Join with Health.com.kh on Telegram

មាន​មនុស្ស​ជា​ច្រើន​កើត​មាន​ជំងឺ​បេះដូង​ដែល​គេ​អាច​បង្ការ​បាន​តាម​រៈការ​រស់នៅ​ប្រកបដោយ​សុខភាព​។​អាហារ​រូប​ត្ថ​ម្ភ​ត្រឹមត្រូវ​ (proper​ nutrition)​ មាន​សារៈសំខាន់​ក្នុង​ការ​កាត់​បន្ថយ​ ហានិភ័យ​ នៃ​ជំងឺ​បេះដូង​។​ 

អាហារ​ដែល​គេ​ បាន​ផ្ដល់​អនុសាសន៍​គឺ​មាន​ខ្លាញ់​តិច​ ជា​ពិសេស​ខ្លាញ់​ឆ្អែត​ និង​ កូ​ឡេ​ស្ដេ​រ៉ុល​ និង​មាន​ស្ករ​សុទ្ធ​តិច​។​ របប​អាហារ​គួរ​មាន​ជាតិ​សរ​ សៃ​ច្រើន​,​ គ្រាប់​ធុញ្ញ​ជាតិ​ទាំងមូល​,​ ផ្លែ​ឈើ​ និង​បន្លែ​។​ គួរ​កម្រិត​ការ​ទទួលទាន​អាហារ​ដើម្បី​ច​ចៀសវាង​ការ​ធាត់​ជ្រុល​ ហើយ​ គួរ​កាត់​បន្ថយ​ការ​ទទួលទាន​អំបិល​សូ​ដ្យូ​ម​ក្ល័​រួ​។​

គួរ​ចៀសវាង​បារី​ និង​ការ​ទទួលទាន​សុរា​ច្រើន​ពេក​។​ ការ​ជក់បារី​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​យ៉ាង​ហោច​ណាស់​ ១០​ ដង​,​ហើយ​ការ​ទទួលទាន​សុរា​ច្រើន​ពេក​បង្កើន​ហានិភ័យ​នៃ​ជម្ងឺ​បេះដូង​យ៉ាងច្រើន​ផង​ដែរ​។​ ក៏​បុ​ន្ដែ​ ការ​ទទួលទាន​សុរា​មធ្យម​ (moderate​ use​ of​ alcohol)​ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។​

ភាព​តានតឹង​អារម្មណ៍​រ៉ាំរ៉ៃ​(chronic​ stress),​ ការ​បាក់ទឹកចិត្ដ​ញឹកញាប់​ (frequent​ emotional​ upsets)​ និង​កង្វះ​លំ​ហាត់ប្រាណ​ (lack​ of​ physical​ exercise)​ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។​ វិធី​ព្យាបាល​រួម​មាន​បច្ចេកទេស​បន្ធូរ​អារម្មណ៍​ (relaxation​ techniques)​ និង​កម្មវិធី​លំ​ហាត់ប្រាណ​នៅ​កន្លែង​មាន​អុក​ស៊ី​សែន​ (aerobic​ exercise​ programs)​ ដែល​បង្កើន​រយះ​ពេល​ និង​សកម្មភាព​បន្ដិច​ម្ដងៗ​ ដូច​ជា​ការ​ហែល​ទឹក​ ការ​ដើរ​ ការ​ដើរ​លឿន​ ឬ​ការ​រាំ​នៅ​កន្លែង​មាន​អុក​ស៊ី​សែន​។​

ជំងឺលើសឈាម​(hypertension)​គឺ​សម្ពាធ​ឈាម​កើន​ខ្ពស់​ខុសធម្មតា​។​ការ​វាស់​សម្ពាធ​ឈាម​ជា​ប្រចាំ​គឺ​មាន​សារៈសំខាន់​ណាស់​ ព្រោះ​ជម្ងឺ​លើស​ស​ឈាម​មិន​បង្ក​ឱ្យ​មាន​រោគ​ សញ្ញា​អ្វី​ច្បាស់លាស់​នោះ​ទេ​។​ ប្រសិនបើ​ជំងឺលើសឈាម​មិន​អាច​គ្រប់គ្រង​បាន​ដោយ​របប​អាហារ​និង​លំ​ហាត់ប្រាណ​ទេ​ មាន​សារៈសំខាន់​ណាស់​ដែល​ត្រូវ​ព្យាបាល​ដោយ​ឱសថ​ដែល​គ្រូពេទ្យ​បាន​ចេញ​វេជ្ជបញ្ជា​។​ ក្នុង​ករណី​ភាគច្រើន​ គេ​មិន​បានដឹង​ពី​មូល​ ហេតុ​នៃ​ជំងឺលើសឈាម​នោះ​ទេ​។​