អ្នកទាំងអស់គ្នាសុទ្ធតែដឹងថានៅចន្លោះពេលមានផ្ទៃពោះគួរតែប៉ូវឱ្យបានច្រើន ប៉ុន្តែតើអ្នកដឹងទេថានៅមុនពេលដែលមានផ្ទៃពោះ អ្នកគួរតែប៉ូវដូចគ្នា ដោយត្រូវបរិភោគអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ទើបកូនលូតលាស់បានល្អនៅពេលដែលអ្នកមានផ្ទៃពោះ។
គ្រប់គ្រងទម្ងន់
មុនពេលដែលអ្នកចង់មានផ្ទៃពោះ អ្នកគួរតែគ្រប់គ្រងទម្ងន់របស់អ្នកឱ្យបានល្អ ព្រោះបើអ្នកស្គមពេក កូននឹងកើតមកខ្វះទម្ងន់ តែបើអ្នកធាត់ខ្លាំង អ្នកនឹងអាចមានជំងឺផ្សេងៗនៅដំណាក់កាលមានផ្ទៃពោះ ហើយកូននឹងអាចលើសទម្ងន់នៅពេលដែលកើតចេញមក។
សារធាតុចិញ្ចឹម
នៅមុនពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែពិនិត្យមើលសារធាតុចិញ្ចឹមក្នុងសារពាង្គកាយអ្នកថាតើអ្នកខ្វះអ្វី ព្រោះបើអ្នកមានផ្ទៃពោះដោយខ្វះសារធាតុចិញ្ចឹម កូនមិនអាចលូតលាស់បានល្អឡើយ។
អាហារប្រចាំថ្ងៃ
នៅមុនពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែបរិភោកអាហារដែលល្អចំពោះសុខភាពអ្នក ដោយអ្នកអាចពិសារត្រី២ដងក្នុងមួយអាទិត្យបាន ហើយបន្លែ និងផ្លែឈើ អ្នកត្រូវតែទិញអាស្រស់មកបរិភោគ អ្នកអាចទទួលទានទឹកដោះគោ ទឹកដោះគោជូរ ដើម្បីទទួលបានកាលស្យូមឱ្យបានគ្រប់គ្រាន់។
ទម្លាប់នៃការបរិភោគ
អ្នកមិនត្រូវពិសារឆ្អែតពេកនៅរៀងរាល់ពេលនោះទេ មិនត្រូវទំពារលឿន មិនត្រូវរើសអាហារ ត្រូវតែបរិភោគគ្រប់មុខ ដោយត្រូវតែមានប្រូតេអ៊ីន និងវីតាមីន ទើបពេលដែលអ្នកមានផ្ទៃពោះ វាជួយទ្រង់ទ្រង់កូនឱ្យលូតលាស់ល្អក្នុងផ្ទៃ៕