ការផឹកគ្រឿងស្រវឹងហួសហេតុមានន័យថា បំផ្លាញសុខភាព ឬជាទំលាប់នៃការផឹកស្រាប្រកបដោយគ្រោះ ថ្នាក់ ដូចជាផឹករាលថ្ងៃ ឬផឹកម្តងៗច្រើនពេក ។ ការផឹកស្រាច្រើនហួសហេតុអាចមានបញ្ហាដល់ទំនាក់ ទំនង បាត់បង់ការងារ និងល្មើសច្បាប់ដូចជាស្រវឹងនៅពេលបើកបរជាដើម ។

ប្រសិនបើអ្នកនៅបន្តផឹកស្រាកាន់តែច្រើនទៀត វានឹងនាំអោយអ្នកក្លាយជាមនុស្សខ្វះស្រាមិនបាន ឬមនុស្សប្រមឹក ។ នៅពេលក្លាយជាមនុស្សញៀនស្រាហើយ មានន័យថាអ្នកញៀនទាំងកាយ និងទាំងចិត្ត ហើយពេលនោះអ្នកត្រូវធ្វើយ៉ាងណាក៏ដោយអោយតែបានស្រាដើម្បីផឹកទៀត ។
អ្នកប្រហែលជាត្រូវការផឹកស្រាដោយខានមិនបានប្រសិនបើអ្នកមានបញ្ហា 3 ឬច្រើនជាងនេះដូចខាងក្រោម៖
- អ្នកមិនអាចបញ្ឍប់ការផឹក ឬផឹកច្រើនបាន
- អ្នកត្រូវការផឹកដើម្បីដូចកាលពីលើកមុន
- អ្នកធ្លាប់មានអារម្មណ៍ ដូចជា ឈឺក្រពះ បែកញើស ញ័រសាច់ និង ថប់ៗអារម្មណ៍ នៅពេលព្យាយាមផ្តាច់ស្រា
- អ្នកត្រូវចំណាយពេលវេលាយូរក្នុងការផឹក និងស្វាង ឬត្រូវលះបង់ការងារជាច្រើនដើម្បីតែផឹក
- អ្នកធ្លាប់ព្យាយាមបញ្ឍប់ការផឹកស្រាដែរ តែធ្វើទៅវាមិនរួច
- ដឹងថាការផឹកស្រានាំអោយប៉ះពាល់ដល់ទំនាក់ទំនង និងធ្វើអោយមានបញ្ហារាងកាយក៏ដោយ នៅតែចង់ផឹកទៀត
អ្នកញៀនស្រាគឺជាអ្នកដែលមានជំងឺជាមួយស្រារ៉ាំរ៉ៃ ហើយវាក៏ដូចជាជំងឺផ្សេងៗជាច្រើនទៀតដែរ ដោយសារវាមិនធ្វើអោយអស់កំលាំង ឬបាត់បង់ស្មារតីនោះទេ ។ ជំងឺនេះកើតមានឡើងដោយសារ ហ្សែន និង ស្ថានភាពរស់នៅ ។
តើផឹយ៉ាងណាទើបគិតថាផឹកច្រើន ?
ស្រាជាផ្នែកមួយនៃការរស់នៅរបស់មនុស្សជាច្រើន ហើយ អាចជាទំនៀមទម្លាប់របស់វប្បធម៌ ឬគ្រួសារមួយចំនួន ។ ពេលខ្លះវាមានការពិបាកណាស់ក្នុងការធ្វើយ៉ាងមេចទើបដឹងថាផឹកច្រើន ។
អ្នកអាចប្រឈមមុខនឹងការផឹកច្រើន ហើយត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើអ្នកជា៖
- ស្ត្រី ដែលផឹកលើសពី 3កំប៉ុងក្នុងមួយពេល ឬ ច្រើនជាង ៧កំប៉ុងក្នុងមួយសប្តាហ៍ ។ ស្តងដារនៃការផឹក គឺត្រឹមតែ មួយកំប៉ុងស្រាបៀរ ឬមួយកែវស្រា ។
- បុរស ដែលផឹកលើសពី ៤កំប៉ុងក្នុងមួយពេល ឬច្រើនជាង ១៤កំប៉ុងក្នុងមួយសប្តាហ៍ ។
តើមានសញ្ញាអី្វខ្លះសំរាប់សំគាល់ពីការផឹកស្រាហួសហេតុ ឬអត់ស្រាមិនបាន ?
