សណ្តែកដីឆៅសម្បូរទៅដោយវីតាមីននិងសារធាតុខនិជហើយវាមាន អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ប៉ុន្តែអ្នកគួរជៀសវាងការទទួលទានសណ្តែកដីនិងផលិតផលមានជាតិ សណ្តែកដីប្រសិនបើអ្នកអាឡែហ្ស៊ីជាមួយនឹងវា។

ជាតិ ខ្លាញ់ក្នុងសណ្តែកដីគឺជាប្រភេទខ្លាញ់ដែលល្អសម្រាប់បេះដូងហើយវា អាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃរឈាម-បេះដូងដោយការបន្ទាបកម្រិត កូលេស្តេរ៉ុលមិនល្អ។ សណ្តែកដីមានផ្ទុកសារធាតុresveratrolដែលជាសារធាតុមានក្នុង ស្រាក្រហមនិងទំពាំងបាយជូរដែលអាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូង ហើយសណ្តែកដីស្រស់មានកម្រិតនៃសារធាតុresveratrolខ្ពស់បំផុត។
វាក៏មានផ្ទុកម៉ាញេស្យូមដែលមានសារសំខាន់ក្នុងការបង្ការជំងឺបេះដូង ផងដែរ។ ការទទួលទានសណ្តែកដី ៥០មីលីក្រាមក្នុងមួយថ្ងៃអាចផ្តល់ម៉ាញេស្យូមដល់អ្នកបាន ១៥ភាគរយនៃកម្រិតដែលណែនាំឲ្យទទួលទាន៕