យោងតាម​ការស្ទង់មតិ​មួយ ប្រជាជន​ជប៉ុន​មាន​អាយុ​វែង​ជាងគេ​បំផុត​ក្នុង​ពិភពលោក ដោយសារ​ទម្លាប់​ទទួល​ទាន​អាហារ​ដែលមាន​សុខភាព​ល្អ​។

2​ មុខម្ហូប​ដែល​ប្រជាជន​ជប៉ុន​កម្រ​ប្រើ​

កំណត់​អាហារ​ដែលមាន​រសជាតិ​មុត​៖ យោងតាម​ការសិក្សា​រប​ស់​អ្នកវិទ្យាសាស្ត្រ​នៅ​ចក្រភព​អង់គ្លេស និង​ជប៉ុន អ្នក​ដែល​ញ៉ាំ​អាហារ​មាន​រសជាតិ​មុត​នឹង​ងាយ​នឹង​កើត​ជំងឺ​ច្រើនជាង​ហូប​រស់ជាតិ​ស្រាល​។ នោះ​បង្ហាញថា​ការទទួល​ទាន​អាហារ​រស់ជាតិ​មុត​កាន់តែច្រើន នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​។​
​ក្នុងប្រទេស​ជប៉ុន ពួកគេ​ភាគច្រើន​ចូលចិត្ត​អាហារ​ចំហុយ ស្ងោរ ដោយ​មិន​ប្រើ​គ្រឿងទេស ដើម្បី​ស្រូប​យកបាន​ពេញលេញ​នូវ​សែលុយឡូស វីតាមីន សារធាតុ​រ៉ែ និង​សារធាតុ​សកម្ម​ដ៏​សម្បូរបែប​ផ្សេងទៀត​… ពី​អាហារ​។ សូម្បីតែ​ជាមួយ​ស៊ុប​ក៏ដោយ ស៊ុត​ចំហុយ​របស់​ពួកគេ​ស្ទើរតែ​គ្មាន​គ្រឿងទេស​ស​។ លើសពីនេះ គ្រឿងទេស​ដូចជា អំបិល ទឹកត្រី ស្ករ … សុទ្ធតែជា​ភ្នាក់ងារ​បង្ក​ជំងឺលើសឈាម ជំងឺ​បេះដូង ទឹកនោមផ្អែម​…​។​

​ប្រជាជន​ជប៉ុន​កម្រ​ញ៉ាំ​បង្អែម​ផ្អែម​៖ ប្រជាជន​ជប៉ុន​ភាគច្រើន​សកម្ម នៅ​ឆ្ងាយ​ពី​អាហារ​ដែលមាន​ទឹកដោះគោ និង​ជាតិ​ស្ករ​ខ្ពស់​។ សូម្បីតែ​នំ Mochi ដ៏​ល្បី​របស់​ជប៉ុន ក៏​ប្រើ​ម្សៅ​អង្ករ កាត់បន្ថយ​ជាតិ​ខ្លាញ់ ស្ករ និង​សារធាតុ​បន្ថែម​… ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព​ពេល​ទទួលទាន​។​

​អាហារ​ដែលមាន​ជាតិ​ស្ករ ត្រូវបាន​គេ​បញ្ជាក់ថា ធ្វើឱ្យ​ឡើង​ទម្ងន់ ធាត់ និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម ដូច្នេះ​អាហារ​មាន​កម្រិត​កាន់តែច្រើន វា​កាន់តែ​ល្អ​សម្រាប់​រាងកាយ​។ ទោះជា​យ៉ាងនេះ​ក្តី ជនជាតិខ្មែរ​យើង​ចូលចិត្ត​ប្រើប្រាស់​បង្អែម ភេសជ្ជៈ ក្នុង​បរិមាណ​ច្រើន​។

​ប្រជាជន​ជប៉ុន​ញ៉ាំ​អាហារ​២​មុខ​នេះ​ច្រើន​

​ញ៉ាំ​បន្លែ​បៃតង​ឲ្យ​បាន​ច្រើន​៖ បន្លែ​សម្បូរ​ទៅដោយ​ជាតិ​សរសៃ ដែល​អាចធ្វើឱ្យ​ប្រសើរឡើង​នូវ​មុខងារ​រំលាយ​អាហារ​របស់​រាងកាយ ជំរុញ​ការរំលាយ​អាហារ និង​ការ​ស្រូបយក​សារធាតុចិញ្ចឹម​។ លើសពីនេះទៅទៀត វា​ក៏មាន​មុខងារ​ដែល​គេ​ស្គាល់​តិចតួច​ដែរ​គឺ​ជួយ​ដក​ជាតិ​អំបិល​លើសពី​រាងកាយ​។ ទន្ទឹមនឹង​នេះដែរ ជនជាតិ​ជប៉ុន​ចូលចិត្ត​ញ៉ាំ​បន្លែ ហើយ​អាហារ​របស់​ពួកគេ​មិនអាច​ពេញលេញ​បានទេ​បើ​គ្មាន​សាឡាដ និង​ស៊ុប​បន្លែ​។​

​ផឹក​ទឹកដោះគោ​ជូរ​ដែលមាន​ជាតិ fermented ច្រើន​៖ នៅ​ប្រទេស​ជប៉ុន ភេសជ្ជៈ​នេះ​មាន​គ្រប់​ទីកន្លែង ចាប់ពី​ផ្សារ​ទំនើប ផ្ទះបាយ​គ្រួសារ រហូតដល់​មន្ទីរពេទ្យ មណ្ឌល​ថែទាំ​សុខភាព​មនុស្ស​ចាស់ សណ្ឋាគារ​លំដាប់​ខ្ពស់ – កន្លែង​ដែល​ត្រូវបាន​វិនិច្ឆ័យ​ថា​មាន​ស្តង់ដារ​តឹងរ៉ឹង​សម្រាប់​អាហារ​។​

​នៅក្នុង​សមាសធាតុ​អាហារូបត្ថម្ភ​នៃ​ទឹកដោះគោ​ជូរ​ដែលមាន​ជាតិ fermented មាន​បាក់តេរី​មាន​ប្រយោជន៍​ជាច្រើន ជួយ​ធ្វើឱ្យមាន​តុល្យភាព​នៃ​ពោះវៀន លើកកម្ពស់​មុខងារ​ពោះវៀន​កាន់តែ​ប្រសើរ​។ ដូច្នេះហើយ ប្រជាជន​ជប៉ុន​មាន​ទម្លាប់​ផឹក​ទឹកដោះគោ​ជូរ ២​ប្រអប់​ជា​រៀងរាល់ថ្ងៃ ដើម្បី​លើកកម្ពស់​សុខភាព​យ៉ាង​មាន​ប្រសិទ្ធភាព​។ ជាមួយគ្នានេះ ពួកគេ​ក៏​ជួយ​ការពារ​ជំងឺ​គ្រោះថ្នាក់​ជាច្រើន រួមទាំង​ជំងឺមហារីក​ផងដែរ​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង