ដំបៅមាត់មួយប្រភេទឈ្មោះថា Cold Sores គឺជាពងបែកក្នុងមួយប្រភេទដែលកើតឡើងនៅលើបបូរមាត់ ជុំវិញ និងក្នុងមាត់ និងក្នុងច្រមុះផង។ ដំបៅនេះច្រើនតែបង្កឡើងដោយវីរុស HSV-1 (Herpes Simplex Virus) និង HSV-2 កើតឡើងនៅលើប្រដាប់ភេទ។ លក្ខណៈរបស់វាច្រើនតែមើលទៅជាពងបែកពណ៌ក្រហម និងមានទឹកក្នុងនោះ។ ពងទឹកនេះអាចបែក ហើយក្លាយទៅជាដំបៅបើកមុខបាន។ 

ថ្វីបើមិនទាន់មានអំណះអំណាងតាមបែបវិទ្យាសាស្រ្តគ្រប់គ្រាន់ក៏ដោយ តែមនុស្សមួយចំនួនជឿថា ទឹកខ្មេះផ្លែប៉ោមអាចព្យាបាលដំបៅពងបែកនៅមាត់ប្រភេទនេះបាន។ ទឹកខ្មេះផ្លែប៉ោម ត្រូវបានគេរកឃើញតាមបែបវិទ្យាសាស្រ្តថា មានសមត្ថភាពសម្លាប់បាក់តេរី និងមេរោគ។ ដោយសារតែពងបែកមាត់នេះបង្កឡើងដោយវីរុស ដូច្នេះការលាបទឹកខ្មេះផ្លែប៉ោម ពីលើ មិនអាចព្យាបាលវាបានទេ។ ប៉ុន្តែខាងក្រោមនេះខ្ញុំសូមណែនាំអំពីវិធីសាស្រ្តខ្លះៗក្នុងការប្រើទឹកខ្មេះផ្លែប៉ោមព្យាបាលដំបៅនៅមាត់៖

  • ចូរលាយទឹកខ្មេះផ្លែប៉ោម ជាមួយទឹក (1:10)
  • ចូរប្រើសម្លីស្អាតមួយជ្រលួកទឹកខាងលើដែលលាយរួច ហើយយកវាទៅលាបទៅលើដំបៅពងបែកនៅមួយឬពីរដងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ រហូតដល់វាជាវិញ។

មិនត្រូវប្រើប្រាស់ទឹកខ្មេះផ្លែប៉ោមសុទ្ធលាបលើស្បែកឡើយ ព្រោះវាអាចធ្វើឲ្យរលាកខ្លាំងនៅតំបន់នោះ និងបង្កជាសម្លាកបាន។

ទឹកខ្មេះផ្លែប៉ោមជាមួយទឹកឃ្មុំ៖

  1. ចូរលាយទឹកខ្មេះផ្លែប៉ោមជាមួយទឹកឃ្មុំរហូតដល់ក្លាយជាល្បាយមួយ
  2. ចូរលាបល្បាយនេះទៅលើដំបៅពងបែកក្នុងមាត់មួយ ឬពីដងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ ដោយម្តងៗ ៥ ទៅ ១០នាទី
  3. ចូរប្រើក្រណាត់ទន់ផ្តិតវាចេញថ្នមៗ។ ទឹកឃ្មុំប្រហែលធ្វើឲ្យស្អីត ដូច្នេះការជូតវាចេញមុនស្អិតគឺជារឿងល្អដើម្បីកុំឲ្យពងនោះបែក រហូតដល់ឈឺចាប់ខ្លាំងបាន៕