេះគឺគេគិតតាមវិធីដូចខាងក្រោម:
-សន្ទស្សន៍ម៉ាសខ្លួន=ទម្ងន់ខ្លួនចែកនឹងតម្លៃផលគុណការ៉េនៃកម្ពស់នោះ។
ឧទាហរណ៍: បើសិនជាអ្នកមានកម្ពស់១,៦ម៉ែត្រហើយទម្ងន់៦៥គីឡូក្រាមពេលនោះអ្នកនឹងមានសន្ទស្សន៍ម៉ាសខ្លួនឫBMI= ៦៥(ទម្ងន់ខ្លួន): ២,៥៦ (ផលគុណការ៉េនៃកម្ពស់ខ្លួន១,៦x១,៦)=២៥,៣៩។ដូច្នេះអ្នកមានBMI ចំនួន២៥,៣៩
សេចក្តីរាយការណ៍ថ្មីៗបានបញ្ជាក់ថាទម្ងន់តែបន្តិចពី២ទៅ៤គីឡូក្រាមអាចបង្កើនតួលេខនៃសេចក្តីស្លាប់បាន។គេបានគិតគូទៅឃើញថាការលើសទម្ងន់កន្លះគីឡូក្រាមកាត់បន្ថយអាយុអស់១ខែ។៣០គីឡូក្រាមអស់៥ឆ្នាំ!
តាមនិយមន័យការធាត់កើតឡើងនៅពេលមនុស្សម្នាក់មានទម្ងន់លើសពីទម្ងន់ត្រឹមត្រូវ២០%។ជាទូទៅការមានទម្ងន់លើសពីទម្ងន់ត្រឹមត្រូវពី១០ទៅ១៩%ត្រូវបានគេហៅថាលើសទម្ងន់ហើយ។
ទម្ងន់ធ្ងន់ហួសកំណត់គឺជាការចាក់គ្រឹះសម្រាប់ជំងឺផ្សេងៗសឹងតែគ្រប់មុខដែលនឹងកើតមានឡើងបន្ទាប់ពីការលើសទម្ងន់នោះ។មនុស្សធាត់អាចកើតជំងឺបេះដូងបីដងច្រើនជាងមនុស្សធម្មតាហើយកើតជំងឺលើឈាមច្រើនជាង៤ដង។ពួកគេក៏មានហានិភ័យដល់ទៅប្រាំដងច្រើនជាងមនុស្សធម្មតានៅក្នុងការកើតជំងឺទឹកនោមផ្អែមនិងលើសជាតិខ្លាញ់។
មនុស្សដែលលើសទម្ងន់ប្រៀបដូចជាការដាក់គន្លឹះគ្រាប់បែកដែលរង់ចាំជំងឺផ្សេងៗទៀតផ្ទុះឡើងនៅក្នុងជីវិតរបស់គេដូច្នោះដែរ។
លើសពីនេះទៅទៀតការលើសទម្ងន់ប៉ះពាល់ដល់រូងរាងកាយផ្ទាល់។នៅក្នុងសង្គមដែលមនុស្សចង់តែស្អាតនិងសង្ហារនាសម័យសព្វថ្ងៃនេះវាអាចជាបន្ទុកខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។
តើការលើសទម្ងន់ធ្វើឱ្យរាងកាយយើងឈឺចាប់យ៉ាងណា?
គន្លឹះនៃបញ្ហាគឺកាឡូរីវាឡើងច្រើនពេក។ការលើសទម្ងន់កើនឡើងនៅពេលណាដែលអ្នកទទួលទានកាឡូរីច្រើនជាងបរិមាណដែលរាងកាយអាចប្រើប្រាស់។ទោះបីជាកាឡូរីនោះមកពីខ្លាញ់ពីប្រូតេអ៊ីនពីស្ករក៏ដោយចំនួនដែលនៅសល់ពីការប្រើប្រាស់វានឹងក្លាយទៅជាខ្លាញ់។ខ្លាញ់ទាំងអស់នេះខ្លះអណ្តែតនៅជុំវិញក្នុងឈាមដោយអាចធ្វើអោយត្បៀតសរសៃឈាមក្រហមដែលជាអ្នកនាំអុកស៊ីសែនយ៉ាងសំខាន់ទៅចិញ្ចឹមរាងកាយមនុស្សទាំងមូល។
ដូច្នេះចុះតើអ្វីទៅដែលជាអាថ៌កំបាំងនៃការចុះទម្ងន់ដែលនៅស្ថិតស្ថេរនោះ?
យុទ្ធសាស្ត្រនៃជោគជ័យក្នុងការគ្រប់គ្រងទម្ងន់ក៏មានប្រសិទ្ធភាពមានបីយ៉ាងៈ
-បង្កើតគុណភាពនិងបរិមាណអាហារដែលអ្នកបរិភោគនៅពេលដែលអ្នកបញ្ចុះចំនួនកាឡូរី។
-បង្កើនអត្រានៃការបញ្ឆេះកាឡូរីដោយបង្កើនការហាត់ប្រាណដែលមានចលនានិងបង្កើនសាច់ដុំ
-អនុវត្តរបៀបរស់នៅទាំងពីរខាងលើនេះឱ្យបានជាអចិន្ត្រៃយ៍ក្នុងជីវិត។
សូមចាប់ផ្តើមដោយបរិភោគអាហារដែលសំបូរសរសៃដូចជាគ្រាប់ធញ្ញជាតិ(អង្ករសំរូប)ផ្លែឈើដំឡូងដំឡូងជ្វានិងសណ្តែកជាដើមឱ្យបានច្រើន។លុបបំបាត់ចេញពីចំណីអាហារនូវខ្លាញ់ស្ករនិងអាហារចំរាញ់អាហារកែច្នៃនិងអាហារក្រៅពេល(អង្ករសគឺជាអាហារកែច្នៃនិងជាអាហារចំរាញ់)។ចំណីអាហារទាំងនេះមានកាឡូរីច្រើននិងមានសារជាតិចិញ្ចឹមយ៉ាងស្តួចស្តើង។សូមប្រើផលិតផលពីសត្វដូចជាសាច់ស៊ុតត្រីឱ្យបានតិចបំផុត។អាហារទាំងនេះគ្មានសរសៃទេហើយមានខ្លាញ់ច្រើនទៀតផង។
ផែនការនៃការទទួលទានអាហារបែបនេះរួមបញ្ចូលនឹងការដើរខ្លាំងៗ(លឿន)ជារៀងរាល់ផងនឹងជួយអ្នកឱ្យចុះទម្ងន់ពីកន្លះគីឡូទៅមួយគីឡួក្នុងមួយសប្តាហ៍។អ្នកអាចប្រយុទ្ធជាមួយនឹងការធាត់សន្សឹមៗបានដែលជំរុញកម្រិតថាមពលរបស់អ្នកបង្កើនការរំលាយអាហាររបស់អ្នកហើយអ្នកនឹងមានអារម្មណ៍សប្បាយរីករាយរៀងរាល់ថ្ងៃ។សូមចាប់ផ្តើមឥឡូវនេះចុះ។