ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
បុគ្គលដែលកើតក្នុងឆ្នាំកុរ នៅក្បែរខ្លួនតែងតែមានលាភតាមជានិច្ច។ មិនថាអ្នកដើរដល់ណាក៏មានអ្នកជួយដែរ។ ជាហេតុដែលធ្វើឲ្យអ្នកកាន់តែរកកាន់តែមាន។ ដូចនេះ ពេលចាស់ទៅនឹងមិនលំបាកនោះឡើយ។
ឆ្នាំច
អ្នកដែលកើតក្នុងឆ្នាំច ជាបុគ្គលដែលអាចទទួលបានលាភខ្ពស់ច្រើនណាស់។ ជាពិសេស ក្នុងមួយជីវិតក៏មានអ្នកតាមជួយច្រើនដែរ។ ជាហេតុដែលធ្វើឲ្យមានទ្រព្យជាច្រើនសម្រុកចូលមកខ្លាំងណាស់។ ដូចនេះ ពេលចាស់ទៅនឹងមិនចេះខ្វះលុយនោះឡើយ។
ឆ្នាំវក
មនុស្សដែលកើតក្នុងឆ្នាំវក មិនថាលាភក្នុង ឬក្រៅទេ គឺតែងតែចូលមកក្បែរអ្នកទាំងអស់។ ជាពិសេស រឿងល្អៗក៏ចូលមកខ្លាំងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកអាចរស់បានយ៉ាងសោយសុខក្នុងពេលចាស់ទៅ៕