Join with Health.com.kh on Telegram

តើ​ជំងឺមហារីក​ពោះវៀនធំ​ជា​អ្វី​ ?

មហារីក​ពោះវៀនធំ​កើតឡើង​ដោយសារ​តែ​ មានការ​លូតលាស់​ដែល​ខុស​ប្រក្រតី​របស់​កោសិការ​ក្នុង​ពោះវៀនធំ​ឬ​ចុង​ពោះវៀនធំ​។​ កោសិការ​ទាំងនេះ​មានការ​ធំធាត់​ជាមួយ​គ្នា​ច្រើន​ និង​បង្ករ​ អោយ​ជា​ដុំ​មហារីក​ ។

​​កោសិការ​មហារីក​នេះ​អាច​ហៅ​ម្យ៉ាងទៀត​ថា​ មហារីក​ពោះវៀនធំ​ ឬ​មហារីក​ចុង​ពោះវៀនធំ​ ដែលសំបូ​រលើ​មនុស្ស​ចាស់​ដែល​មាន​អាយុ​ចាប់ពី​ ៥០​ឆ្នាំ​ឡើង​ទៅ​ ។​

នៅ​ពេល​ដែល​ជំងឺ​នេះ​ត្រូវ​បាន​រក​ឃើញ​ទាន់​ពេល​ ក៏​នឹង​មានការ​ព្យាបាល​ទាន់​ពេលវេលា​ និង​អាច​ជា​សះស្បើយ​ដែរ​ ប៉ុន្តែ​ដោយសារ​តែ​វា​មិន​អាច​រក​ឃើញ​ភ្លាមៗ​នោះ​ទេ​។​

តើ​ជំងឺមហារីក​ពោះវៀនធំ​និង​ចុង​ពោះវៀនធំ​បង្ក​ឡើង​ដោយសារ​អ្វី​ ?

ភាគច្រើន​ករណី​នេះ​វា​ផ្តើម​ឡើង​ពី​ Polyps​ ដែល​វា​ដុះ​នៅ​ក្នុង​ពោះវៀនធំ​ និង​ចុង​ពោះវៀន​លក្ខណៈ​តូចៗ​ទេ​ ។​ Polyps​ ក្នុង​ពោះវៀនធំ​គឺ​តែងតែមាន​ជា​ញឹកញាប់​ ហើយ​ភាគច្រើន​មិន​មានការ​វិវត្តន៍​ទៅ​ជា​មហារីក​ទេ​ ។​ប៉ុន្តែ​គ្រូពេទ្យ​មិន​អាច​ដឹង​អំពី​ polyps​ នេះ​បាន​ត​ទាន់​ពេលវេលា​។​ នេះ​ជា​ហេតុផល​មួយ​ដែល​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី​ ៥០​ឆ្នាំង​ឡើង​ទៅ​ត្រូវការ​ធ្វើតេស្ត​ជា​ទៀងទាត់​។​ ប្រសិនបើ​ពួក​គេ​មាន​ polyps​ ច្រើន​ ពួក​គេ​គួរតែ​យក​ចេញ​ ។​ អ្នកខ្លះ​ទៀត​ដែល​មាន​អាយុ​តិច​ជាង​ ៥០​ឆ្នាំ​ ក៏​ត្រូវការ​នូវ​ការ​ធ្វើតេស្ត​អោយ​បាន​ទៀត​ទាត់​ដែរ​ ប្រសិនបើ​ ប្រ​វត្ត​សុខភាព​របស់​ពួក​គេ​វា​អំណោយផល​ដល់​ការ​ប្រឈម​មុខ​ខ្ពស់​នឹង​ជំងឺមហារីក​ពោះវៀនធំ​និង​ថ្នក់​ពោះ​អាច​ម៌​ ។​

តើ​រោស​ញ្ញា​របស់​ជំងឺ​នេះ​មាន​អ្វីខ្លះ​ ?

មហារីក​ពោះវៀនធំ​និង​ថ្នក់​ពោះ​អាច​ម៌​ តែងតែ​មិន​បង្ក​ជា​រោគ​សញ្ញា​អ្វី​នោះ​ទេរ​ហូត​ដល់​កោសិការ​មហារីក​នេះ​មានការ​រាលដាល់​ ហើយ​អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នកមាន​សញ្ញា​៖

  • ឈឺ​នៅ​តំបន់​ពោះ​
  • ​លាមក​លាយ​ឈាម​ R​លាមក​ឡើង​ខ្មៅ​
  • ​ផ្លាស​ប្តូរ​នូវ​ទម្លាប់​បទ​ជើង​ធំ​ ដូច​ជា​ បទ​ជើង​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ ឬ​មាន​អារម្មណ៍​ថា​អ្នក​មិន​ជុះ​វា​អោយ​អស់​

តើ​គេ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺមហារីក​ពោះវៀនធំ​និង​ចុង​ពោះវៀនធំ​ដូច​មេ្ត​ច​ ?

ប្រ​សិន​គ្រូពេទ្យ​របស់​អ្នក​គិត​ថា​អ្នក​ប្រហែលជា​មាន​ជំងឺមហារីក​ អ្នក​ត្រូវ​តែ​នឹង​ធ្វើតេស្ត​មើល​តាម​រយៈ​ ការ​មើល​ពោះវៀន​ដោយ​ការ​ថត​Colonoscopy​។​ ក្នុង​ពេល​ដែល​កំពុង​ធ្វើតេស្ត​នេះ​ដែរ​ គ្រូពេទ្យ​អាច​ឆ្លៀតឱកាស​កាត់​យក​ polyps​ ដែល​ដុះ​នោះ​មក​ធ្វើការ​ពិនិត្យ​ថា​តើ​មាន​ភាព​មិន​ប្រក្រតី​ដែរ​ឬ​អត់​ ។​

តើ​ការ​ព្យាបាល​លើ​ជំងឺមហារីក​ពោះវៀនធំ​និង​ចុង​ពោះវៀនធំ​ធ្វើ​ដូច​ម្តេច​ ?

ការ​ព្យាបាល​ដោយ​វះកាត់​គឺជា​មធ្យោបាយ​ដែល​តែងតែ​គេ​ធ្វើ​ជា​ញឹកញាប់​លើ​ មហារីក​ពោះវៀនធំ​ និង​ចុង​ពោះវៀនធំ​។​
ប្រសិនបើ​ជំងឺមហារីក​មានការ​រាលដាល​ទៅ​ឆ្ងាយ​  អ្នក​ប្រហែលជា​ត្រូវការ​ព្យាបាល​ដោយ​ការ​បាញ់​កាំរស្មី​ ឬ​ថ្នាំ​គីមី​ ។​ ការ​ព្យាបាល​ដូច្នេះ​ អាច​មាន​ផល​ប៉ះពាល់​ច្រើន​ ប៉ុន្តែ​ពួក​ គេ​អាច​គ្រប់គ្រង​ផលវិបាក​ទាំងនោះ​តាម​រយៈ​ការ​ប្រើប្រាស់​ថ្នាំ​បន្ថែម​ ឬ​ការ​ថែទាំ​នៅផ្ទះ​ ។​

តើ​អ្នក​អាចម​ធ្វើតេស្ត​រក​ជំងឺមហារីក​ពោះវៀនធំ​និង​ចុង​ពោះវៀនធំ​បាន​យ៉ាងដូច​មេ្ត​ច​ ?

ការ​ធ្វើតេស្ត​អាច​បង្ការ​អ្នក​បាន​ពី​ការ​កើត​ជំងឺមហារីក​ពោះវៀនធំ​និង​ចុង​ពោះវៀនធំ​បាន​ ដោយ​មានការ​ ពិនិត្យ​លើ​ជំងឺ​ ឬ​ស្ថានភាព​ផ្សេងៗ​ មុន​ពេល​មា​នរក​សញ្ញា​មហារីក​កើត​មាន​ ។​ ការ​ធ្វើ​តេស​ជា​ទៀងទាត់​ ជា​ដំបូន្មាន​មួយ​សំរាប់​មនុស្ស​ចាស់​ ចាប់ពី​ ៥០​ឆ្នាំ​ឡើង​ទៅ​ ។​ ប្រសិនបើ​អ្នកមាន​ក្នុង​គ្រួសារ​មាន​ជំងឺមហារីក​នេះ​ អ្នក​គួរតែ​ធ្វើការ​រក​មើលជំងឺ​មហារីក​អោយ​បាន​ឆាប់រហ័ស​ ។​

មានការ​ធ្វើតេស្ត​ជា​ច្រើន​សំ​រាប់រក​មើលជំងឺ​មហារីក​នេះ​ដូច​ជា​៖

  • ការ​ធ្វើតេស្ត​លើ​លាមក​ ដើម្បី​រក​មើល​សញ្ញា​របស់​ជំងឺមហារីក​៖​ដូច​ជា​
    • ​ពិនិត្យ​ឈាម​ក្នុង​លាមក​ (Fecal​ occult​ blood​ test,​ FOBT),
    • ​ពិនិត្យ​  DNA​ របស់​លាមក​ (sDNA)
  • ​ការ​ឆ្លុះ​មើល​ពោះវៀន​តាម​វិធី​Barium​ Anema
  • ​ឆ្លុះ​Sigmoidoscopy
  • ​ឧបករណ៍​មើល​ពោះ​វៀត​ដោយ​បំពុង​ឆ្លុះ​ដែល​មាន​ភាព​បត់បែន​ច្រើន​ (Colonoscopy)
  • ​ការ​ស្កេ​ន​ លើ​ពោះ​វៀ​n​ (Computed​ Tomographic​ Colonography,​ CTC)