មានក្មេងៗជាច្រើនដែលភ័យខ្លាចចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺ ដែលវាជាហេតុនាំឲ្យឪពុកម្តាយជាច្រើនមានការបារម្ភខ្លាំង។ ដូច្នេះតើអ្នកអាចធ្វើអ្វីបានខ្លះទៅដើម្បីលួង ឬបញ្ឈប់ការភ័យខ្លាចគេនៅពេលនាំទៅចាក់វ៉ាក់សាំងម្តងៗ? ខាងក្រោមនេះគឺជាការណែនាំខ្លះៗដែលអ្នកអាចធ្វើបាន៖

  • ចូរដាក់តុក្កតា សៀវភៅ ឬភួយដែលគេចូលចិត្តតាមខ្លួនដើម្បីជួយរំងាប់អារម្មណ៍កូន
  • ចូរធ្វើការបន្លប់ និងផ្តល់ផាសុកភាពដល់កូនតាមរយៈលួងបំពេរ ច្រៀង ឬនិយាយលួងពិរោះៗ
  • ចូរញញឹម និងប្រើក្រសែភ្នែកជាមួយកូន។ ចូរឲ្យកូនអ្នកដឹងថា អ្វីៗគឺគ្មានបញ្ហាឡើយ
  • បើសិនជាអាច ចូរអោបកូនឲ្យជាប់ហើយដាក់នៅលើភ្លៅដើម្បីពេទ្យស្រួលចាក់ថ្នាំ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង