Join with Health.com.kh on Telegram

ដំបៅ​ក្រពះ​-​ពោះវៀនតូច​សំដៅ​ទី​លើ​ការ​ឈឺចាប់​ខ្លាំង​នៅ​តាម​ស្រទាប់​ខាងក្នុង​នៃ​ក្រពះ​ ឬ​ផ្នែក​ដំបូង​នៃ​ពោះវៀនតូច​ (duodenum)​។​ ដំបៅ​នេះ​កើតឡើង​នៅ​ពេល​ណា​ដែល​ស្រទាប់​ ការពារ​ របស់​ក្រពះ​ ឬ​ពោះវៀនតូច​ ត្រូវ​បាន​ខូចខាត​។​ដំបៅ​នេះ​កើតឡើង​នៅ​ពេល​ដែល​កោសិកា​ស្រទាប់​ខាងក្នុង​របស់​ក្រពះ​ឬ​ពោះវៀនតូច​ខូច​។​

នៅ​ពេល​នោះ​ទឹក​រំលាយ​អាហារ​អាច​បំផ្លាញ​ជាលិកា​ពោះវៀនតូច​ ឬ​ក្រពះ​។​ ទឹក​រំលាយ​អាហារ​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​កំទេច​ស្រទាប់​ការពារ​នោះ​,​ ផ្សំ​ឡើង​ដោយ​ អាស៊ីត​ក្ល​រី​ដ្រិ​ច​ និង​អង់ស៊ីម​មួយ​ដែល​គេ​ហៅ​ថា​ ប៉ិ​ប​ស៊ី​ន​ (pepsin)​ ។​សារធាតុ​ទាំងនេះ​ក៏​ក៏​អាច​ធ្វើ​អោយ​មាន​បញ្ហា​ដល់​បំពង់​អាហារ​(esophagus)​ផង​ដែរ​។​ បំពង់​អាហារ​ គឺជា​បំពង់​មួយ​ដែល​ដឹកនាំ​ចំណីអាហារ​ពី​បំពង់ក​ទៅ​ក្រពះ​។​

ជំងឺ​ដំបៅ​ក្រពះ​-​ពោះវៀនតូច​នេះ​(​ peptic​ ulcers​ )​លែង​ជា​ស្ថានភាព​មួយ​ដែល​នុស្ស​ទាំងអស់​ត្រូវ​តែ​ប្រឈម​មុខ​អស់​មួយ​ជីវិត​។​ ការ​ព្យាបាល​ភាគច្រើន​គឺ​អាច​ធ្វើ​អោយ​ដំបៅ​ជា​សះស្បើយ​។​ រោគ​សញ្ញា​អាច​បាត់​ទៅ​វិញ​យ៉ាង​រហ័ស​។​ ដំបៅក្រពះ-ពោះវៀនតូច​(peptic ulcer) ដែល​ប៉ះ​លើ​ក្រពះ​ គេ​ហៅ​ថា​ដំបៅ​ក្រពះ​ (gastric​ ulcer)​ ហើយ​បើ​វា​ប៉ះ​លើ​ផ្នែក​ដំបូង​នៃ​ពោះវៀនតូច​វិញ​ គេ​ហៅ​ថា​ ដំបៅ​ពោះវៀនតូច​(duodenal​ ulcer)​។​

តើ​មូលហេតុ​អ្វីខ្លះ​ដែល​បង្ក​អោយ​មាន​ដំបៅ​ក្រពះ​-​ពោះវៀនតូច​?
មូលហេតុ​ចម្បង​ពីរ​ដែល​បង្ក​អោយ​មាន​ដំបៅ​ក្រពះ​-​ពោះវៀនតូច​គឺៈ​
-​ការ​បង្ក​ជំងឺ​ដោយសារ​មេរោគ​ អេ​លី​កូ​បាក់​តេ​ ពី​ឡូ​រី​ (Helicobacter​ Pylori​ Bacteria​ ឬ​ H.​ Pylori)
-​ការ​ប្រើប្រាស់​ថ្នាំ​ពពួក​ nonsteroidal​ anti-inflammatory​ (NSAID)
H.​ Pylori​ និង​ NSAID​ អាច​ធ្វើ​អោយ​ខូចខាត​នៃ​ស្រទាប់​ការពារ​ដែល​បញ្ចេញ​ទឹករំអិល​មុ​យ​គីស​(mucus)​ របស់​ក្រពះ​ និង​ពោះវៀន​។​ ស្រទាប់​ដែល​បញ្ចេញ​ទឹករំអិល​មុ​យ​គីស​នេះ​ ការពារ​ក្រពះ​ និង​ពោះវៀន​កុំអោយ​មានការ​ខូចខាត​ពី​ទឹក​រំលាយ​អាហារ​។​

តើ​រោគ​សញ្ញា​របស់​វា​មាន​អ្វីខ្លះ​?
រោគ​សញ្ញា​របស់​វា​មាន​ដូច​ជាៈ​
-​ក្រហាយ​,​ ឈឺ​ខ្លាំង​,​ ឈឺ​ស្រ​កៀរៗ​នៅ​ចន្លោះ​ផ្ចិត​ និង​ចុងដង្ហើម​។​ មនុស្ស​មួយ​ចំនួន​អាច​ឈឺ​ខ្នង​ផង​ដែរ​។​ ការ​ឈឺ​នេះ​អាច​មាន​រយៈពេល​ពី​ ពីរ​បី​នាទី​ ទៅ​ពីរ​បី​ម៉ោង​ ហើយ​អាច​ឈឺ​បាត់ៗ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​។​
ជា​ធម្មតា​ ការ​ឈឺ​នេះ​បាត់​ទៅ​វិញ​មួយ​រយៈ​ បន្ទាប់​ពី​អ្នក​លេបថ្នាំ​កុំអោយ​អាស៊ីត​ចេញ​ ឬ​បន្ថយ​ជាតិ​អាស៊ីត​។​
-​មិន​ចង់​បរិភោគ​អី​ និង​ស្រក​ទម្ងន់​
-​តឹង​ពោះ​ ឬ​ចង្អោរ​ បន្ទាប់​ពី​ញ៉ាំអាហារ​
-​ក្អួត​
-​ក្អួត​មាន​ឈាម​ ឬ​មាន​សារធាតុ​ដែល​ហាក់ដូចជា​គ្រាប់​កាហ្វេ​.
-​លាមក​ខ្មៅ​ឬ​លាមក​មាន​ឈាមក្រហម​ខ្មៅ​
មនុស្ស​ម្នាក់ៗ​ មាន​សញ្ញា​ផ្សេងៗ​គ្នា​ និង​អ្នកខ្លះ​អាច​មិន​មាន​រោគ​សញ្ញា​តែ​ម្តង​។​
តើ​យើង​អាច​ធ្វើ​រោគ​វិ​និ​ច្ឆ​យ័​យ៉ាងដូចម្តេច​?
គ្រូពេទ្យ​អាច​សួរ​អ្នក​នូវ​អ​កា​រៈ​,​ រោគ​សញ្ញា​មួយ​ចំនួន​ និង​សុខភាព​ទូទៅ​របស់​អ្នក​ ហើយ​គាត់​នឹង​ពិនិត្យ​លើ​រាង​កាយ​របស់​អ្នក​។​
ប្រសិនបើ​រោគ​សញ្ញា​របស់​អ្នក​មិន​ធ្ងន់ធ្ងរ​ ឬ​អ្នកមាន​អាយុ​តិច​ជាង​៥៥​ឆ្នាំ​,​គ្រូពេទ្យ​អាច​ធ្វើតេស្ត​សាមញ្ញ​មួយ​ចំនួន​ដូច​ជា​ ការ​ពិនិត្យ​ឈាម​,​ ការ​ពិនិត្យ​ដង្ហើម​ និង​ការ​ពិនិត្យ​លាមក​ ដើម្បី​ពិនិត្យ​អំពី​ការ​បង្ក​ជំងឺ​ដោយសារ​មេរោគ​ H.​ Pylori​។​ មាន​វិធីសាស្ត្រ​តែ​មួយ​គត់​សំរាប់​អ្នក​ និង​គ្រូពេទ្យ​អ្នក​អាច​បញ្ជាក់​បាន​ថា​តើ​អ្នកមាន​ដំបៅ​នោះ​ គឺ​ការ​ធ្វើតេស្ត​មួយ​ដែល​គេ​ហៅ​ថា​ថត​ អង់​ដូ​ស្កុប​ពី​ (endoscopy),​ ដើម្បី​រក​មើល​ដំបៅ​ និង​ជា​តេស្ត​ដើម្បី​រក​មើល​ការ​បង្ក​ដោយ​មេរោគ​ H.​ Pylori​ ផង​ដែរ​។​ អង់​ដូ​ស្កុប​ពី​ អាច​អោយ​គ្រូពេទ្យ​មើលឃើញ​អ្វីៗ​ក្នុង​បំពង់​អាហារ​,​ ក្រពះ​ និង​ពោះវៀនតូច​។​ ជា​ធម្មតា​ អង់​ដូ​ស្កុប​ពី​ ត្រូវ​បាន​ធ្ធើ​ដោយ​អ្នកជំនាញ​ខាង​ផ្នែក​ក្រពះ​-​ពោះវៀន​។​
តើ​ជំងឺ​នេះ​ត្រូវ​បាន​ព្យាបាល​ដោយ​របៀប​ណា​?
ដើម្បី​ព្យាបាល​ដំបៅ​ក្រពះ​-​ពោះវៀនតូច​(peptic​ ulcers),​ មនុស្ស​ទាំងអស់​ត្រូវ​លេបថ្នាំ​ដើម្បី​បន្ថយ​បរិមាណ​អាស៊ីត​ក្នុង​ក្រពះ​។​ ប្រសិនបើ​អ្នកមាន​ជំងឺ​នេះ​ដែល​បង្ក​ដោយ​ពួក​មេរោគ​ H.​ Pylori​វិញ​,​ អ្នក​ត្រូវ​តែ​ព្យាបាល​ដោយ​ការ​លេបថ្នាំ​ពពួក​អង់​ទី​ប៊ី​យោ​ទិច​។​ ប្រសិនបើ​គ្រូពេទ្យ​ផ្តល់​អោយ​អ្នក​នូវ​ថ្នាំ​ពពួក​អង់​ទី​ប៊ី​យោ​ទិច​ ដើម្បី​ព្យាបាល​ជំងឺ​របស់​អ្នក​,​ អ្នក​ត្រូវ​លេប​វា​អោយ​បាន​ត្រឹមត្រូវ​។​ មិន​ត្រូវ​ឈប់​លេបថ្នាំ​ ទោះ​អ្នកមាន​អាកា​រៈ​ធូរស្រាល​ក៏​ដោយ​។​ អ្នក​ត្រូវ​លេប​វា​អោយ​បាន​គ្រប់​ចំនួន​។​ ជំងឺ​នេះ​អាច​ព្យាបាល​ជា​សះស្បើយ​ ប្រសិនណាបើ​អ្នក​លេបថ្នាំ​អ់ង់​ទី​ប៊ី​យោ​ទិច​គ្រប់​ចំនួន​។