Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលស្ត្រីមានផ្ទៃពោះមិនគួរពិសារផ្លែឈើភ្លាមក្រោយពេលដែលបរិភោគបាយរួច។ ហេតុអ្វីទៅ?

បានជាស្ត្រីមានផ្ទៃពោះ មិនអាចពិសារភ្លែឈើភ្លាមក្រោយពេលដែលញ៉ាំបាយឆ្អែត ព្រោះអាចបង្អាក់មិនឲ្យក្រពះ និងពោះវៀនរំលាយអាហារបានល្អ។ នៅពេលដែលអាហារទាំងនោះនៅក្នុងយូរ មិនរំលាយ នឹងអាចធ្វើឲ្យអ្នកកើតមានអាការៈហើមពោះ ឬទល់លាមកជាដើម។ ជាហេតុដែលធ្វើឲ្យខូចប្រព័ន្ធរំលាយអាហារអ្នកបានយ៉ាងងាយ។ ដូចនេះ ប្រសិនជាអ្នកចង់បរិភោគផ្លែឈើ អ្នកគួរតែញ៉ាំមុនពេលបាយ ប៉ុន្តែមិនគួរពិសារផ្លែឈើដែលមានជាតិជូរទេ ទើបមិនធ្វើឲ្យប៉ះពាល់ដល់ក្រពះរបស់អ្នក ហើយអាចធ្វើឲ្យអ្នកស្រកទម្ងន់បានទៀតផង មិនងាយធាត់ឡើយ៕