សួតរបស់មនុស្សយើងគឺមានប្រព័ន្ធការពារមួយដែលអាចការពារពីធូលីដី និងមេរោគនានាបាន។ ប៉ុន្តែវាពិតជាមិនគ្រប់គ្រាន់ឡើយក្នុងការបង្ការរាល់ជំងឺសួតគ្រប់ប្រភេទនោះ។ យ៉ាងណាមិញ ខាងក្រោមនេះខ្ញុំសូមណែនាំនូវអ្វីដែលអ្នកអាចធ្វើបានដើម្បីការពារសួតឲ្យកាន់តែមានសុខភាពល្អជាងមុនទៀត៖

  • ឈប់ជក់បារី។ បើសិនជាជក់ ក៏ត្រូវផ្តាច់បារីដែរ
  • ចូរចៀសវាងការស្រូបផ្សែងបំពុលបរិយកាស។ សម្រាប់អាកាសធាតុដែលមានផ្សែងច្រើន ចូរសម្រាកក្នុងផ្ទះវិញ
  • ចូរលាងសម្អាតដៃជាញឹកញាប់ជាមួយនឹងសាប៊ូ និងទឹក។ អ្នកក៏អាចប្រើទឹកលាងដៃដាក់តាមខ្លួនបានដែរ
  • ចូរអនុវត្តការមានអនាម័យមាត់ធ្មេញឲ្យបានល្អ។ ចូរសម្អាតធ្មេញយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ និងទៅជួបពេទ្យធ្មេញយ៉ាងហោចណាស់ ជារៀងរាល់ ៦ខែម្តង
  • ចូរធ្វើការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយជារៀងរាល់ឆ្នាំ និងសួរគ្រូពេទ្យផងថាតើអ្នកអាចចាក់វ៉ាក់សាំងបង្ការជំងឺរលាកសួតបានទេ
  • បើសិនជាមិនស្រួលខ្លួន ឬឈឺស្រាប់ហើយ ចូរសម្រាកពីការងារ ឬសាលារហូតដល់មានអារម្មណ៍ល្អឡើងវិញទៅ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង