អ្វីទៅជាជម្ងឺរលាកស្រោមខួរ?
ដំបូងយើងត្រូវយល់ថាចាប់តាំងពីរខួរក្បាលរហូតដល់ខួរឆ្អឹងខ្នងរបស់យើង គឺរុំពទ្ធ័ដោយស្រោមខួរ។ កាលណាមានបញ្ហានៃការ បង្ករោគនៅលើស្រោមខួរ ឫក៏មានការប៉ះទង្គិចដាច់រហែកដែលប៉ះទៅលើស្រោមខួរនោះ នឹងបណ្ដាលមានការរលាកដែលគេឱ្យ ឈោ្មះថាជម្ងឺរលាកស្រោមខួរ។
តើជម្ងឺរលាកស្រោមខួរបណ្ដាលឱ្យមានរោគសញ្ញាអ្វីខ្លះ?
រោគសញ្ញាដំបូង និងសំខាន់ជាងគេនៃជម្ងឺរលាកស្រោមខួរ គឺការឈឺក្បាលខ្លាំងភា្លមតែម្ដង ព្រមទាំងក្ដៅខ្លួនខ្លាំងចាប់ពី ៣៩ ទៅ ៤០អង្សារ។ រោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀតមានដូចជាការរឹងកញ្ចឹងក រឹងឆ្អឹងខ្នង ឫក្អួតខ្លាំងដោយគ្មាន មូលហេតុ។ ការទល់លាមកអាចកើតមាននៅលើអ្នកជម្ងឺមួយចំនួន។ អាការឈឺក្បាលរបស់អ្នកជម្ងឺរលាកស្រោមខួរ ជាទូទៅគឺឈឺរឹតតែខ្លាំង នៅពេលណាដែលមានសម្លេងរំខានផ្សេងៗ ឫក៏មានពន្លឺខ្លាំងជាដើម ពោលគឺអ្នកជម្ងឺមានសញ្ញាខ្លាចពន្លឺ និងខ្លាចសម្លេង។ រោគសញ្ញាខាងលើទាំងនេះច្រើនកើតលើមនុស្សធំ ដោយឡែកចំពោះទារកតូចៗដែលមិន ចេះនិយាយប្រាប់ថាឈឺត្រង់នេះ ឫត្រង់ នោះ អាចស្ដែងឡើងដោយអាការយំខ្លាំងខុសធម្មតា។
តើជម្ងឺរលាកស្រោមខួរបង្កឡើងដោយមូលហេតុអ្វីខ្លះ?
ជម្ងឺរលាកស្រោមខួរក្បាលភាគច្រើនបង្កឡើងដោយពពួកមេរោគផ្សេងៗដូចជា ៖
- ពពួកបាក់តេរី ក្នុងនោះបាក់តេរីដែលសំខាន់ជាងគេគឺពពួកមេណាំងហ្កូកូស ពពួកស្ដ្រិបតូកូស ពពួកអាំងព្លុយអង់សា, មេរោគ ជម្ងឺរបេង និងបាក់តេរីមួយចំនួនទៀត។
- ពពួកវីរុស ដូចជា វីរុសអ៊ែប៉េស វីរុសជម្ងឺក្រឡទែន និងពពួកវីរុសមួយចំនួនទៀតដូចជា ៖ វីរុសជម្ងឺកព្ជ្រាឹល វីរុសជម្ងឺស្អូច វីរុស ជម្ងឺផ្ដាសាយ។
- ពពួកមេរោគផ្សិត ជាពិសេសនៅលើអ្នកផ្ទុកមេរោគអេដស៍។
- ពពួកប៉ារ៉ាស៊ីត ជាពិសេសមេរោគគ្រុនចាញ់បែបសន្ធំ ដែលបង្កផលប៉ះពាល់ទៅដល់ស្រោមខួរ។
មួយវិញទៀត ជម្ងឺមហារីកក៏អាចរាតត្បាតឱ្យមានជម្ងឺរលាកស្រោមខួរបានដែរ។
តើត្រូវធ្វើរោគវិនិច្ឆ័យជម្ងឺរលាកស្រោមខួរយ៉ាងដូចម្ដេច?
- បន្ថែមទៅលើរោគសញ្ញាខាងលើ ដើម្បីអាចធ្វើរោគវិនិច្ឆ័យជម្ងឺរលាកស្រោមខួរបាន គ្រូពេទ្យត្រូវធ្វើការបូមយក ទឹកឆ្អឹងខ្នងយក ទៅវិភាគក្នុងមន្ទីរពិសោធន៍។គេវិភាគមើលអត្រាជាតិស្ករ ជាតិប្រ៉ូតេអ៊ីន វត្ដមានកោសិកាឈាមស និងវត្ដមានមេរោគផ្សេងៗ។
- ចំពោះជម្ងឺរលាកស្រោមខួរបង្កដោយ បាក់តេរី គេច្រើនឃើញជាតិប្រូតេអ៊ីនក្នុងទឹកខួរឆ្អឹងខ្នង មានការកើនឡើង ឬឃើញមានវត្ដ មានកោសិកាឈាម សច្រើន ឬជួនកាលអាចឃើញមេរោគបង្កតែម្ដង។
- ចំពោះជម្ងឺរលាកស្រោមខួរក្បាលដែលបង្កដោយពពួកវីរុសវិញ ទឹកឆ្អឹងខ្នងមិនសូវមានលក្ខណៈប្រែប្រួលប៉ុន្មាននោះទេ ហើយទឹក ឆ្អឹងខ្នងមានសភាពថ្លា។
- ចំពោះជម្ងឺរលាកស្រោមខួរបង្កដោយមេរោគផ្សិតប្រភេទគ្រីបតូកុក ដែលច្រើនកើតមាន នៅលើអ្នកដែលមាន ប្រព័ន្ធភាព ស៊ាំចុះ ខ្សោយ គេអាចធ្វើការវិភាគដោយប្រើទឹកខ្មៅ ហើយពិនិត្យដោយមីក្រូទស្សន៍ដើម្បីរកមេរោគផ្សិត និង វិភាគ រកអង់ទីហ្សែនរបស់ មេរោគនៅក្នុងឈាមនិងនៅក្នុងទឹកឆ្អឹងខ្នង។
តើត្រូវព្យបាលជម្ងឺរលាកស្រោមខួរយ៉ាងដូចមេច?
