ការមិនឃ្លានអាហារគឺជាជំងឺខុសធម្មតាមួយទាក់ទងនឹងចំណង់អាហារ ដែលវាបង្កឡើងដោយការយល់ខុសថា អ្នកជំងឺផ្ទាល់គឺធាត់ហើយ។ រឿងនេះនឹងធ្វើឲ្យអ្នកជំងឺញ៉ាំអាហារកាន់តែតិច ដែលជាហេតុនាំឲ្យគេស្រកទម្ងន់រហូតដល់គ្រោះថ្នាក់បាន។ អ្នកដែលងាយនឹងមិនឃ្លានអាហារខុសធម្មតាច្រើនតែស្ថិតក្នុងពេលជាយុវវ័យ និងជាមនុស្សស្រី។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាអាការៈព្រមាននៃការមិនឃ្លានអាហារខុសធម្មតា៖

  • កំពុងតែមានការបារម្ភអំពីទម្ងន់ និងរូបរាងខ្លួនឯង
  • កំពុងតែមានជំងឺថប់អារម្មណ៍ដូចគ្នានឹងកូនក្មេងដែរ
  • កំពុងតែមានគំនិតអវិជ្ជមានទៅលើរូបសម្បត្តិខ្លួនឯង
  • កំពុងតែមានបញ្ហាក្នុងការញ៉ាំក្នុងវ័យក្មេង
  • ព្យាយាមធ្វើខ្លួនឲ្យល្អឥតខ្ចោះ
  • ផ្តោតសំខាន់ទៅលើច្បាប់ក្បួនច្រើនជ្រុលពេក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង