មនុស្សយ៉ាងតិច៣៧៥នាក់បានស្លាប់ និង៧៥៥នាក់បានរងរបួស នៅក្នុងមហាសោកនាដកម្ម ថ្ងៃបុណ្យអុំទូកកាលពីយប់ថ្ងៃទី២២ខែវិច្ឆិកា។ គ្រូពេទ្យបាននិយាយថា ពួកគេស្លាប់ដោយសារថប់ដង្ហើម និងរបួសសរីរាង្គខាងក្នុង ដោយសារការរត់ជាន់ដែលបណ្តាល មកពីហ្វូងមនុស្សដែលភ័ស្លន់ស្លោរ។

ចំនួនមនុស្សស្លាប់អាចនឹងកាត់បន្ថយ បើសិនជាការសង្គ្រោះមានប្រសិទ្ឋភាពជាងនេះ។ ការថប់ដង្ហើមគឺបានន័យថា មានការខ្វះខ្យល់អុកស៊ីសហ្សែន ដែលចាំបាច់សំរាប់ខូរក្បាលបេះដូង និងកោសិកាផ្សេងទៀតដើម្បីរស់។ បើសិនជាមនុស្សគ្រប់គ្នានៅកន្លែងកើតហេតុពិសេសកម្លាំងសមត្ថកិច្ចដែលប្រចាំការនៅទៅនោះយល់ច្បាស់អំពីវិធីសង្គ្រោះបឋមនៅពេលមានការថប់ដង្ហើមពួកគេប្រហែលជានឹងអាចជួយសង្គ្រោះជីវិតមនុស្សបានច្រើនជាងនេះ។នៅពេលដែលមានករថប់ដង្ហើមបែបនេះការសង្គ្រោះផ្លូវដង្ហើមនិងបេះដូងមានសារសំខាន់ណាស់ដើម្បីធានាថាមានខ្យល់អុកស៊ីសែនគ្រប់គ្រាន់ទៅចិញ្ចឹមកោសិកាហើយបេះដូងនៅមានសមត្ថភាពច្របាច់ឈាមដែលនាំអុកស៊ីសែនទៅចិញ្ចឹមខួរក្បាលនិងរាងកាយ។
ដើម្បីជួយសង្គ្រោះផ្លូវដង្ហើមរបស់ជនរងគ្រោះ នោះគេត្រូវអនុវត្តគោលការណ៍ABC។ អក្សរA តំណាងអោយការពិនិត្យផ្លូវដង្ហើម។ អក្សរBតំណាងអោយការបញ្ចូលខ្យល់និងអក្សរ Cតំណាងអោយដំណើរឈាមរត់។គេអាចពិនិត្យមើលផ្លូវដង្ហើមដោយជំហានដំំបូងគេត្រូវដាក់ក្បាលរបស់ជនរងគ្រោះភ្ងើយទៅក្រោយដើម្បីបើកផ្លូវដង្ហើមរួចយកថ្ពាល់របស់អ្នកសង្គ្រោះដាក់ជិតច្រមុះរបស់ជនរង្គ្រោះ។បើសិនជាជនរងគ្រោះអាចដកដង្ហើមបាននោះជនអ្នកសង្គ្រោះអាចនឹងទទួលអារម្មណ៍ខ្យល់មកប៉ះនឹងថ្ពាល់របស់គាត់។ប៉ុន្តែបើសិនជាជនរងគ្រោះមិនដកដង្ហើមទេនោះអ្នកសង្គ្រោះត្រូវតែបញ្ចូលខ្យល់ដង្ហើមពីរដង(ម្តងមួយវិនាទី)ដើម្បីអោយទ្រូវរីក។
ជំហានបន្ទាប់អ្នកសង្គ្រោះពិនិត្យជីពចរ។បើសិនជាជនរងគ្រោះមាន ជីពចរទៀងទាត់នោះមានន័យថា បេះដូងរបស់គាត់មានដំណើរការ។ដូច្នេះគេត្រូវបបន្តបញ្ចូលខ្យល់ដង្ហើមម្តងរៀងរាល់៥ទៅ៦វិនាទីទន្ទឹមនឹងពិនិត្យជីពចររៀងរាល់២នាទីម្តង។
ផ្ទុយទៅវិញក្នុងករណីជនរងគ្រោះមិនមានជីពចរទេនោះ វាមានន័យថាបេះដូងរបស់គាត់មិនដំណើរការទេ។ ដូច្នេះបេះដូងមិនអាចច្របាច់ឈាមដែលនាំអុកស៊ីសែនទៅចិញ្ចឹមខួរក្បាលនិងកោសិកាបានឡើយ។ ម្ល៉ោះហើយការសង្គ្រោះបេះដូងជារការចាំបាច់បំផុត។
ក្នុងស្ថានភាពនេះការសង្គ្រោះផ្លូវដង្ហើមនិងបេះដូងដែលជាអ្នកធានា ចរន្តឈាមរត់ត្រូវតែធ្វើដំណាលគ្នា។ អ្នកសង្គ្រោះត្រូវសង្កត់បេះដូងចំនួន៣០រួចផ្លុំខ្យល់ចំនួន២ដង។ បន្ទាប់មកចាប់ផ្តើមសង្កត់បេះដូង៣០ដងនិងផ្លុំខ្យល់ចំនួនពីរដងទៀត។ ធ្វើដូច្នវចុះឡើងដើម្បីសង្កត់បេះដូង(នៅផ្នែកខាងឆ្វេងនៃទ្រូង)អោយបាន១០០ដងនៅក្នុងមួយនាទី។គេត្រូវធ្វើដូ្ចនេះរហូតដល់ជនរងគ្រោះដឹងខ្លួន។