ការព្យបាលជម្ងឺរលាកស្រោមខួរគឺត្រូវធ្វើឡើងក្រោយពេលគ្រូពេទ្យរកឃើញមូលហេតុបង្ក តាមរយៈលទ្ធផលវិភាគរួចមក។
- ក្នុងករណីរកឃើញថាជម្ងឺរលាកស្រោមខួរបង្កដោយពពួកមេរោគបាក់តេរីនោះ ការព្យបាលគឺត្រូវប្រើថា្នំពពួកអង់ទីប៊ីយូទីក ដោយអនុលោមទៅតាមប្រភេទមេរោគ និងអាយុរបស់អ្នកជម្ងឺ។ ចំពោះជម្ងឺរលាកស្រោមខួរដែលបង្កឡើងដោយមេរោគ របេង គេត្រូវធ្វើការព្យាបាលដោយ ប្រើថ្នាំប្រឆាំង មេរោគរបេង។
- ផ្ទុយទៅវិញប្រសិន បើគេសង្ស័យថាជម្ងឺរលាកស្រោម ខូរបង្កឡើងដោយវីរុសអ៊ែប៉េសនោះ គេត្រូវធ្វើការព្យាបាល ជាបន្ទាន់ក្នុង គោលបំណងដើម្បីសង្គ្រោះជីវិតអ្នកជម្ងឺ ព្រោះគេមិនអាចរងចាំលទ្ធផលនៃការវិភាគនោះទេ ដោយសាររយះ ពេលនៃការវិភា គអូសបន្លាយពេលយូរ។
- ចំពោះជម្ងឺរលាកស្រោមខួរ ដែលបង្កឡើងដោយមេរោគផ្សិតប្រភេទ គ្រីបតូកុកដែលកើតមាននៅ លើអ្នកផ្ទុក មេរោគអេដស៍ គេត្រូវធ្វើការព្យាបាល ដោយឱសថប្រឆាំងមេរោគផ្សិត និងធ្វើការបូម បង្ហូរទឹកខួរឆ្អឹង ខ្នងជាញឹកញាប់ផងដែរ។
តើជម្ងឺរលាកស្រោមខួរអាចបង្កឱ្យមានផលវិបាកអ្វីខ្លះ?
ជម្ងឺរលាកស្រោមខួរអាចបង្កឱ្យមានផលវិបាកប្លែកៗពីគ្នា ទៅតាមប្រភេទមេរោគដែលបង្កហេតុ។ ក្រៅពីនេះវាក៏អាស្រ័យទៅ តាមវេលាដែលអ្នកជម្ងឺទទួលការព្យាបាលដែរ។ ប្រសិនបើអ្នកជម្ងឺមកមន្ទីរពេទ្យទាន់ពេលនោះ ផលវិបាកក៏ត្រូវកាត់បន្ថយទៅ តាមនោះដែរ។ ផ្ទុយទៅវិញបើការព្យាបាលមិនទាន់ពេលវេលានោះ ជម្ងឺរលាកស្រោមខួរអាចបណ្ដាល ឱ្យអ្នកជម្ងឺស្លាប់បាត់បង់ ជីវិត ឫក៏មានពិការភាពអស់មួយជីវិត។
វិធីបង្ការជម្ងឺរលាកស្រោមខួរក្បាល
ដើម្បីបញ្ជៀសជម្ងឺរលាកស្រោមខួរបានលុះត្រាតែលោកអ្នក ក៏ដូចជាឪពុកម្ដាយទាំងឡាយ ប្រតិបត្ដិតាម វិធីសាស្ដ្រមួយ ចំនួនដូច ខាងក្រោមនេះ ៖
- នាំទារកតូចៗរបស់លោកអ្នកទៅទទួលថ្នាំបង្ការជម្ងឺរលាកស្រោមខួរឱ្យបានត្រឹមត្រូវ និងទៀងទាត់
- ធ្វើយ៉ាងណាការពារកុំឱ្យមានជម្ងឺដែលទាក់ទងនឹងផ្លូវដង្ហើមលើ គឺត្រចៀក ច្រមុះ បំពង់ក ញឹកញាប់ពេក ឫក៏រាំរៃ
- ដូចយើងបានដឹងហើយពីមូលហេតុបង្កនៃជម្ងឺរលាកស្រោមខួរ
ដូចនេះលោកអ្នកគួរគប្បី ទប់ស្កាត់កុំឱ្យមានជម្ងឺដែលអាចបង្កទៅជាជម្ងឺរលាកស្រោមខួរបាន ដែលមានដូចជា ជម្ងឺកព្ជ្រឹាល ជម្ងឺស្អូច ជម្ងឺផ្ដាសាយ គ្រុនចាញ់បែបសន្ឋំ ជម្ងឺក្រឡទែន ជម្ងឺអេដស៍ ជាពិសេសពពួកមេរោគផ្សិតជាដើម។