Join with Health.com.kh on Telegram

ជំងឺ​ផ្តាសាយ​បាន​រំខាន​មនុស្ស​ស្ទើរតែ​គ្រប់​គ្នា​។​វា​មិន​គ្រាន់តែ​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ​ ប៉ុន្តែ​វា​បាន​ធ្វើ​អោយ​ប៉ះពាល់​ផង​ដែរ​ដល់​ប្រ​សិ​ទ្ឋ​ភាព​ការងារ​។​

បើ​អ្នក​មិន​ចង់​កើត​ជំងឺ​ផ្តាសាយ​ ចូរ​អ្នក​ពិនិត្យ​មើល​វិធី​បង្ការ​ដូច​តទៅ​នេះ​:
-​ទទួលទាន​អាហារ​ឱ្យ​មាន​លំនឹង​និង​អាហារ​ដែល​ល្អ​ដល់​សុខភាព​។​ ការ​ទទួលទាន​ត្រឹម​ត្រូវជា​រៀងរាល់ថ្ងៃ​គឺជា​គន្លឹះ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ​ប្រឆាំង​នឹង​ជំងឺ​ ហើយ​ការ​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ល្អ​គឺជា​គន្លឹះ​នៃ​ការ​រារាំង​ជំងឺ​ដូច​ជា​ផ្តាសាយ​។​ ប្រសិនបើ​អ្នក​មិន​ទទួលទាន​អាហារ​ឱ្យ​មាន​លំនឹង​និង​អាហារ​ដែល​ល្អ​ដល់​សុខភាព​ទេ​ អ្នក​កំពុង​តែ​បង្អត់​រាង​កាយ​របស់​អ្នក​ពី​ការ​ទទួល​សា​ធាតុ​ចិញ្ចឹម​ដែល​សំខាន់​សម្រាប់​ថែទាំ​ប្រព័ន្ធ​ការពារ​មេរោគ​ដែល​មាន​សុខភាព​ល្អ​។​ ទទួលទាន​អាហារ​ដែល​សម្បូរ​បន្លែ​និង​សារធាតុចិញ្ចឹម​។​
-​ពិចារណា​ពី​ការ​ប្រើ​ថ្នាំ​វីតាមីន​ចម្រុះ​ (multivitamin)​ ជា​រៀងរាល់ថ្ងៃ​។​ ថ្នាំ​វីតាមីន​ចម្រុះ​មាន​ផ្ទុក​វីតាមីន​ដូច​ជា​ វីតាមីន​ C​ សម្រាប់​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ​ពី​ជំងឺ​។​ អាហារ​ខ្លះ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ជា​ច្រើន​ ហើយ​ខ្លះ​មិន​មាន​ផ្ទុក​គ្រប់គ្រាន់​នោះ​ទេ​ ដូច្នេះ​ហើយ​ ទោះជា​អ្នក​គិត​ថា​អ្នក​អាច​នឹង​ទទួលទាន​អាហារ​ដែល​ត្រឹមត្រូវ​ ប៉ុន្តែ​អ្នក​អាច​នឹង​មិន​បាន​ទទួល​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ឡើយ​។​ ការ​ប្រើ​ថ្នាំ​វីតាមីន​ចម្រុះ​ដើរតួ​ជា​សារធាតុ​បន្ទាប់បន្សំ​សម្រាប់​អាហារ​ណា​ដែល​មិន​មាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដែល​វា​នឹង​ផ្គត់ផ្គង់​សារធាតុចិញ្ចឹម​ដែល​អ្នក​ត្រូវការ​ដែល​អ្នក​មិន​អាច​ទទួល​បាន​ពី​អាហារ​ដែល​អ្នក​ទទួលទាន​ជា​ប្រចាំ​។​ ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ​លើ​ការ​ជ្រើសរើស​ថ្នាំ​វីតាមីន​ចម្រុះ​ដែល​ត្រឹមត្រូវ​ ឬ​ វីតាមីន​ចម្រុះ​ដែល​ល្អ​ចំពោះ​ប្រព័ន្ធ​ការពារ​រាង​កាយ​ពី​មេរោគ​ អ្នក​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។​
-​ពិចារណា​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​គ្រុនផ្តាសាយ​រៀង​រាល់​ឆ្នាំ​។​ បន្ថែម​ពី​ការ​ទទួលទាន​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​ ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​គ្រុនផ្តាសាយ​រៀង​រាល់​ឆ្នាំ​ អាច​ជួយ​អ្នក​បង្ការ​ជំងឺ​ផ្តាសាយ​។​ ពេល​ដែល​គ្រូពេទ្យ​ចាក់​ថ្នាំ​បង្ការ​នេះ​ឱ្យ​អ្នក​ គាត់​នឹង​ចាក់​មេរោគ​ដែល​ស្ថិត​ក្នុង​ទម្រង់​ខ្សោយ​ចូល​ក្នុង​រាង​កាយ​របស់​អ្នក​ ដូច្នេះ​រាង​កាយ​របស់​អ្នក​នឹង​ស៊ាំ​ជាមួយ​ជំងឺ​នេះ​។