មានអ្នកខ្លះបារម្ហថានៅពេលដែលផឹកស្រាបៀរច្រើន វាអាចធ្វើឲ្យធាត់ និងមានក្បាលពោះ ប៉ុន្តែតាមពិតទៅស្រាបៀរ និងក្បាលពោះគឺគ្មានទំនាក់ទំនងជាមួយគ្នាឡើយ ព្រោះនៅក្នុងស្រាបៀរទាំងនោះគ្មានសារធាតុដែលអាចធ្វើឲ្យអ្នកមានក្បាលពោះទេ

ប៉ុន្តែប្រសិនជាពេលដែលអ្នកផឹកស្រាបៀរ ហើយអ្នកក្លែមជាមួយអាហារដែលមានជាតិខ្លាញ់ខ្ពស់ ឬគ្រឿងក្លែមច្រើន នោះអ្នកប្រហែលជាអាចមានក្បាលពោះហើយ ព្រោះអាហារទាំងនោះអាចកកជាអាស៊ីតខ្លាញ់នៅពោះអ្នកបានយ៉ាងងាយ។
មានបុរសវ័យជំទង់ជាច្រើនតែងតែមានក្បាលពោះដូចឳឡឹកអញ្ចឹង នេះជាសញ្ញានៃការខ្វះសារធាតុចិញ្ចឹមនោះទេ ហើយនៅពេលដែលអ្នកគេងមិនគ្រប់ក៏វាអាចមានក្បាលពោះដូចគ្នា ដោយសារតែពេលដែលអ្នកគេងមិនលក់នៅពេលយប់ អាស៊ីតខ្លាញ់នឹងរត់មកលើពោះអ្នកដែលអាចកកជាខ្លាញ់ ហើយធ្វើឲ្យក្បាលពោះអ្នកកាន់តែធំ ជាងនេះទៅទៀតនៅពេលដែលអ្នកអង្គុយធ្វើការងារយូរ វាក៏អាចធ្វើឲ្យអ្នកមានក្បាលពោះដូចគ្នា ដោយសារតែអ្នកអង្គុយយូរ ហើយមិនបានហាត់ប្រាណ នោះអាស៊ីតខ្លាញ់ទាំងអស់នឹងកកលើពោះ ហើយមិនអាចរត់ទៅណាបានឡើយ។ ជាងនេះទៅទៀតនៅក្នុងរាងកាយរបស់មនុស្សប្រុសម្នាក់មានផ្ទុកកោសិកាខ្លាញ់រហូតដល់ទៅ៣០០លាន ដូចនេះវានឹងចាប់ផ្តើមបញ្ចេញមកលើពោះ និងជុំវិញចង្កេះអ្នក និងរាងកាយអ្នកនៅពេលដែលអ្នកមានអាយុចាប់ពី៣០ឆ្នាំឡើងទៅ វានឹងបញ្ចេញបន្តិចម្តងៗ ដូចនេះការផឹកស្រាបៀរ និងការដុះសាច់នៅជុំវិញចង្កេះគឺគ្មានទំនាក់ទំនងគ្នានោះទេ ប៉ុន្តែប្រសិនជាអ្នកជក់បារីផង ហើយផឹកស្រាបៀរផង នោះអត្រានៃការមានក្បាលពោះគឺខ្ពស់ជាងអ្នកដែលមិនជក់បារី ហើយផឹកតែប៉ុណ្ណោះ៕