សុខភាពល្អគឺជាអ្វីដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន ព្រោះនៅពេលដែលមានសុខភាពល្អ នោះអ្នកនឹងអាចសម្រេចការងារគ្រប់បែបយ៉ាង ដូចនេះតើមានទម្លាប់អ្វីខ្លះដែលអាចធ្វើឲ្យអ្នកមានសុខភាពល្អនោះ?

មុនគេងត្រាំជើងចំនួន២០នាទី
អ្នកអាចត្រាំជើងចំនួន២០នាទីជារៀងរាល់ថ្ងៃបាន ព្រោះវាអាចជួយបេះដូងអ្នកឲ្យមានសុខភាពល្អ ថែមទាំងអាចធ្វើឲ្យឈាមអ្នកដើរស្រួល បំបាត់អាការៈនឿយហត់របស់អ្នកបានទៀត វ័យជំទង់អាចត្រាំចំនួនពី១៥ទៅ២០នាទី ចំណែកឯមនុស្សចាស់អាចត្រាំពី២០ទៅ៣០នាទី ហើយសីតុណ្ហភាពទឹកមិនត្រូវលើសពី៤០អង្សាសេឡើយ។
អាហារពេលថ្ងៃត្រង់ និងល្ងាចត្រូវបរិភោគចំនួន៣០នាទី
នៅពេលដែលអ្នកបរិភោគអាហារពេលព្រឹក អ្នកត្រូវតែប្រើពេលចំនួនពី១៥ទៅ២០នាទីដើម្បីញ៉ាំ ចំពោះអាហារពេលថ្ងៃត្រង់ និងល្ងាច អ្នកត្រូវតែពិសារចំនួន៣០នាទី ហើយទំពារឲ្យបានពី២៥ទៅ៥០ដង ទើបអ្នកអាចមានសុខភាពល្អបាន។
ក្រោយពេលបាយដើរចំនួន៣០នាទី
នៅក្រោយពេលដែលអ្នកបរិភោគបាយរួច អ្នកត្រូវតែដើរចំនួន៣០នាទី បើដើរដល់ចេញញើសកាន់តែល្អ ទើបវាអាចរំលាយអាហារបានអស់។
ចង់បញ្ចេញកំហឹងត្រូវតែទ្រាំចំនួន១០នាទី
នៅពេលដែលអ្នកចង់បញ្ចេញកំហឹង អ្នកត្រូវតែទ្រាំចំនួន៣០នាទី ដើម្បីធ្វើឲ្យអារម្មណ៍អ្នកអាចស្ងប់បាន បើអ្នកតែងតែខឹង វាមិនល្អចំពោះសុខភាពអ្នកឡើយ។
គេងលើគ្រែ២នាទីទើបក្រោកឡើង
នៅពេលព្រឹកក្រោយពេលដែលអ្នកក្រោកពីគេង អ្នកត្រូវតែគេងលើគ្រែចំនួន២នាទី ហើយអង្គុយលើគ្រែចំនួនពី២ទៅ៣នាទី ទើបក្រោកឡើងមកឈរ ទើបវាមិនប៉ះពាល់ដល់ខួរក្បាលអ្នក ដែលអាចធ្វើឲ្យខ្វះអុកស៊ីសែន ហើយថែមទាំងអាចចៀសពីគ្រោះថ្នាក់នៃការដួលទៀតផង។
បើកម៉ាស៊ីនប៊ឺតខ្យល់ក្រោយពេលធ្វើម្ហូបរួច
ក្រោយពេលដែលអ្នកធ្វើម្ហូបរួច អ្នកត្រូវតែបើកម៉ាស៊ីនប៊ឺតខ្យល់ចំនួន៤នាទី ដើម្បីឲ្យវាប៊ឺតយកផ្សែងទាំងនោះចេញអស់ ព្រោះបើអ្នកហិតផ្សែងទាំងនោះច្រើន វាអាចប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំង៕