​ជាមួយនឹង​ជម្រើស​របៀប​រស់នៅ​ជា​ច្រើន វា​ពិតជា​មិន​អាច​ទៅរួច​ទេ​ក្នុងការ​ទាយ​ថា​មនុស្ស​ម្នាក់​អាច​នឹង​កើត​ជំងឺ​អ្វី​មួយ​នៅ​ពេល​អនាគត​ឬ​អត់​ឡើយ​។ ដំណោះស្រាយ​ដ៏​ល្អ​បំផុត និង​អាច​ធ្វើបាន​នោះ​គឺ​ការ​ញ៉ាំ​អាហារ​ដែល​ជួយ​ឱ្យ​រាងកាយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែខ្លាំង​។​

សណ្តែក​
ការ​ញ៉ាំ​សណ្តែក​ប្រហែល​ជា​ជួយ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះ​ដូង​បាន​។ សារធាតុ​កាបូ​អ៊ី​ដ្រាត​កំផ្លេ​ចរបស់​សណ្តែកនឹង​ជួយ​ឱ្យ​ញ៉ាំ​ឆាប់​ឆ្អែត និង​ល្អ​បំផុត​សម្រាប់​សាច់ដុំ​។ វា​ក៏​មាន​ជាតិ​ខ្លាញ់ និង​សូ​ដ្យូ​មទាប​ផងដែរ​។

ប្រេង​ដូង​
ប្រេងដូង​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់ Saturated Medium Chain ឬ​ហៅ​ថា Lauric Acid ដែល​អាច​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ និង​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន​។ វា​ក៏​ផ្សំ​ឡើង​ដោយ​អាស៊ីត​ខ្លាញ់​ដែល​អាច​បង្កើន​ការរំលាយ​អាហារ​បានដែរ​។ ប្រេងដូង​ក៏មាន​អង់​ទី​អុកស៊ី​ដង់ដែ​លអាច​ដើរតួនាទី​ជា​សារ​ធាតុ​ប្រឆាំង​ការ​រលាក ប្រឆាំង​នឹង​ការបង្ក​រោគ និង​ឱ្យ​របួស​ជា​លឿន​ដែរ​។

ម្នា​ស់​
ម្នាស់​ត្រូវបាន​គេ​ប្រើប្រាស់​ជា​ឱសថ​ច្រើន​ណាស់​សម្រាប់​ព្យាបាល​ជំងឺ​មហារីក និង​ជំងឺហឺត​។ សារធាតុ Bromelain ដែល​មាន​ក្នុង​ផ្លែ​ម្នាស់​គឺជា​អង់ស៊ីម​រំលាយ​ប្រូតេអ៊ីន​តែម្តង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង