ការរមួលក្រពើ ពេលកំពុងតែគេងនៅពេលយប់ អាចនឹងកើតឡើង លើមនុស្សគ្រប់គ្នាបានទាំងអស់។ ទោះបីជាស្ត្រីមានផ្ទៃពោះ និងមនុស្សចាស់ក៏ដោយ ក៏អាចនឹងមានបញ្ហានេះកើតឡើងបានដែរ។

ខាងក្រោមនេះ គឺជាវិធីងាយៗ ដែលអ្នកអាចធ្វើបាន ដើម្បីបំបាត់អាការៈ រមួលក្រពើនៅពេលយប់បាន។
ពន្យឺតសាច់ដុំស្មងជើងខាងក្រៅ ដោយប្រើកន្សែង
ចូរយកកន្សែងទាក់ពាក់កណ្តាលចុងជើង ដែលកំពុងតែរមួលនោះ រួចប្រឹងទាញមកក្រោយ។ ការធ្វើបែបនេះ នឹងជួយសង្កត់ និងផ្តល់ការម៉ាស្សាលើសាច់ដុំ ដែលកំពុងតែរមួលនោះ បានយ៉ាងមានប្រសិទ្ធភាព។
ពន្យឺតសាច់ដុំស្មងជើងខាងក្នុង
ចូរអង្គុយផ្ទាល់ដៃ ហើយលារជើងម្ខាងដែលរមួល និងជើងម្ខាងទៀតបត់ ដូច្នេះ អ្នកនឹងអាចពត់ខ្លួន ដើម្បីឲ្យទ្រូង ប៉ះនឹងជង្គង់ដែលលារនោះ។ ចូរសង្កត់នៅខាងក្រោមបាតម្រាមជើង រួចរុញទៅមុខរហូត តាមតែអាចធ្វើទៅបាន។
ពន្យឺតសាច់ដុំជើង ជាមួយនឹងជញ្ជាំង
ចូរគេងចំហៀង ខាងជើងណាដែលមិនរមួល ហើយបែរមុខទៅជញ្ជាំង។ ចូរលារជើងដែលរមួលនោះឲ្យអស់ ដើម្បីច្រត់ទៅលើជញ្ជាំង។ ចូរធ្វើបែបនេះឲ្យបាន ១០ ទៅ ២០ វីនាទី មុនពេលដកចេញវិញ។ ការធ្វើបែបនេះ នឹងមានប្រសិទ្ធភាព ចំពោះការរមួលសាច់ដុំនៅភ្លៅ។
ពន្យឺតសរសៃសាច់ដុំកែងជើង (Achilles Tendon)
ចូរអង្គុយលើកៅអី បន្ទាប់មក ជើងម្ខាងដែលអត់រមួលបត់ និងម្ខាងរមួលពន្យឺត ដោយការលារឲ្យត្រង់។ ចូរឲ្យកែងជើងដែលរលារនោះប៉ះដី ប៉ុន្តែ ម្រាមជើងទាំងអស់ ត្រូវលើកឡើង ហើយទប់រហូតដល់ធូរសាច់ដុំវិញ៕