ភាព​ជឿជាក់​និង​ជំនឿ​លើ​ខ្លួនឯង​ ទាំងនេះ​គឺជា​កត្តា​សំខាន់​ដែល​អ្នកមាន​អារម្មណ៍ល្អ​។​ អាថ៌​កំបាំង​នៃ​សម្រស់​ស្ត្រី​ក៏​បូក​បញ្ចូល​នឹង​កត្តា​នេះ​ដែរ​ ប៉ុន្តែ​ចំពោះ​ស្ត្រី​ដែល​ធ្លាប់​ឈរ​នៅ​មុខ​កញ្ចក់​អាច​ប្រាប់​អ្នក​ពី​អាថ៌ ​កំបាំង​នេះ​បាន​។

ទោះជា​រូបរាង​របស់​អ្នក​គ្រាន់តែ​ជា​ផ្នែក​មួយ​ដែល​បញ្ជាក់​ថា​អ្នកជា​ នរណា​ ប៉ុន្តែ​វា​នៅ​តែ​ជា​ផ្នែក​មួយ​នៃ​រាង​កាយ​អ្នក​ ហើយ​អារម្មណ៍​ដែល​អ្នក​មើលទៅ​កាន់​ខ្លួនឯង​ថា​អ្នកមាន​រូបរាង​ស្អាត​អាច​ជា​ ការ​បង្កើន​ភាព​ជឿជាក់​លើ​អ្នក​ផ្ទាល់​។

ការ​មើលឃើញ​រូបរាង​ដែល​ស្អាត​មិន​មាន​ភាព​ស្មុគស្មាញ​ឬ​ថ្លៃ​នោះ​ទេ​។​ អ្នកជំនាញ​និយាយ​ថា​ យើង​គ្រប់​គ្នា​គ្រាន់តែ​យកចិត្តទុកដាក់​លើ​អាថ៌​កំបាំង​សំខាន់ៗ​មួយ​ចំនួន​ ដែល​មាន​ប្រយោជន៍​ជួយ​អ្នក​ឱ្យ​មាន​រូបរាង​ស្អាត​ដោយ​មិន​ចំណាយ​ពេលវេលា​និង ​ប្រាក់​កាស​ច្រើន​។​
អ្នកជំនាញ​ខាង​ស្បែក​ និង​សម្រស់​ ជួយ​អ្នក​ក្នុង​ការ​ស្វែងរក​អាថ៌​កំបាំង​ដែល​មាន​ប្រសិទ្ធភាព​:

អាថ៌​កំបាំង​ទី​ ១:​ មិន​ត្រូវ​មើល​ស្រាល​អានុភាព​នៃ​ជាតិ​សំណើម​ (Moisturizer)

អ្នកជំនាញ​និយាយ​ថា​ មិន​ថា​ស្បែក​របស់​អ្នក​ស្ងួត​,​ ធម្មតា​,​ ឬ​សម្បូរ​ប្រេង​នោះ​ទេ​ ប្រសិនបើ​អ្នក​អាច​ត្រឹមតែ​ទិញ​ផលិតផល​ថែរក្សា​ស្បែក​តែ​មួយ​មុខ​នោះ​ អ្នក​គួរតែ​ចំណាយ​វា​លើ​ផលិតផល​ជាតិ​សំណើម​។

សាស្ត្រាចារ្យ​ Rhoda​ Narins​ បាន​និយាយ​ថា​ “​ពេល​ខ្លះ​ អ្វី​ដែល​អ្នក​ត្រូវការ​គឺ​ផលិតផល​ជាតិ​សំណើម​និង​ទឹក​លាង​សម្អាត​ (cleanser)​ នោះ​អ្នក​នឹង​មានមុខ​ដែល​ក្មេង​ជាង​វ័យ​។​ ពេល​ដែល​ស្បែក​ស្ងួត​ ស្នាម​ជ្រួញ​នឹង​កាន់តែ​មើលឃើញ​ច្បាស់​ ដែល​ធ្វើ​ឱ្យ​អ្នក​មើលទៅ​កាន់តែ​ចាស់​”​។

គ្រូពេទ្យ​និយាយ​ថា​ ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​អំឡុង​អាយុ​ ២០​ ឬ​ ៣០​ឆ្នាំ​ ជាតិ​សំណើម​នឹង​ជួយ​ការពារ​ស្បែក​របស់​អ្នក​ពី​ការ​ចាស់​មុន​អាយុ​។

