តាម ការស្រាវជ្រាវមួយថាបានបង្ហាញថា អ្នកជំងឺដែលបានស្តាប់បទចំរៀងនិងបទភ្លេង ដែលខ្លួនឯងពេញចិត្តក្នុងមួយថ្ងៃកន្លះម៉ោង ក្រៅពីធ្វើឱ្យសប្បាយចិត្តហើយនោះថែមទាំង មានប្រយោជន៍ដល់រាងកាយផងដែរព្រោះវាជួយឱ្យសរសៃឈាមរីកធំបាន។
ការប្រើតន្ត្រីជាវិធី ក្នុងការព្យាបាល ត្រូវបានគេអនុវត្តនៅក្នុងប្រទេសអាមេរិកជា ច្រើនកន្លែង ហើយអ្នកជំនាញរបស់អង់គ្លេសក៏ មានការយល់ស្របក្នុងការងារនេះផងដែរ ។គេមានជំនឿថា សូរសៀងបទភ្លេងអាចទៅជួយឱ្យ យន្តការនៃការបញ្ចេញនីទ្រីតអុកស៊ីតចូលទៅក្នុងឈាម ដែលជួយការពារមិនឱ្យឈាមកករួមទាំង កូឡេស្តេរ៉ូល ដែលជាគ្រោះភ័យផងដែរ ។
លោកគ្រូពេទ្យម៉ៃឃើលមីល្ល័រ ជំនួយការមជ្ឈមណ្ឌលការពាររោគបេះដូងនៃសាកលវិទ្យាល័យម៉ារីឡែន សហរដ្ឋអាមេរិក ដែលជាអ្នកស្រាវជ្រាវរឿងនេះបាននិយាយថា ឥទ្ធិពលរបស់តន្ត្រីមានដល់សរសៃឈាម វាមិនអាស្រ័យទៅលើបទចម្រៀងនោះទេ តែជាបទចំរៀងដែលគេពេញចិត្ត។
ដូច្នេះការស្តាប់តន្ត្រីមិនត្រឹមតែអាចជួយអោយអ្នក មានអារម្មណ៍ល្អនោះទេ វាថែមទាំងអាចជួយអោយ សុខភាពសសៃឈាមបេះដូងរបស់អ្នក ដំណើរការបានល្អផងដែរ ៕