​ទោះបីជា​ជំងឺមហារីក​មាត់ស្បូន ជា​ជំងឺ​ដែល​សម្លាប់​ស្ត្រី​ច្រើន​នាក់ នៅ​ពេល​រក​ឃើញ យឺត​ពេល​ក៏ដោយ តែ​វា​ជា​ជំងឺ​ដែល​អាច​បង្ការ​បាន​។ ជំងឺ​នេះ ភាគច្រើន បង្កឡើង​ដោយ​វីរុស HPV ដែល​ជា​វីរុស​ឆ្លង​ខ្លាំង​មួយ ក្នុងពេល​រួមភេទ​។

ការបង្ក​រោគ ដោយសារ​វីរុស​មួយ​នេះ ប្រហែល​ជា​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង ប៉ុន្តែ វា​ក៏​ប្រហែល​បង្ក​ជា ការលូតលាស់​កោសិកា​ខុស​ធម្មតា ដែល​នាំឲ្យ​កើត​មហារីក​មាត់ស្បូន​ដែរ​។ ដូច្នេះ ស្ត្រី​ទាំងអស់ ត្រូវតែ​យល់​ដឹង អំពី​រោគសញ្ញា​របស់​វា នៅពេល​វា​មិន​ទាន់​កើតឡើង ជាក់ស្តែង​ក្នុង​រាងកាយ​។


​ឈឺចាប់ ឬ​ហូរឈាម​
​កោសិកា​មហារីក​មាត់ស្បូន អាច​នឹង​លូតលាស់ នៅ​ជញ្ជាំង​មាត់ស្បូន ហើយ​វា​អាច​នឹង​ស្ងួត និង​ប្រេះ​ដែល បង្ក​ជា​ការ​ហូរឈាម និង​ឈឺចាប់​បាន​។ អ្នក​ប្រហែលជា​ធ្លាប់មាន បញ្ហា​ហូរ​ឈាម​តាម​រន្ធ​គូថ ឬ​ក្នុង​ប្លោកនោម​ផង​។ ដូច្នេះ បើសិនជា មានការ​ហូរ​ឈាម​គ្រប់​ប្រភេទ ក្រៅពី​ឈាមរដូវ យក​ល្អ គួរតែ​ធ្វើ​ការតាមដាន​បន្ថែម​ផង​។

​ហូរ​ទឹករំអិល​ខុស​ធម្មតា​
​វា​អាច​នឹង​មាន ការហូរ​ទឹករំអិល​មួយ​ប្រភេទ​ដែរ នៅពេល​កោសិកា​មហារីក ចាប់ផ្តើម​លូតលាស់​ក្នុង​មាត់ស្បូន​។ នេះ​ដោយសារ​តែ​វា នឹង​រុញ​កោសិកា​ជាច្រើន របស់​ជញ្ជាំង​ស្បូន​ចេញមកក្រៅ​។

​ជំងឺ​កង្វះ​គ្រាប់​ឈាម​
​បើសិន​ជា​អ្នក មាន​អារម្មណ៍​អស់កម្លាំង តែ​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​មិនបាន​ផ្លាស់ប្តូរ ឬ​បេះដូង​ដើរ​ញាប់​ក្រោយពី​ធ្វើ​ការងារ​ធម្មតា នោះ​មានន័យ​ថា អ្នក​អាច​នឹង​មាន​អាការៈ ខ្វះ​គ្រាប់​ឈាម​ហើយ​។ វា​អាច​បណ្តាលមកពី ការ​ហូរ​ឈាម​ខុសធម្មតា ដែល​ទាក់ទង​នឹង​មហារីក​មាត់ស្បូន​តែម្តង​។

​ស្រក​ទម្ងន់​
​ជំងឺមហារីក​ភាគច្រើន គឺ​បន្ថយ​ចំណង់​អាហារ ព្រោះ​ការ​ហើម​របស់​មាត់ស្បូន នឹង​ទប់ស្កាត់​សម្ពាធ​របស់​ក្រពះ ដូច្នេះ អ្នក​នឹង​មាន​អារម្មណ៍ គ្មាន​ចំណង់​អាហារ និង​ស្រក​ទម្ងន់​។
​បញ្ហា​ផ្លូវ​ទឹកមូត្រ​
​តម្រង​នោម និង​ប្លោកនោម ប្រហែលជា​ត្រូវ​បាន​មាត់ស្បូន ដែល​ហើម​សង្កត់ពីលើ ដូច្នេះ វា​នឹង​ស្ទះ​ដល់​ការ​នោម​បាន​។ មាន​អ្នកជំងឺ​ច្រើនណាស់ ដែល​មិន​អាច​នោម​ឲ្យអស់ ដែល​បង្ក​ការឈឺចាប់ ឬ​បង្ក​រោគ​នៅ​ផ្លូវ​ទឹកមូត្រ​ទៀត​។

​ឈឺ​ងំ​នៅ​ខ្នង សន្លាក់​ត្រគាក និង​ជើង​
ករណីនេះ សរសៃឈាម​ជា​ច្រើន អាច​នឹង​ត្រូវ​បាន​សង្កត់ ហើយ​វា​នឹង​ពិបាក ធ្វើឲ្យ​វា​បញ្ជូន​ឈាម បាន​គ្រប់គ្រាន់​ទៅ​អាង​ត្រគាក និង​ជើង​ណាស់​។ ហេតុដូច្នេះ​ហើយ ទើប​បណ្តាល​ឲ្យ​ឈឺចាប់ និង​ហើម​នៅ​កែងជើង និង​ជើងបាន​។

​អាការៈ​ទាំងនេះ មិនមែន​ជា​រោគសញ្ញា​ពិសេស របស់​ជំងឺមហារីក​ឡើយ​។ ដូច្នេះ គ្រូពេទ្យ​នឹង​ត្រូវការ កំណត់​រោគវិនិច្ឆ័យ​បន្ថែមទៀត​។ ការ​ប្រឈម​នឹង​ជំងឺ បង្កឡើង​ដោយ​វីរុស HPV អាច​កើតឡើង ទាំង​បុរស និង​ស្ត្រី​ដូចគ្នា​។ ខាងក្រោម​នេះ គឺជា​កត្តា​ដែល​អ្នក អាច​ប្រឈាម​នឹង​ជំងឺ​នេះ​បាន ៖

  • ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​
  • ​រួមភេទ​មិន​បាន​ការពារ​
  • ​មាន​ដៃគូ​រួមភេទ​ច្រើន​
  • ​ជក់បារី ឬ​ស្រូប​ផ្សែង​បារី​ពី​គេ​។​

​ជំងឺ​កាមរោគ គឺជា​មូលហេតុ​ដ៏​ចំបង​បំផុត នៃ​ជំងឺមហារីក​មាត់ស្បូន ដូច្នេះ យក​ល្អ គួរតែ​យល់ដឹង​អំពី រោគសញ្ញា​របស់​ជំងឺ​នេះ ឬ​ធ្វើ​តេស្ត​បង្កា​ដូចជា Pap Smear ជា​រៀងរាល់ឆ្នាំ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង