Join with Health.com.kh on Telegram

​មាន​មនុស្ស​ជាច្រើន​សួរ​ខ្ញុំ​ថា​អ្វី​ទៅជា​ផ្នែក​ដ៏​ពិបាក​បំផុត​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ ហើយ​ខ្ញុំ​ក៏​និយាយ​ថា វា​ពិតជា​មិនមែន​ជា​ការ​ញ៉ាំ​កាហ្វេ​នោះទេ​។ បើសិន​ជា​អ្នក​ចូលចិត្ត​ញ៉ាំ​កាហ្វេ​ដែរ វា​ពិតជា​មិនមាន​អ្វី​ជា​រឿង​ទាស់​ខុស​ឡើយ ហើយក៏​មិន​ប៉ះពាល់​ដល់​សុខភាព​ទារក​ក្នុង​ផ្ទៃ​ដែរ​។

​បើសិន​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ចង់​ញ៉ាំ​កាហ្វេ​មួយ​ពែ​ង គាត់​គួរតែ​ជ្រើសរើស​កាហ្វេ​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​ទើប​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​គាត់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ញ៉ាំ​កាហ្វេ​គួរតែ​តម​មិនឲ្យ​លើស​ពី​មួយពែង​ឡើយ​ក្នុង​មួយ​ថ្ងៃ​។ ប៉ុន្តែ​ចូរ​ចាំ​ថា កាហ្វេ​មាន​ជាតិ​កាហ្វេ​អ៊ី​ន ហើយ​មិនមែន​មាន​តែ​កាហ្វេ​មួយ​មុខ​អាច​នាំ​ឲ្យ​ខូចខា​តដល់​សុខភាព​ម្តាយ និង​កូន​នោះទេ​។

អ្នកជំនាញ​ខាង​ការ​បំបៅ​ដោះកូន និង​គ្រូពេទ្យ​ភាគច្រើន​បាន​ណែនាំ​ឲ្យ​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​មិនឲ្យ​លើស​ពី ២០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​ឡើយ (​រឿង​នេះ​បូក​រួម​ទាំង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​គ្រប់​ប្រភេទ​) ឬ​ស្មើនឹង​កាហ្វេ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ពី​រពែង​តូច​ក្នុង​មួយ​ថ្ងៃ​។ មាន​ការសិក្សា​ច្រើនណាស់​ដែល​បង្ហាញ​អំពី​មតិ​ប្រឆាំង​លើ​ការ​ញ៉ាំ​កាហ្វេ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​បាន​។

ខណៈពេល​ដែល​មាន​ការ​សិក្សា​មួយចំនួន​និយាយថា កាហ្វេ​មិនមាន​ផលប៉ះពាល់​អ្វី​ដល់​ទារក​នោះ បែរជា​មាន​ការសិក្សា​ផ្សេង​ទៀត​និយាយ​ផ្ទុយ​ពី​នេះ​ទៅវិញ​។ ការសិក្សា​មួយ​ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន BMC Medicine កាលពី​ឆ្នាំ ២០១៣ បានបង្ហាញ​ថា ការបន្ត​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ជាប់​ក្នុង​ពេល​មាន​ផ្ទៃពោះ​អាច​បណ្តាល​ឲ្យ​កូន​កើត​មិន​គ្រប់​ទម្ងន់ ប៉ុន្តែ​វា​មិន​ប្រឈម​ខ្លាំង​នឹង​ការ​កើត​មិន​គ្រប់​ខែ ឬរ​លូត​កូន​នោះទេ​។

ដូច្នេះ​សរុបសេចក្តី​មក បើសិន​ជា​អ្នក​មិន​អាច​ធ្វើ​ការងា​ប្រចាំថ្ងៃ​បាន​ដោយ​គ្មាន​កាហ្វេ​នៅ​ពេល​ព្រឹក​នោះ​ទេ អ្នក​អាច​ជ្រើសរើស​កាហ្វេ​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​មួយ​ពែង​បាន​៕