គ្រូពេទ្យ​ Darrick​ Antell​ និយាយ​ថា​ “​ក្នុង​កំឡុង​អាយុ​ ២០​ ឬ​ ៣០​ឆ្នាំ​ អ្នក​អាច​ប្រើ​ផលិតផល​ជាតិ​សំណើម​សំរាប់​ជំនួស​ផលិតផល​ផ្សេង​ទៀត​ជា​ច្រើន​” ​។

តើ​ផលិតផល​ជាតិ​សំណើម​ប្រភេទ​ណា​ដែល​ល្អ​?​ គ្រូពេទ្យ​ Charles​ E.​ Crutchfield​ III​ បាន​និយាយ​ថា​ “​វា​គឺជា​ផលិតផល​ដែល​អាច​ធ្វើ​អ្វី​បាន​គ្រប់យ៉ាង​ចាប់ពី​ផ្តល់​ជាតិ​សំណើម ​ ទៅ​ដល់​ការ​រក្សា​ទុក​ជាតិ​សំណើម​ និង​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​ផលិត​ជាតិ​សំណើម​បាន​កាន់តែ​ច្រើន​,​ ហើយ​ប្រភេទ​ដែល​អ្នក​គួរ​ជ្រើសរើស​គឺ​ស្ថិត​នៅ​លើ​តម្រូវការ​នៃ​ស្បែក​របស់​ មនុស្ស​ម្នាក់ៗ​”​។

ប្រសិនបើ​ស្បែក​ស្ងួត​ធម្មតា​ អ្នក​គួរ​រក​ផលិតផល​ជាតិ​សំណើម​ណា​ដែល​មាន​ផ្ទុក​ alpha​ hydroxy​ acids​។​ សាស្ត្រាចារ្យ​ Crutchfield​ និយាយ​ថា​ វា​អាច​ជួយ​ឱ្យ​ស្បែក​ផលិត​ជាតិ​សំណើម​ដោយ​ខ្លួនឯង​បាន​ច្រើន​ជាង​មុន​។

គាត់​ក៏​បាន​ណែនាំ​ឱ្យ​ប្រើ​ផលិតផល​ដែល​ប្រើ​បច្ចេកវិទ្យា​ ហៅ​ថា​ vesicular​ emulsion​ ចំពោះ​អ្នក​ដែល​មាន​ស្បែក​ស្ងួត​ខ្លាំង​។​ បច្ចេកវិទ្យា​នេះ​ប្រើ​របស់​តូចៗ​ (microscopic​ spheres)​ ដែល​នឹង​ជំនួស​ឱ្យ​ស្រទាប់​ជាតិ​សំណើម​និង​ទឹក​ដែល​បញ្ចេញ​ពេញ​មួយ​ថ្ងៃ​ ដូច្នេះ​ហើយ​វា​អាច​ធ្វើ​ឱ្យ​អ្នកមាន​ជាតិ​សំណើម​ជាប់​រហូត​។

ប្រសិនបើ​ស្បែក​សំបូរ​ជាតិ​ប្រេង​ អ្នក​គួរ​ប្រើ​ផលិតផល​ជាតិ​សំណើម​ដែល​ស្រាល​,​ ប៉ុន្តែ​មិន​ត្រូវ​មិន​ប្រើ​សោះ​នោះ​ទេ​។​ ទោះ​អ្នក​សម្បូរ​ជាតិ​ប្រេង​ក៏​អ្នក​ត្រូវការ​ជាតិ​សំណើម​ដែរ​។​

អាថ៌​កំបាំង​ទី​ ២:​ ឡេ​ការពារ​កម្តៅថ្ងៃ​គឺជា​ផលិតផល​ប្រឆាំង​ភាព​ចាស់​ដ៏​ល្អ​បំផុត

មុន​នឹង​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​វះកាត់​កែ​សម្ផស្ស​,​ មុន​នឹង​ចំណាយ​លើ​លើ​ក្រែ​ម​ប្រឆាំង​ភាព​ចាស់​ដែល​មាន​តម្លៃ​ថ្លៃ​,​ មុន​នឹង​អ្នក​ធ្វើ​អ្វីមួយ​ អ្នក​គួរ​សាកល្បង​ប្រើប្រាស់​ឡេ​ការពារ​កម្តៅថ្ងៃ​។

ភាគច្រើន​យើង​បានដឹង​ថា​វា​បន្ថយ​នូវ​គ្រោះថ្នាក់​នៃ​មហារីក​ស្បែក​ ប៉ុន្តែ​តើ​អ្នកដឹង​ឬទេ​ថា​វា​គឺជា​អាថ៌​កំបាំង​សម្ផស្ស​ដែល​ជួយ​រក្សា​ ស្បែក​អ្នក​ឱ្យ​នៅ​ក្មេង​?

អ្នកជំនាញ​និយាយ​ថា​ មូលហេតុ​គឺ​មក​ពី​ពេល​ដែល​វា​រារាំង​កាំរស្មីព្រះអាទិត្យ​ដែល​បំផ្លាញ​ស្បែក ​ វា​ក៏​រារាំង​ឥទ្ធិពល​ដែល​ធ្វើ​ឱ្យ​ស្បែក​ចាស់​ដែរ​។

គ្រូពេទ្យ​ Antell​ និយាយ​ថា​ “​ព្រះអាទិត្យ​មាន​ឥទ្ធិពល​លើ​ការ​ផលិត​នៃ​ collagen​ នៃ​ស្បែក​,​ ហើយ​ប្រសិនបើ​គ្មាន​ collagen​ ទេ​នោះ​ ស្បែក​មិន​អាច​មាន​សំណើម​ ក្មេង​ និង​គ្មាន​ស្នាម​ជ្រួញ​នោះ​ទេ​។​ ការ​ត្រូវ​កម្តៅ​ព្រះអាទិត្យ​ច្រើន​ អាច​ធ្វើ​ឱ្យ​ស្បែក​មាន​ស្នាម​ជ្រួញ​មុន​អាយុ​”​។

តាម​ការ​សិក្សា​របស់​ American​ Academy​ of​ Dermatology​ ប្រសិនបើ​គ្មាន​ការ​ការពារ​ពី​ឡេ​ការពារ​កម្តៅថ្ងៃ​ទេ​ អ្នក​នឹង​សម្គាល់​ឃើញ​ការ​ប្រែប្រួល​នៃ​ស្បែក​ដោយសារ​ការ​ត្រូវ​នឹង​ កម្តៅថ្ងៃ​រយៈពេល​ ២-៣​ នាទី​ ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​។

អ្នក​មិន​ត្រឹមតែ​មាន​ស្នាម​ជ្រួញ​ច្រើន​ទេ​ អ្នក​នឹង​មាន​ឡើង​អាចម៍រុយ​,​ស្នាម​ស្បែក​ចាស់​,​ និង​មាន​សរសៃ​រវៀម​ ។​ ស្បែក​នឹង​ទៅ​ជា​គគ្រើម​និង​គ្មាន​ជីវិត​ឬ​រយីក​រយាក​។

ឡេ​ការពារ​កម្តៅថ្ងៃ​អាច​ការពារ​ស្បែក​របស់​អ្នក​ពីរ​ស្មី​ព្រះអាទិត្យ​ ដូច្នេះ​ទោះបីជា​អ្នក​ចំណាយពេល​ច្រើន​នៅ​ទីវាល​ក៏​មុខ​របស់​អ្នក​មិន​មាន​ បញ្ហា​ដែរ​។

សាស្ត្រាចារ្យ​ Crutchfield​ ណែនាំ​ឱ្យ​ជ្រើសរើស​ឡេ​ការពារ​ណា​ដែល​មាន​ SPF​ ចាប់ពី​ ១៥​ ឡើង​ទៅ​។​ ដោយសារ​កម្តៅ​ព្រះអាទិត្យ​នឹង​បំផ្លាញ​ប្រសិទ្ធភាព​របស់​វា​ទៅ​តាម​ពេលវេលា​ នោះ​អ្នក​ត្រូវ​លាប​វា​ក្នុង​ចន្លោះ​ពី​ ១​ ទៅ​ ២​ ម៉ោង​ម្តង​ ប្រសិនបើ​អ្នក​នៅ​ក្រោម​កម្តៅថ្ងៃ​ផ្ទាល់​ក្នុង​រយៈពេល​យូរ​។

ជម្រើស​មួយទៀត​៖​ លាប​ឡេ​ការពារ​កម្តៅថ្ងៃ​មុន​នឹង​ប្រើ​គ្រឿងសម្អាង​ បន្ទាប់​មក​ប្រើ​ម្សៅ​ស្តើង​ (light,​ translucent​ mineral​ powder)​ ដើម្បី​បន្ថែម​ការ​ការពារ​ស្បែក​មុខ​។

សាស្ត្រាចារ្យ​ Crutchfield​ និយាយ​ថា​ “​ម្សៅ​ទាំងនេះ​មាន​ផ្ទុក​ជាតិ​ការពារ​កម្តៅ​ធម្មជាតិ​ ហើយដោយ​សារ​តែ​វា​មិន​នៅ​ជាប់​នឹង​ស្បែក​រហូត​ អ្នក​អាច​ប្រើ​វា​បន្ថែម​រហូត​បាន​”​។​

អាថ៌​កំបាំង​ ទី​ ៣: ជ្រើសរើស​ទឹក​សម្អាត​មុខ​ឱ្យ​បាន​ត្រឹមត្រូវ

ប្រសិនបើ​អ្នកជា​អ្នក​ប្រើប្រាស់​សាប៊ូ​ធម្មតា​និង​ទឹក​ អ្នក​គួរតែ​ពិចារណា​ពី​វិធី​លាង​សម្អាត​របស់​អ្នក​។​ គ្រូពេទ្យ​ជំនាញ​ខាង​ស្បែក​និយាយ​ថា​ អាថ៌​កំបាំង​នៃ​សម្រស់​ដែ​ល្អ​ជាងគេ​គឺ​ការ​ប្រើ​ទឹក​សម្អាត​មុខ​ដែល​ស្រទន់ ​ជាងគេ​បំផុត​ដែល​អ្នក​អាច​រកបាន​ និង​កុំ​ប្រើ​ញឹកញាប់​ពេក​។

សាស្ត្រាចារ្យ​ Crutchfield​ និយាយ​ថា​ “​ក្នុង​ខណៈ​ដែល​ការ​លាងមុខ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​វា​ល្អ​ ប៉ុន្តែ​ការ​លាង​ដោយ​ប្រើ​ទឹក​សម្អាត​វា​មិន​ត្រឹមតែ​មិន​អាច​ជួយ​អ្នក​បាន​ ទេ​ វា​ថែម​ទាំង​ធ្វើ​ឱ្យ​ខូច​ស្បែក​របស់​អ្នក​ទៀត​ ប្រសិនបើ​អ្នក​ប្រើ​ផលិតផល​ដែល​អាច​រោល​”​។

ការ​លាងមុខ​ញឹកញាប់​ពេក​ (​ច្រើន​ជាង​ ២​ ដង​ក្នុង​មួយ​ថ្ងៃ​)​ អាច​បំផ្លាញ​របាំង​ការពារ​ជាតិ​លីពីត​ (lipid​ barrier)​  ដែល​រក្សា​ស្បែក​ឱ្យ​នៅ​ក្មេង​។

សាស្ត្រាចារ្យ​ Crutchfield​ និយាយ​ថា​ “​នៅ​ពេល​ដែល​បាត់បង់​ការ​ការពារ​នេះ​ ហើយ​របាំង​ការពារ​ស្បែក​ខូច​ទៀត​នោះ​ ស្បែក​នឹង​ស្ងួត​ នោះ​មាន​ន័យ​ថា​ វា​អាច​នឹង​ប្រេះ​,​ របក​,​ រមាស់​,​ រោល​,​ និង​ផ្សា​ ដែល​ធ្វើ​ឱ្យ​អ្នក​ចាស់​ជាង​អាយុ​”​។

ដំណោះស្រាយ​៖​ មិន​ត្រូវ​លាងមុខ​ច្រើន​ជាង​ ២​ ដង​ក្នុង​មួយ​ថ្ងៃ​ និង​ប្រើ​ទឹក​លាង​សម្អាត​ឱ្យ​បាន​ត្រឹមត្រូវ​។

អាថ៌​កំបាំង​ ទី​ ៤:​ ប្រើ​របស់​ឱ្យ​ត្រូវ​តាម​មុខងារ​របស់​វា

អ្នក​អាច​ទិញ​សំរាប់​គូ​ភ្នែក​ដែល​ថ្លៃ​បំផុត​និង​របស់​ផ្សេងៗ​ទៀត​ដែល​ ថ្លៃៗ​ ប៉ុន្តែ​ប្រសិនបើ​អ្នក​គ្មាន​ឧបករណ៍​ត្រឹមត្រូវ​សំរាប់​លាប​វា​នោះ​ទេ​ គុណប្រយោជន៍​របស់​វា​នឹង​ត្រូវ​បាត់បង់​។

តើ​អ្វី​ជា​ឧបករណ៍​ដែល​ត្រឹមត្រូវ​?​ ជក់​ត្រូវ​តែ​ទន់​និង​មាន​លក្ខណៈ​ស្រទន់​ពេល​ដាក់​នៅ​លើ​ស្បែក​ ប៉ុន្តែ​ត្រូវ​មាន​ទម្ងន់​ដើម្បី​យក​ម្សៅ​លាប​នៅ​លើ​ស្បែក​។​ អ្នកជំនាញ​និយាយ​ថា​ ប្រសិនបើ​នោះ​ជ្រុះ​ហើយ​ម្សៅ​នៅ​លើ​ជក់​នោះ​ជ្រុះ​អស់​ វា​មិនមែន​ជា​ជក់​ល្អ​នោះ​ទេ​។​

អាថ៌​កំបាំង​ ទី​ ៥: ផ្លាស់​ប្តូរ​ម៉ូត​សក់​ និង​ គ្រឿងសម្អាង​ ២​ ឆ្នាំ​ ម្តង

ប្រសិនបើ ​អ្នកចូលរួម​កម្មវិធី​ជួបជុំ​មិត្ត​កាលពី​រៀន​វិទ្យាល័យ​ ហើយ​ឮ​គេ​និយាយ​ថា​ អ្នក​មិន​មាន​ប្រែប្រួល​អ្វី​សូ​ម្បី​តែ​បន្តិច​ នោះ​អ្នក​គួរតែ​មើល​ខ្លួនឯង​ឡើង​វិញ​។

អ្នកជំនាញ​និយាយ​ថា​ វា​យឺត​ពេល​ហើយ​ប្រសិនបើ​អ្នក​មិន​ចាំ​ពេល​ដែល​អ្នក​ប្តូរ​ម៉ូត​សក់​ឬ​របៀប​ តុបតែង​ខ្លួន​លើក​ចុង​ក្រោយបង្អស់​នោះ​។​
Nick​ Chavez​ អ្នកជំនាញ​ខាង​សក់​ នៅ​ Beverly​ Hills​ hair​ និយាយ​ថា​ “​ភាពល្អ​ឥត​ខ្ចោះ​នៃ​រូបរាង​របស់​អ្នក​ រួម​ទាំង​សក់​និង​ការ​តុបតែង​ខ្លួន​ គួរតែ​មានការ​ផ្លាស់​ប្តូរ​យ៉ាងតិច​ ២​ ឆ្នាំ​ម្តង​ ឬ​ ញឹកញាប់​ជាង​នេះ​ប្រសិនបើ​ស្ទីល​របស់​អ្នក​ផ្លាស់​ប្តូរ​ញឹកញាប់​”​។​ គាត់​និយាយ​ទៀត​ថា​ “​ការ​រក្សា​រូបរាង​របស់​អ្នក​ឱ្យ​ទាន់សម័យ​នឹង​ធ្វើ​ឱ្យ​អ្នក​មើលទៅ​ក្មេង​ ជាង​វ័យ​។​ គ្មាន​អ្វី​បង្ហាញ​ពី​អាយុ​ពិត​របស់​ស្ត្រី​ជាង​ម៉ូត​សក់​និង​របៀប​តែងខ្លួន ​ដែល​ហួស​សម័យ​នោះ​ទេ​”​។

ប្រសិនបើ​អ្នក​ផ្លាស់​ប្តូរ​ខ្លួនឯង​លើក​ចុង​ក្រោយ​យូរ​មក​ហើយ​នោះ​ អ្នក​គួរ​ទៅ​ហាង​លក់​គ្រឿងសម្អាង​ ហើយ​សុំ​យោបល់​ពី​ពួក​គេ​។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង