ពពាយ ជាបន្លែមួយប្រភេទដែលមានរសជាតិឆ្ងាញ់អាចយកមកចម្អិនធ្វើម្ហូបបាន ឬទទួលទានទាំងឆៅបែបបន្លែអន្លក់ ហើយសម្បូរណាស់ក្នុងប្រទេសកម្ពុជា។ (អាន ៖ ដេកមិនលក់នាំអោយឈឺច្រើន! នេះជាដំណោះស្រាយ) បើទោះជាភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់ទទួលទានបន្លែនេះ ប៉ុន្តែប្រហែលមិនចាប់អារម្មណ៍គិតដល់ទេថា ពពាយអាចផ្ដល់អត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលជាច្រើនចំពោះសុខភាពរាងកាយ និងសម្រស់បាន! ថ្ងៃនេះវេប
សាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីផលល្អៗនៃការទទួលទានបន្លែពពាយ ៖

១. ទប់ស្កាត់ភាពចាស់មុនអាយុ

ពពាយ មានផ្ទុកសម្បូរទៅដោយវីតាមីន C និងវីតាមីន A។ វីតាមីនទាំងពីរនេះដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល។ ហើយក៏ជួយទប់ស្កាត់សញ្ញានៃភាពចាស់មុនអាយុដូចជាស្នាមជ្រីវជ្រួញ និងស្នាមខ្សែលើស្បែកផងដែរ។

២. រក្សាភាពបន់បែននៃស្បែក

សារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលមានវត្តមានក្នុងពពាយជួយធានាដល់ការរក្សាបាននូវភាពបន់បែតតឹងណែននៃស្បែក និងថែមទាំងធ្វើឲ្យស្បែកមើលទៅក្មេងជាងវ័យទៀតផង។

៣. ផ្ទុកជាតិកាឡូរីទាប

បន្លែពពាយខ្ចីចំនួន ១០០ ក្រាម មានផ្ទុកជាតិកាឡូរីប្រមាណជា ៤៩ កាឡូរីប៉ុណ្ណោះ។ ដូច្នេះអ្នកដែលចង់សម្រកទម្ងន់គួររួមបញ្ចូលបន្លែនេះក្នុងរបបអាហារប្រចាំថ្ងៃ។

៤​. ផ្ទុកសម្បូរទៅដោយវីតាមីន C

ពពាយ ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយប្រយុទ្ធប្រឆាំងមេរោគឆ្លងផ្សេងៗ។ វាក៏ជួយរក្សាការបត់បែននៃសសៃឈាម និងការពាររាងកាយពីជំងឺមហារីកផងដែរ។

៥. ជាតិរ៉ែចាំបាច់ និងវីតាមីន

ពពាយ ក៏មានផ្ទុកសម្បូរទៅដោយជាតិរ៉ែចាំបាច់ច្រើនប្រភេទសម្រាប់រក្សាសុខភាពរាងកាយដូចជា ជាតិដែក, ម៉ង់កាណែស, ជាតិទង់ដែង, ជាតិកាល់ស្យូម, ផូស្វ័រ និងម៉ាញ៉េស្យូម។ ពពាយថែមទាំងជាប្រភពនៃវីតាមីន A សារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលទប់ស្កាត់ការបំផ្លាញ DNA។ វីតាមីនសំខាន់នេះជួយធ្វើឲ្យសាច់ដុំ, អារម្មណ៍ និងថាមពលកាន់តែមានភាពប្រសើរឡើង។

៦. ប្រភពដ៏ប្រសើរនៃជាតិ Folate

ពពាយ ជាប្រភពសម្បូរបែបនៃជាតិ Folate ដែលចាំបាច់សម្រាប់ដំណើរការសំយោគ DNA និងការបែងចែកកោសិកា។ ចំពោះស្ត្រីការទទួលទានជាតិ Folate គ្រប់គ្រាន់កំឡុងពេលមានផ្ទៃពោះអាចជួយទប់ស្កាត់បញ្ហាខូចខាតសសៃប្រសាទនៃទារកទើបនឹងកើត។

៧. សម្បូរទៅដោយជាតិប្រូតេអ៊ីន

ពពាយ មានផ្ទុកបរិមាណ និងប្រូតេអ៊ីនដែលមានគុណភាពខ្ពស់គួរឲ្យកត់សម្គាល់មិនចាញ់ទឹកដោះគោស្រស់ឡើយ។

៨. មានផ្ទុកជាតិខ្លាញ់ល្អៗ

ពពាយ មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អៗដែលចាំបាច់សម្រាប់សុខភាពរាងកាយរឹងមាំ។

៩. សម្បូរទៅដោយជាតិកាល់ស្យូម

ពពាយ ជាប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូម និងផូស្វ័រ ដែលជួយរក្សាសុខភាពឆ្អឹងរឹងមាំ ហើយថែមទាំងបង្កើនស្ដារថាមពលឡើងវិញចំពោះអ្នកដែលកំពុងឈឺខ្សោយកម្លាំងទៀតផង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង