ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំវក
នារីដែលកើតក្នុងឆ្នាំវក មានខួរក្បាលឆ្លាត ថែមទាំងមានលាភពេញខ្លួន។ ជាពិសេស គេក៏អាចធ្វើឲ្យស្វាមីអាចទទួលបានទ្រព្យធំផងដែរ។ ជាហេតុដែលធ្វើឲ្យគ្រួសាររបស់គេអាចរស់នៅបានសុភមង្គលណាស់។
ឆ្នាំជូត
មនុស្សស្រីដែលកើតក្នុងឆ្នាំជូត មានចិត្តម៉ត់ចត់ ថែមទាំងមានចិត្តស្មោះត្រង់។ ជាពិសេស គេក៏អាចរួមសុខរួមទុក្ខជាមួយប្តីដែរ។ ជាហេតុដែលធ្វើឲ្យក្នុងថ្ងៃអនាគត ប្តីរបស់គេអាចក្លាយជាសេដ្ឋីបានយ៉ាងងាយ។
ឆ្នាំរោង
នារីដែលកើតក្នុងឆ្នាំរោង ជាប្រពន្ធដែលមើលថែទាំគ្រួសារបានល្អណាស់។ ជាពិសេស គេក៏ជាភរិយាដែលអាចនាំលាភធំជូនស្វាមីផងដែរ។ ជាហេតុដែលធ្វើឲ្យគេអាចក្លាយជាជំទាវបានយ៉ាងងាយតែម្តង៕