Join with Health.com.kh on Telegram

​មាន​ចំនុច​មួយចំនួន​ដែល​អ្នក​គួរតែ​ចេះ​ប្រយ័ត្ន​ពេល​ដែល​អ្នក​សម្រាលកូន ព្រោះ​បើ​អ្នក​មិន​ប្រយ័ត្ន វា​អាច​ប៉ះពាល់​ដល់​អ្នកនឹង​ទារក​ក្នុង​ផ្ទៃ​បាន​។ តើ​មាន​ចំនុច​អ្វី​ខ្លះ​ទៅ​?

  1. ​អ្នក​ត្រូវ​តែ​ចាំ​ថ្ងៃ​ដែល​កើត​ឲ្យបាន​ច្បាស់លាស់ ព្រោះ​ជួនកាល​អ្នក​អាច​កើតមុន ឬ​ក្រោយ​បាន ដូចនេះ​បើ​អ្នកដឹង​ថ្ងៃ​ច្បាស់ អ្នកនឹង​អាច​ការពារ​បាន​ទាន់ពេលវេលា​។​
  2. ​អ្នក​ត្រូវ​តែ​រក្សា​ចិត្ត​ឲ្យ​ស្ងប់ ដោយ​មិន​ត្រូវ​ភ័យ​ទេ ព្រោះ​បើ​ចិត្ត​អ្នក​ច្របូកច្របល់ ហើយ​គិត​ច្រើន រួម​ជាមួយ​ភ័យ​ខ្លាំង នោះ​អ្នក​នឹង​មិន​អាច​សម្រាល​កូន​ចេញ​មក​បាន​សម្រេច​ឡើយ នោះ​វា​នឹង​មាន​គ្រោះថ្នាក់​ខ្លាំងណាស់ ដូចនេះ​ដើម្បី​សម្រាលកូន​ដោយមាន​សុវត្ថិភាព អ្នក​ត្រូវ​តែ​ទុក​រឿង​សម្រាលកូន​នេះ​ជា​រឿង​ធម្មតា ដោយ​មិន​ត្រូវ​គិត​ច្រើន​ឡើយ​។​
  3. ​នៅ​មុន​ពេល​សម្រាលកូន អ្នក​ត្រូវ​តែ​រក្សា​កម្លាំង​ឲ្យបាន​ល្អ ដោយ​មិន​ត្រូវ​ធ្វើ​ការងារ​ច្រើន​ឡើយ ព្រោះ​នៅពេល​ដែល​អ្នក​សម្រាល អ្នកត្រូវការ​ប្រើ​កម្លាំង​ខ្លាំង​ក្នុង​ការ​បង្កើតកូន​ចេញមកក្រៅ ថែមទាំង​ត្រូវ​ការប្រើ​កម្លាំង​ដើម្បី​ទប់ទល់​នឹង​ភាព​ឈឺ​ទៀតផង​។​
  4. ​នៅពេល​ដែល​អ្នក​កំពុងតែ​បង្កើតកូន អ្នក​ត្រូវ​តែ​ប្រើ​កម្លាំង​ខ្លាំង​ដើម្បី​ស្រូប​ខ្យល់ និង​បញ្ចេញ​ខ្យល់ ទើប​កូន​អាច​សម្រាល​ចេញ​មក​ដោយ​រលូន និង​មាន​សុខភាព​ល្អ ហើយ​អ្នក​ក៏​គ្មាន​គ្រោះថ្នាក់​ដូច​គ្នា​៕