បើសិនជាអ្នកមានជំងឺរលាកថ្លើមប្រភេទ C អ្នកប្រហែលជាធ្លាប់មានអាការៈអស់កម្លាំងណាស់ហើយ។ រឿងនេះអាចជាករនឿយហត់ខ្លាំងក្លា ឬអស់កម្លាំងពីខ្លួនដែលវាមិនព្រមបាត់ទៅវិញសោះទោះបីចាគេងហើយក៏ដោយ។ វាអាចជារឿងពិបាកក្នុងការដោះស្រាយណាស់។ ការស្រាវជ្រាវរកឃើញថា អ្នកជំងឺរលាកថ្លើមប្រភេទ C រ៉ាំរ៉ៃ គឺជួបបញ្ហាអស់កម្លាំងនេះ ៥០ ទៅ៧០ភាគរយទៅហើយ។
គេមិនបានដឹងច្បាស់ថា ហេតុអ្វីបានជាអ្នកជំងឺរលាកថ្លើមប្រភេទ C មួយចំនួនជួបបញ្ហាអស់កម្លាំងឡើយ។ ជំងឺរលាកថ្លើមប្រភេទ C កើតចេញពីមេរោគរលាកថ្លើមប្រភេទ C (HCV)។ ការសិក្សាខ្លះនិយាយថា នៅពេលរាងកាយប្រឆាំងនឹងការបង្ករោគដែលមិនព្រមជាទៅវិញ វានឹងធ្វើឲ្យអស់កម្លាំង។ ខ្លះទៀតនិយាយថា ការអស់កម្លាំដោយសារតែថ្លើមមានរបួស។ ខ្លះទៀតនិយាយថា ការអស់កម្លាំងនេះ កើតឡើងដោយសារតែការប្រើប្រាស់ថ្នាំស្លាប់មេរោគរលាកថ្លើម C នេះតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ ការលេបថ្នាំព្យាបាលជំងឺរលាកថ្លើមប្រភេទ C ត្រូវបានគេបង្ហាញថា អាចបង្កជាការអស់កម្លាំងពី ២៣ ទៅ ៦៩ភាគរយ ដោយក្នុងនោះក៏អាស្រ័យទៅលើការប្រើថ្នាំច្រើនឬតិចផងដែរ។ បើសិនជាអ្នកត្រូវព្យាបាលជំងឺរលាកថ្លើម ជាមួយថ្នាំមែន យកល្អគួរតែរៀបគម្រោងដ៏ល្អមួយក្នុងការបន្ថយសកម្មភាពរាងកាយខ្លះ។ ចូរសុំឲ្យមិត្តភក្តិ និងគ្រួសារជួយដល់ការងារអ្នកបន្ថែម ដើម្បីអ្នកអាចសម្រាកគ្រប់គ្រាន់។
ជំងឺរលាកថ្លើមប្រភេទ C ព្រមទាំងការព្យាបាល អាចធ្វើឲ្យអ្នកមានអារម្មណ៍ថាអស់កម្លាំងច្រើន។ ខាងក្រោមនេះគឺជាគន្លឹះខ្លះៗក្នុងការទប់ស្កាត់អារម្មណ៍នេះ៖
- ចូរព្យាយាមគេង និងភ្ញាក់ពីគេងឲ្យទៀងពេលជារៀងរាល់ថ្ងៃ
- ចូរគេងថ្ងៃរយៈពេលខ្លីៗដើម្បីរាងកាយមានកម្លាំងឡើងវិញ
- ចូរដើរជាទៀងទាត់ ឬព្យាយាមធ្វើលំហាត់ប្រាណណាផ្សេងដូចជា ហាត់យូហ្គា ឬក្បាច់តៃជិ
- ចូរញ៉ាំទឹកឲ្យបានច្រើនៗជារៀងរាល់ថ្ងៃ។
បើសិនជាគន្លឹះទាំងនេះមិនមានប្រសិទ្ធភាពទេ ចូរពិគ្រោះជាមួយគ្រូពេទ្យបន្ថែម ពេលនោះគាត់អាចផ្តល់នូវការណែនាំផ្សេងៗទៀតដែលអ្នកអាចចាប់ផ្តើមធ្វើបានដែរ៕