Join with Health.com.kh on Telegram

អ្នក​ស្រាវជ្រាវ​មិន​បាន​ប្រាកដ​ក្នុង​ចិត្ត​ថា​តើ​ ការ​ទទួលទាន​ជាតិ​វីតាមីន​អាច​កាត់​បន្ថយ​ការ​ប្រឈម​មុខ​ទៅ​នឹង​កា​រវិ​វត្ត​នៃ​ជំងឺ​បេះដូង​ ឬ​ ការ​គាំងបេះដូង​នោះ​ទេ​ ។

វីតាមីន​មួយ​ចំនួន​ ដូច​ជា​ វីតាមីន​ C​ និង​ E,​ អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​ជំងឺ​បេះដូង​ដោយ​ជួយ​ទប់ស្កាត់​កូ​ឡេ​ស​ស្តេ​រ៉ូ​ល​អាក្រក់​ (LDL)​ មិន​អោយ​បង្កើត​ជា​កំណក​តាម​សរសៃឈាម​(​ plaques​ )​ដែល​អាច​ធ្វើ​អោយ​ត្បៀត​សរសៃឈាម​បេះដូង​របស់​អ្នក​ (heart’s​ arteries)​ ។​

អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​បាន​សិក្សា​ស្វែង​យល់​ទៅ​លើ​វីតាមីន​ទាំងនេះ​ ហើយ​បាន​បង្ហើប​ប្រាប់​អោយ​ដឹង​ថា​ ការ​ទទួល​ ទាន​វីតាមីន​អាច​ជួយ​កាត់​បន្ថយ​ជំងឺ​បេះដូង​បាន​,​ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​ជា​ច្រើន​ផ្សេង​ទៀត​ក៏​មិន​បាន​បង្ហាញ​ពី​ភាព​ខុស​គ្នា​នៃ​ការ​ប្រឈម​មុខ​នឹង​ជំងឺ​បេះដូង​រវាង​អ្នក​ដែល​ទទួលទាន​វីតាមីន​ និង​ អ្នក​ដែល​មិន​ទទួលទាន​វីតាមីន​ដែរ​ ។

វីតាមីន​ផ្សេងៗ​ទៀត​ក៏​អាច​ជួយ​ធ្វើ​អោយ​សុខភាព​បេះដូង​បាន​ប្រសើរ​ឡើង​ដែរ​ ដូច​ជា​ វីតាមីន​ D​ ជាដើម​ ។​ ប៉ុន្តែ​ ក៏​មិន​ទាន់​មាន​អ្វី​ដែល​អាច​អះអាង​ប្រាកដ​នៅឡើយ​ទេ​ ។​ មនុស្ស​ជា​ច្រើន​មិន​បាន​ទទួល​ជាតិ​វីតាមីន​ D​ គ្រប់គ្រាន់​ទេ​,​ ដូច្នេះ​ សូម​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក​ ប្រសិនបើ​អ្នក​ព្រួយបារម្ភ​អំពី​បញ្ហា​នេះ​ ។

មិន​ថា​ វីតាមីន​ណា​ដែល​អ្នក​ទទួលទាន​នោះ​ទេ​,​ វីតាមីន​ពិតជា​មិន​អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺ​បេះដូង​បាន​ទេ​ ប្រ​សិន​ណា​ជា​អ្នក​មិន​បាន​គ្រប់គ្រង​កត្តា​គំរាមកំហែង​មួយ​ចំនួន​ដែល​បណ្តាល​អោយ​មាន​ជំងឺ​បេះដូង​នោះ​ទេ​,​ ដែល​រួម​មាន​ដូច​ជា​ របប​ចំណីអាហារ​,​ សកម្មភាព​ក្នុង​ការ​បញ្ចេញ​កំលាំង​ពលកម្ម​មិន​បាន​គ្រប់គ្រាន់​,​ ការ​ជក់បារី​,​ កំរិត​កូ​ឡេ​ស​ស្តេ​រ៉ូ​ល​ខ្ពស់​ពេក​ និង​ ជំងឺ​ទឹកនោមផ្អែម​ជាដើម​ ។​

វីតាមីន​អាច​ជា​ជំរើស​មួយ​ដ៏​ល្អ​សំរាប់​មនុស្ស​មួយ​ចំនួន​ ពិសេស​អ្នក​ដែល​ទទួលទាន​សារជាតិ​ចិញ្ចឹម​មិន​បាន​គ្រប់គ្រាន់​ ។​ ទោះបីជា​យ៉ាងណា​ក្តី​,​ អ្នក​ដែល​មាន​សុខភាព​ល្អ​ មិន​ចាំបាច់​ត្រូវការ​ជាតិ​វីតាមីន​រាល់ថ្ងៃ​នោះ​ទេ​ ពីព្រោះ​តែ​ពួក​គេ​អាច​ទទួល​បាន​នូវ​សារជាតិ​ចិញ្ចឹម​ដែល​គេ​ត្រូវការ​តាម​រយៈ​ចំណីអាហារ​ប្រចាំ​ថ្ងៃ​ហើយ​ ។​ ប៉ុន្តែ​,​ បើសិនជា​អ្នកមាន​កង្វល់​ក្នុង​ចិត្ត​អំពី​សារជាតិ​ចិញ្ចឹម​ និង​ របប​ចំណីអាហារ​របស់​អ្នក​ សូម​សាកសួរ​វេជ្ជបណ្ឌិត​របស់​អ្នក​ ដើម្បី​ដឹង​ថា​តើ​ការ​ទទួល​វីតាមីន​ប្រចាំ​ថ្ងៃ​ ជា​ជំរើស​ល្អ​សំរាប់​រូប​អ្នក​ឬ​ក៏​អត់​ ។