Join with Health.com.kh on Telegram

អ្នកមាន​បញ្ហា​ក្លិន​មាត់​មែន​ទេ​?​បើ​ដូច្នេះ​អ្នក​អាច​ពិបាក​នឹង​ជជែក​យ៉ាង​សប្បាយ​រីករាយ​ជាមួយ​មិត្តភក្តិ​។​ក្លិន​មាត់​អាច​ធ្វើ​អោយ​គូសន្ទនា​របស់់​អ្នកមាន​អារម្មណ៍មិនល្អ​។​មាន​កត្តា​ជា​ច្រើន​ដែល​អាច​ធ្វើ​អោយ​អ្នកមាន​ក្លិន​មាត់​នេះ​។​

Close up indoor portrait of happy excited young female celebrating success and promotion at work looking at camera with broad cheerful smile holding hands on her face feeling joy and happiness

ប៉ុន្តែ​អ្នក​ប្រហែលជា​ចាប់អារម្មណ៍​ជាង​នឹង​ដឹង​ថា​តើ​គួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​បំបាត់​ក្លិន​មាត់​នេះ​។​សូម​សាកល្បង​វិធី​ងាយៗ​ដូច​ខាងក្រោម​នេះ​។​
សូម​ព្យាយាម​ធ្វើ​តាម​ដំណាក់កាល​ខាងក្រោម​ដើម្បី​អោយ​មាន​ភាព​ប្រសើរ​ឡើង​ ឬ​ការពារ​ពី​ការ​មាន​ក្លិន​ដង្ហើម​មិនល្អៈ​
-​ដុសធ្មេញ​បន្ទាប់​ពី​ញុំ​ា​អាហា​រៈ​ សូម​ទុក​ច្រាស​ដុស​ធេ្ម​ញ​នៅ​កន្លែងធ្វើការ​ដើម្បី​ដុស​ក្រោយ​ពេល​ញុំ​ា​អាហារ​។​ ត្រូវ​ប្រាកដ​ថា​អ្នក​បាន​ដុស​យ៉ាងតិច​២​ដង​ក្នុង​មួយ​ថ្ងៃ​ ជា​ពិសេស​បន្ទាប់​ពី​ញុំ​ា​អាហារ​។​ ថ្នាំដុសធ្មេញ​ដែល​មានការ​ប្រឆាំង​នឹង​បាក់តេរី​ត្រូវ​បាន​បង្ហាញ​ថា​ត្រូវ​បាន​បន្ថយ​នូវ​ក្លិន​ដង្ហើម​មិនល្អ​បាន​រយះ​ពេល​១២​ម៉ោង​។​
-​ខ្ពុ​លមាត់​យ៉ាងតិច​ម្តង​ក្នុង​មួយ​ថ្ងៃៈ​ ការ​សំអាត​ដោយ​ការ​ខ្ពុ​លមាត់​អាច​កំចាត់​ចេញ​នូវ​ចំណីអាហារ​តូចៗ​ និង​អាចម៍ធ្មេញ​នៅ​ចន្លោះ​ធ្មេញ​របស់​អ្នក​។​
-​ដុស​អណ្តាតៈ​ ប្រដាប់​កោស​អណ្តាត​គឺ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ជាង​ច្រាស​ដុសធ្មេញ​សំរាប់​ការ​បន្ថយ​នូវ​ក្លិន​មិនល្អ​ដែល​ចេញពី​អណ្តាត​។​
-​សូម​សំអាត​ធ្មេញ​របស់​អ្នក​អោយ​ស្អាតៈ​ ប្រសិនបើ​អ្នក​ពាក់​ធ្មេញ​ដាក់​,​ សូម​សំអាត​វា​យ៉ាងតិច​ម្តង​ក្នុង​មួយ​ថ្ងៃ​។​
-​ទទួលទាន​ទឹក​អោយ​ច្រើនៈ​ សូម​អោយ​ធ្មេញ​របស់​អ្នក​សើម​ជា​និច្ច​,​ សូម​ប្រាកដ​ថា​អ្នក​ផឹកទឹក​ច្រើន​,​ មិនមែន​តែ​កា​ហេ្វ​,​ ភេសជ្ជៈ​ ឬ​ស្រា​ ដែល​នាំ​អោយ​មាត់​ស្ងួត​។​ ការ​ទំពារ​ស្ករ​កៅស៊ូ​អាច​ភ្ញោ​ច​អោយ​មានការ​ប​ញេ្ច​ញ​ទឹកមាត់​,​ លាង​ចេញ​នូវ​ចំណីអាហារ​តូចៗ​ និង​បាក់តេរី​ផង​ដែរ​។​ ប្រសិនបើ​អ្នក​មានការ​ស្ងួត​មាត់​ខ្លាំង​,​ ពេទ្យធ្មេញ​ ឬ​គ្រូពេទ្យ​អាច​បន្ថែម​នូវ​វេជ្ជបញ្ជា​នូវ​ការ​ដាក់​ទឹកមាត់​ស​ម្ប​និម្មិត​ ឬ​ថ្នាំ​ដែល​លេប​តាម​មាត់​ដែល​ភ្ញោ​ច​អោយ​មានការ​បញ្ចេញ​ទឹកមាត់​។​
-​កែសម្រួល​របប​អាហា​រៈ​ បន្ថយ​ផឹក​ជាតិ​ស្រវឹង​ និង​កាហ្វេ​ និង​ជៀសវាង​អាហារ​ និង​ភេសជ្ជ​:​ ដទៃ​ទៀត​ដែល​អាច​នាំ​អោយ​មាន​ក្លិន​ដង្ហើម​មិនល្អ​។​ ការ​ទទួលទាន​អាហារ​ ដែល​មាន​ជាតិ​សរសៃ​ច្រើន​អាច​ជួយ​អ្នក​បាន​។​
-​ប្រើ​ច្រាស​ដុសធ្មេញ​ដែល​ថ្មីៈ​ សូម​ប្តូរ​នូវ​ច្រាស​ដុសធ្មេញ​រៀង​រាល់​៣​ ឬ​៤​ខែ​ម្តង​ និង​ជ្រើសរើស​ច្រាស​ដុសធ្មេញ​ណា​ដែល​ទន់​។​
-​សូម​ដាក់​ពេល​ទៅ​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​អោយ​ទៀងទាត់ៈ​,​ សូម​ទៅ​ជួប​ពេទ្យធ្មេញ​ ដើម្បី​ពិនិត្យ​ ឬ​សំអាត​ធ្មេញ​ យ៉ាង​ហោច​ណាស់​១​ឆ្នាំ​ ២​ដង​។