ស្នាមញញឹម គឺជាជំងឺឆ្លងដ៏ល្អមួយ ដែលអាចធ្វើអោយមនុស្សជុំវិញខ្លួនអ្នករីករាយ នឹង ញញឹមតបមក អ្នកវិញ ប្រសិនបើអ្នកបានញញឹមដាក់ពួកគេមុន។

វាមិនមានអ្វីដែលអ្នកត្រូវចំណាយច្រើននោះទេ បើគ្រាន់តែញញឹមចេញពីចិត្តនោះ ហើយបើកាលណាអ្នកកាន់តែចាយវា នោះអ្នកនឹងកាន់តែកើននូវភាពរីករាយ នេះនៅក្នុងជីវិតកាន់តែច្រើនផងដែរ។ចូរក្រលេកមើល ពីគុណសម្បត្តិចំពោះសុខភាពទាំង ១០យ៉ាង នៃស្នាមញញឹមដែលអ្នកមាន ៖
១. ស្នាមញញឹមអាចធ្វើអោយអ្នកកាន់តែមានភាពទាក់ទាញ
ការសើចញញឹមពព្រាយដោយ មិនដឹងខ្លួន គឺអាចនឹងធ្វើអោយមនុស្សរាល់គ្នា កាន់តែមានភាពទាក់ទាញ ដោយសារតែវាមាននូវ កត្តាទាញយកនូវចំណាប់អារម្មណ៍ជាក់លាក់ពីមនុស្សជុំវិញខ្លួន និង ធ្វើអោយ អ្នកមើលទៅមានភាពប្រសើរជាង ការចងចិញ្ចើម ជ្រាវជ្រួញ, ការធ្វើមុខក្រម៉ូវ, ទុក្ខព្រួយ ដែលវានឹងកាន់តែ ធ្វើអោយអ្នក ចាស់មុនអាយុប៉ុណ្ណោះ។

២. ស្នាមញញឹមអាចផ្លាស់ប្តូរអារម្មណ៍
វាអាចលលេងនឹងរាងកាយយើង ដូច្នេះវានឹងមាន សម្តត្ថភាពជាពិសេស ក្នុងការផ្លាស់ប្តូរអារម្មណ៍ ដែលមិនល្អ ហើយធ្វើអោយយើងមានអារម្មណ៍ កាន់តែប្រសើរឡើង ។ សម្រាប់បញ្ហានេះ ប្រសិនបើអ្នកមានអារម្មណ៍ទុក្ខព្រួយ ឬ មិនសប្បាយចិត្ត នោះអ្នកគួរព្យាយាមធ្វើការញញឹមអោយបានច្រើន តាមដែលអាចធ្វើបាន។
៣. ស្នាមញញឹមគឺជាជំងឺឆ្លង
ការញញឹម គឺមិនត្រឹមតែអាចផ្លាស់ប្តូរនូវអារម្មណ៍របស់បុគ្គលខ្លួនឯងនោះទេ ប៉ុន្តែវាថែមទាំងអាច ផ្លាស់ប្តូរផងដែរ នូវអារម្មណ៍របស់មនុស្សដែលនៅជុំវិញខ្លួនយើង និង ធ្វើអោយបរិយាកាសកាន់តែរីករាយឡើង។ នេះក៏ដោយសារតែ ស្នាមញញឹមគឺជា ជំងឺឆ្លងនិង អាចចែករំលែកនូវអារម្មណ៍នៃសុភមង្គល និង ភាពស្ងប់សុខ ដល់មនុស្សទាំងឡាយបានផងដែរ។
៤.ការញញឹមអាចជួយអោយយើងបញ្ចេញស្ត្រេស
មនុស្សទាំងឡាយណាដែលមានស្ត្រេស គឺអាចធ្វើអោយអ្នកដទៃមើលដឹងបាន តាមរយៈផ្ទៃមុខរបស់ពួកគេ ប៉ុន្តែជាមួយនឹងស្នាមញញឹម គឺអាចនឹង ជួយការពារមិនអោយអ្នក មើលទៅអស់កម្លាំងបាន។ ប្រសិនបើអ្នកកំពុងតែមានស្ត្រេស ចូរព្យាយាមញញឹម ពីព្រោះថាវាអាចនឹងកាត់បន្ថយស្ត្រេស បានជាប្រាកដ។
៥. វាជួយពង្រឹងដល់ប្រព័ន្ធភាពសាំរបស់អ្នក
ស្នាមញញឹម អាចជួយធ្វើអោយប្រព័ន្ធភាពសាំ មានដំណើរការទៅបានប្រសើរជាងមុន។ នៅពេលដែល មនុស្សណាម្នាក់បានញញឹម នោះវានឹងបង្កើននូវ ប្រព័ន្ធភាពសាំ ដែលនឹងធ្វើអោយ អ្នកនោះមានអារម្មណ៍ថាបានធូរស្រាល និង ជួយការពារបានពីជំងឺ មួយចំនួនដូចជាផ្តាសាយ ឬ គ្រុនផ្តាសាយធំជាដើម ។
៦. ការញញឹមអាចជួយកាត់បន្ថយសម្ពាធឈាម
នៅពេលដែលអ្នកញញឹម នោះវានឹងធ្វើអោយដំណើរឈាមរត់របស់អ្នក មានដំណើរការការល្អ ប្រសើរជាងមុន។ អ្នកអាចសាកល្បង ស្វែងរកនូវប្រសិទ្ធភាពនេះ តាមរយៈការប្រៀបធៀបរវាងការវាស់សម្ពាធ ឈាមនៅពេលដែលអ្នកកំពុងអានសៀវភាព និង បន្ទាប់មកទៀត នៅពេលដែលអ្នកបានញញឹម នោះវា នឹងបង្ហាញអ្នកបានយ៉ាងច្បាស់ នូវភាពខុសគ្នានេះ ជាក់ជាមិនខានឡើយ។
៧. ស្នាមញញឹមអាចជួយបញ្ចេញសារជាតិអង់ដូហ្វីន (endophins ) សារជាតិបំបាត់ការឈឺចាប់ និង សេរ៉ូតូនីន(serotonin )
ការសិក្សាជាច្រើន បានបង្ហាញថា ស្នាមញញឹមអាច បញ្ចេញនូវសារជាតិ អង់ដូហ្វីន ជាសមាសធាតុដែលអាចជួយកាត់បន្ថយការឈឺចាប់ បានពីធម្មជាតិ និង សារជាតិ សេរ៉ូតូនីន។ ពពួកវាទាំងនេះអាចមានប្រសិទ្ធិភាពដូចជា ឱសថធម្មជាតិ និង ធ្វើអោយមនុស្សរាល់គ្នាមានអារម្មណ៍ល្អប្រសើរជាងមុនបាន ។
៨.ការបង្កើតស្នាមញញឹមនៅលើផ្ទៃមុខ នឹងធ្វើអោយអ្នកមើលទៅនៅក្មេងជាងមុន
សាច់ដុំដែលត្រូវបានប្រើ ក្នុងពេលកំពុងញញឹម អាចជួយទាញផ្ទៃមុខរបស់អ្នកអោយ តឹងណែនល្អបាន ដូច្នេះវានឹង ជួយធ្វើអោយអ្នកនៅក្មេងជានិច្ច។ ហេតុនេះ វាគ្មានហេតុផលណាមួយ ដែលអ្នកមិនគួរធ្វើការញញឹមអោយ បានច្រើននោះទេ ។
៩. ភាពញញឹមអាចនឹងធ្វើអោយអ្នកហាក់នឹងទទួលបាននូវភាពជោគជ័យ
មនុស្សទាំងឡាយណា ដែលបានញញឹម គឺតែងមើលទៅហាក់នឹងមានជំនឿជាក់លើខ្លួនឯង ក្លាហាន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកគួរមានការប្រុងប្រយ័ត្ន ក្នុងការប្រើវាទៅតាមកាលៈទេសៈនីមួយៗ ព្រោះវាអាចនឹងបង្កប់នូវ អត្ថន័យផ្សេងបាន ទៅតាមការយល់ឃើញរបស់បុគ្គលម្នាក់ៗ ។
១០. ស្នាមញញឹមអាចជួយរក្សាអ្នកអោយស្ថិតក្នុងភាពវិជ្ជមានជានិច្ច
ស្នាមញញឹមនឹងអាច ធ្វើអោយអ្នកកាន់តែមានភាពវិជ្ជមាន និង កាត់បន្ថយអារម្មណ៍អគតិចំពោះខ្លួនឯងនិង អ្នកដទៃ។ ដោយការកាត់បន្ថយស្ត្រេស ,អាការៈធ្លាក់ទឹកចិត្ត និងការព្រួយបារម្ភ វានឹងអាចជួយបង្កើន សុខភាពរបស់បុគ្គលម្នាក់ៗ និង ចៀសវាងបានផងដែរនូវការប្រឈមនឹង ជំងឺផ្សេងៗដទៃទៀត ៕