Join with Health.com.kh on Telegram

តើ​ថ្នាំ​កាត់​បន្ថយ​ការ​ក្អួតចង្អោរ​មាន​ប៉ុន្មាន​ប្រភេទ​?

ថ្នាំ​កាត់​បន្ថយ​ក្អួតចង្អោរ​គេ​ហៅ​ថា​ antiemetic​។​ ពួក​វា​អាច​ជួយ​អោយ​មាន​ភាព​ធូរស្រាល​នៅ​ការ​ចង្អោរ​ និង​ក្អួត​។​មាន​ថ្នាំ​ប្រភេទ​នេះ​ជា​ច្រើន​។​

-Bismuth​ subsalicylate​ (Kaopectate,​ Pepto-Bismol)​អាច​ជួយ​ព្យាបាល​នូវ​ប្រភេទ​ចង្អោរ​ និង​ក្អួត​ដូច​ជា​មក​ពី​ការ​រលាក​ក្រពះ​-​ពោះវៀន​។​ វា​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ករណី​ឈឺក្រពះ​ និង​ប្រឆាំង​នឹង​ការ​រាគ​(​ថ្នាំ​ព្យាបាល​រាគ​)​។​
-​ថ្នាំ​ប្រឆាំង​អ៊ី​ស​ស្តា​មីន​(Antihistamines)​មួយ​ចំនួន​អាច​ជួយ​ការពារ​ការ​ចង្អោរ​ និង​ក្អួត​ដែល​បណ្តាល​មក​ពី​សកម្មភាព​នៃ​ការ​ឈឺ​ផង​ដែរ​។​ថ្នាំ​ទាំងនេះ​រួម​មាន​ dimenhydrinate​ (Dramamine)​ និង​ meclizine​ hydrochloride​ (Dramamine​ Less​ Drowsy)​។​

តើ​ថ្នាំ​កាត់​បន្ថយ​ការ​ក្អួតចង្អោរ​មាន​សកម្មភាព​យ៉ាងដូចម្តេច​?

Bismuth​ subsalicylate​មាន​សកម្មភាព​ដោយ​ការ​ការពារ​ស្រទាប់​ការពារ​របស់​ក្រពះ​។​
ថ្នាំ​ប្រឆាំង​អ៊ី​ស្តា​មីន​អាច​បង្អាក់​ព័ត៌មាន​ទៅ​ផ្នែក​មួយ​នៃ​ខួរក្បាល​ដែល​គ្រប់គ្រង​ទៅ​នឹង​ការ​ចង្អោរ​ និង​ក្អួត​។​ ទាំងនេះ​ជា​ហេតុផល​ដែល​ពួក​វា​មាន​សកម្មភាព​យ៉ាង​ល្អ​បំផុត​ប្រសិនបើ​អ្នក​លេប​វា​មុន​អ្នក​គិត​ថា​អ្នក​អាច​នឹង​មាន​បញ្ហា​ពុល​ដោយសារ​ចលនា​ដូច​ជា​ពុល​ឡាន​ពុល​ទូក​ជាដើម​។​

តើ​ថ្នាំ​ antiemetic​អាច​បង្ករ​ផល​វិ​បាល​អ្វីខ្លះ​?

អ្នក​ពេញវ័យ​ដែល​មាន​សុខភាព​ល្អជា​ធម្មតា​មិន​មាន​ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​ការ​ប្រើ​ថ្នាំ​កាត់​បន្ថយ​ក្អួត​ទេ​។​ ផល​ប៉ះពាល់​នេះ​អាច​ជា​ការ​ព្រួយបារម្ភ​ចំពោះ​អ្នក​ដែល​មាន​វ័យ​ចំនាស់​ ឬ​ក៏​អ្នក​ដែល​មាន​សុខភាព​ខ្សោយ​។​

ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​ថ្នាំ​ bismuth​ subsalicylate​គឺ​អោយ​លាមក​ខ្មៅ​ ឬ​អណ្តាត​ខ្មៅ​,​ ទល់លាមក​ ឬ​មាន​សំលេង​រោ​ទិ​នៅ​ត្រចៀក​។​ ទាំងនេះ​គឺជា​ផល​ប៉ះពាល់​ដែល​នឹង​មាន​រយះ​ពេល​ខ្លី​ប៉ុណ្ណោះ​។​

ថ្នាំ​អង់​ទី​អ៊ី​ស្តា​មីន​(Antihistamines)​អាច​អោយ​អ្នកមាន​អារម្មណ៍​ងងុយគេង​។​ នេះ​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​បើកបរ​ ឬ​ការ​ប្រើប្រាស់​ម៉ាស៊ីន​នានា​។​ វា​អាច​ធ្វើ​អោយ​អ្នក​ពិបាក​គិត​។​ វា​ក៏​អាច​អោយ​មាត់​ និង​ភ្នែក​របស់​អ្នក​ស្ងួត​។​ សូម​ចង​ចាំ​ថា​,​ ជាតិ​ស្រវឹង​អាច​បង្កើន​នូវ​ការ​ងងុយគេង​ដែល​បណ្តាល​មក​ពី​ថ្នាំ​ប្រឆាំង​អ៊ី​ស្តា​មីន​(Antihistamines)​។​

តើ​ថ្នាំ​ កាត់​បន្ថយ​ក្អួត​មិន​គួរ​អោយ​ប្រើប្រាស់​ចំពោះ​មនុស្ស​ប្រភេទ​ណា​?

សូមកុំ​លេបថ្នាំ​ bismuth​ subsalicylate​ប្រសិនបើ​អ្នក​ធ្លាប់​មាន​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ​អាស្ពីរីន​ ឬ​ផលិតផល​ដទៃ​ទៀត​ដែល​មាន​ធាតុ​ផ្សំ​ salicylates​។​ ដូច​គ្នា​ដែរ​,​ សូមកុំ​អោយ​ bismuth​ subsalicylate​ទៅ​កុមារ​ដែល​មាន​អោយ​ក្រោម​១២​ឆ្នាំ​ ឬ​ក្មេង​ជំទង់​ដែល​មាន​អាយុ​ពី​១២​ ទៅ​១៨​ឆ្នាំ​ដែល​មាន​ជំងឺ​ផ្តាសាយ​ ពីព្រោះ​វា​អាច​អោយ​មាន​ហានិភ័យ​នៃ​ជំងឺ​Reye’s​ syndrome​

តើ​ថ្នាំ​ កាត់​បន្ថយ​ការ​ក្អួត​អាច​បង្ក​អោយ​មាន​បញ្ហា​ឬទេ​ប្រសិនបើ​វា​ត្រូវ​បាន​ប្រើប្រាស់​ជាមួយ​ថ្នាំ​ដទៃ​ទៀត​?

Bismuth​ subsalicylate​អាច​ធ្វើ​អោយ​ប៉ះពាល់​ទៅ​នឹង​ថ្នាំ​ដទៃ​ទៀត​ ដូចនេះ​ហើយ​វា​មិន​មាន​សកម្ម​ភាពល្អ​នោះ​ទេ​។​ វា​អាច​អោយ​មានការ​ជះ​ឥទ្ធិពល​ផ្សេងៗ​ផង​ដែរ​ប្រសិនបើ​អ្នក​លាយ​វា​ជាមួយ​ថ្នាំ​ដទៃ​ទៀត​។​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន​មុន​នឹង​អ្នក​លេប​វា​ជាមួយ​ថ្នាំ​ មួយ​ចំនួន​ដូច​ជាៈ​

-​ថ្នាំ​ដែល​ធ្វើ​អោយ​ឈាមរាវ​
-​ថ្នាំ​ព្យាបាល​ជំងឺ​រលាក​សន្លាក់ឆ្អឹង​ម្យ៉ាង​ហៅ​ថា​ហ្គូ​ត​
-​ថ្នាំ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​
-​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​

សូម​ប្រយ័ត្ន​ក្នុង​ការ​លេបថ្នាំ​ទ្វេ​ដង​នៃ​ពពួក​ salicylate​។​ ថ្នាំ​មួយ​ចំនួន​ដែល​បន្ថយ​ការ​ឈឺចាប់​,​ ថ្នាំ​ផ្តាសាយ​ និង​ថ្នាំ​ដទៃ​ទៀត​ដែល​មាន​ធាតុ​ផ្សំ​ជា​អាស្ពីរីន​ ដែល​ផ្សំ​ដោយ​ salicylate​ ឬ​ក៏​ប្រភេទ​ផ្សេងៗ​នៃ​ salicylate​។​ ដោយសារ​តែ​ bismuth​ subsalicylate​ផ្សំ​ដោយ​salicylate,​ ដូចនេះ​អ្នក​អាច​លេប​ salicylate​ច្រើន​ជាង​អ្វី​ដែល​អ្នក​ប៉ង​បើ​អ្នក​លេបថ្នាំ​ទាំងនេះ​ចូល​គ្នា​។​សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ មុន​នឹង​អ្នក​លេបថ្នាំ​ប្រឆាំង​នឹង​អ៊ី​ស្តា​មីន​(antihistamine)​ប្រសិនបើ​អ្នក​ចង់​លេបថ្នាំ​ងងុយគេង​,​ ថ្នាំ​សណ្តំ​ និង​ថ្នាំ​សម្រួល​ចលនា​សាច់ដុំ​។​ ថ្នាំ​ផ្តាសាយ​ និង​ថ្នាំ​ប្រឆាំង​អា​ឡែ​រ​ហ្ស៊ី​ដែល​គ្មាន​វេជ្ជបញ្ជា​ជា​ច្រើន​ផ្សំ​ឡើង​ដោយសារ​ធាតុ​ប្រឆាំង​នឹង​អ៊ី​ស្តា​មីន​(antihistamines)​។​ ដូច្នេះ​អ្នក​ត្រូវ​សួរ​គ្រូពេទ្យ​មុន​នឹង​អ្នក​លេបថ្នាំ​ទាំងនេះ​លាយ​ចូល​។​