កុំព្យូទ័រគឺជាគ្រឿងអេឡិចត្រូនិចដែលមនុស្សមួយចំនួនមិនអាចមិនប្រើបានឡើយ ព្រោះវាជាឧបករណ៍សំខាន់ក្នុងការបំពេញការងារ ជាហេតុដែលធ្វើឲ្យមនុស្សមិនអាចឃ្លាតពីវាបានឡើយ ប៉ុន្តែចំពោះស្ត្រីមានផ្ទៃពោះវិញ តើអាចប្រើកុំព្យូទ័របានទេ?
តាមពិតទៅវាអាចប៉ះពាល់ដល់ស្ត្រីមានផ្ទៃពោះបាន នៅពេលដែលអ្នកប្រើក្នុងរយៈពេលយូរ វាអាចធ្វើឲ្យអ្នកមានអាការៈឈឺក្បាល ថប់អារម្មណ៍ មិនចង់បរិភោគអាហារផ្សេងៗ បើធ្ងន់ធ្ងរអាចសម្រាលមុនខែ ឬរលូតបាន ជាហេតុដែលអាចធ្វើឲ្យទារកស្លាប់បាន។
ដូចនេះដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗនៃការប្រើកុំព្យូទ័រពេលមានផ្ទៃពោះ អ្នកគួរតែអង្គុយឲ្យឆ្ងាយពីកុំព្យូទ័រ ដើម្បីកុំឲ្យពន្លឺវាអាចជះត្រូវរាងកាយអ្នកច្រើនពេក ជាពិសេសអ្នកត្រូវតែសម្រាករៀងរាល់ពេលដែលអ្នកប្រើបានចំនួនមួយម៉ោង ដោយអ្នកអាចសម្រាកចំនួន១៥នាទីបាន។ ក្រៅពីនេះអ្នកគួរតែបរិភោគអាហារដែលមានប្រូតេអ៊ីន និងវីតាមីនឲ្យបានច្រើន ដើម្បីឲ្យរាងកាយអ្នកអាចទប់ទល់នឹងពន្លឺទាំងនោះបាន ប៉ុន្តែយកល្អ អ្នកគួរតែឈប់ប្រើកុំព្យូទ័រពេលដែលអ្នកមានផ្ទៃពោះ ដើម្បីឲ្យកូនក្នុងផ្ទៃលូតលាស់បានល្អ៕