សញ្ញាមានដូចជា៖
- តែងតែផឹកនៅពេលព្រឹក ហើយស្រវឹកយូរៗ ឬផឹកតែឯង
- ផ្លាស់ប្តូររបស់ផឹក ដូចជាពីស្រាបៀរមកផឹកស្រាវិញ ព្រោះគិតថាអាចជួយអោយផឹកកាន់តែតិច ឬកុំអោយឆាប់ស្រវឹង
- មានអារម្មណ៍ថាខុសឆ្គងក្រោយផឹក
- លាក់ពីអ្នកដទៃ ថាខ្លួនឯងប្រមឹកនឹងស្រា តាមរយៈផ្លាស់ប្តូរកន្លែងទិញស្រា
- មិនចាំនូវអី្វដែលខ្លួនឯងបានធ្វើខណៈពេលកំពុងផឹក ឬបាត់បងស្មារតី
តើមានការវិនិច្ឆ័យដូចម្តេចចំពោះបញ្ហាស្រា ?
ប្រសិនបើមិត្តភក្ត័ ឬអ្នកផឹកជាមួយគិតថាអ្នកមានបញ្ហាជាមួយស្រា គេប្រហែលជាណែនាំអោយអ្នកមក ជួបគ្រូពេទ្យហើយ ។ គ្រូពេទ្យនឹងសួរអ្នកនូវសំនួរជាច្រើនស្តីអំពី រោគសញ្ញាដែលធ្លាប់មាន និងសុខភាពកាលពីអតីតកាល បន្ទាប់មកធ្វើការពិនិត្យលើរាងកាយ (Physical Exam) ហើយពេលខ្លះធ្វើការវាយតំលៃលើសុខភាពផ្លូវចិត្ត ។ ការវាយតំលៃសុខភាពផ្លូវចិត្ត ដើម្បីដឹងថាអ្នកជំងឺមានបញ្ហាផ្លូវចិត្ត ឬអត់ដូចជា ជំងឺបាក់ទឹកចិត្ត ។
តើការព្យាបាលធ្វើឡើងយ៉ាងដូចម្តេចដែរ ?
ការព្យាបាលគឺផ្អែកលើភាពអាក្រកនៃបញ្ហាស្រារបស់អ្នកដល់កំរិតណាហើយ ។ មានមនុស្សមួយចំនួន អាចធ្វើការកាត់បន្ថយពីការផឹកច្រើនមកមធ្យម ជាមួយការជួយសំរួលពីអ្នកប្រឹក្សា ។ អ្នកខ្លះទៀតដែល ញៀននឹងស្រាមែនទែន គឺត្រូវការប្រើថ្នាំសំរាប់ព្យាបាល ហើយត្រូវដេកពេទ្យថើមទៀតផង ។
លោកគ្រូពេទ្យនឹងសំរេចចិត្តធ្វើការការបន្សាបជាតិស្រាជាមួយ detoxification រឺ detox មុនពេលព្យាបាល ។ Detox មាននាទីបង្ហូរជាតិស្រាដែលក្នុងខ្លួនចេញ ហើយគេអាចប្រើវានៅពេលដែលញៀនស្រាផងដែរ ។ នៅពេលដែលអ្នកបានប្រើ Detox ហើយគួរអ្នកនៅអោយឆ្ងាយពីស្រា ឬឈប់ផឹកតទៅទៀត ។ មានមធ្យបាយជាច្រើនក្នុងការព្យាបាលអ្នកញៀនស្រា ដូចជាការផ្តល់ព្រឹក្សា និងការប្រើប្រាស់ថ្នាំ ។
ការព្យាបាលមិនផ្តោតលើកការប្រើប្រាស់ស្រាមួយមុខនោះទេ តែវាត្រូវផ្សំគ្នានិងជីវិតរស់នៅ ដូចជា ការទំនាក់ទំនង ការងារ បញ្ហាថ្នាំ និងស្ថានភាពរស់នៅសព្វថ្ងៃផងដែរ ។ ការព្យាបាល និងការងាកមក រកជីវិតដើមវិញ អាចជួយអោយអ្នករស់នៅដោយមិនបាច់មានស្រាបាន ។
តើអ្នកអាចធ្វើអី្វបានប្រសិនបើអ្នក រឺអ្នកដទៃមានបញ្ហានឹងស្រា ?
ការជួយអ្នកដទៃពីបញ្ហាស្រា មានការលំបាកណាស់ ។ អ្នកអាចជួយពួកគេ តាមរយៈនិយាយពីទង្វើ ដែលអ្នកផឹកស្រាស្រវឹងហើយតើគេបានធ្វើអ្វីខ្លះចំពោះខ្លួនឯង និងអ្នកដទៃ ។ ការនិយាយនេះគឺត្រូវនិយាយជាលក្ខណៈបុគ្គល ហើយអោយប្រាកដថាគេមិនមានប្រើថ្នាំ ឬផឹកស្រាទេ ។