ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
ឆ្នាំកុរ នៅក្បែរខ្លួនតែងតែមានផ្កាយសំណាងតាមជាប់ជិតខ្លួនជានិច្ច។ ជាហេតុដែលធ្វើឲ្យអ្នកផ្ទះទទួលបានសំណាងល្អតាមគេដែរ។ ដូចនេះ អ្នកផ្ទះនឹងអាចរស់នៅប្រកបដោយសុភមង្គលខ្លាំងណាស់។
ឆ្នាំមមី
ឆ្នាំមមី មិនថាដើរដល់ណាគឺមានអ្នកគោរពស្រឡាញ់ជានិច្ច។ ជាពិសេស គេក៏អាចទាក់ទាញបានជំនួយធំៗផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកអាចដឹកបានទ្រព្យច្រើនជូនអ្នកផ្ទះបានយ៉ាងច្រើនតែម្តង។
ឆ្នាំវក
ឆ្នាំវក មានខួរក្បាលដែលឆ្លាត និងមានប្រជ្ញាខ្ពស់។ ជាពិសេស គេតែងតែអាចកសាងទំនាក់ទំនងក្នុងសង្គមបានរឹងមាំផងដែរ។ ជាហេតុដែលធ្វើឲ្យលាភល្អតែងរុំព័ទ្ធជិតខ្លួនគេ និងសមាជិកក្នុងផ្ទះ៕