នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកអាចចែកអាហារ៣ពេលរបស់អ្នកមកជាអាហារ៥ទៅ៦ពេល ដើម្បីឱ្យក្រពះអ្នកងាយស្រួលរំលាយអាហារ ហើយនៅពេលដែលអ្នកពិសារ អ្នកមិនត្រូវពិសារច្រើនជាងពេលដែលអ្នកមិនទាន់មានផ្ទៃពោះឡើយ អ្នកអាចបរិភោគលើសតែ១០%គឺបានហើយ។

ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីអាហារទាំង៥ប្រភេទដែលល្អចំពោះសុខភាពអ្នក និងកូនប្រសិនជាអ្នកដាក់បញ្ចូលទៅរបបអាហារប្រចាំថ្ងៃ។ តើមានអ្វីខ្លះទៅ?
ផ្លែប័រ
នៅក្នុងផ្លែឈើភាគច្រើនសុទ្ធតែមានសារធាតុចិញ្ចឹមច្រើន ដែលល្អចំពោះសុខភាពម្តាយ និងទារកដែលនៅក្នុងផ្ទៃណាស់ ជាពិសេសគឺផ្លែប័រ វាមានomega-3 ដែលអាចជួយខួរក្បាលរបស់កូនលូតលាស់បានល្អ។
គ្រាប់ជី
នៅក្នុងគ្រាប់ជីមានសារធាតុជាច្រើនដែលជួយដល់សុខភាពស្ត្រីមានផ្ទៃពោះណាស់ ដោយវាអាចជួយធ្វើឱ្យអ្នកបាត់នូវអារម្មណ៍ដែលភ័យខ្លាចច្រើននៅដំណាក់កាលមានផ្ទៃពោះ ថែមទាំងជួយទប់រាងកាយអ្នកមិនឱ្យស្រូបយកជាតិស្ករច្រើនហួសកម្រិតទៀតផង។
សាច់មាន់
នៅក្នុងសាច់មាន់មានប្រូតេអ៊ីន ដូចនេះអ្នកអាចបរិភោគវាបានដើម្បីទ្រទ្រង់រាងកាយអ្នក ហើយវាក៏ជាអាហារដែលធ្វើឱ្យអ្នកឆាប់មានអារម្មណ៍ថាឆ្អែតដែរ ដូចនេះអ្នកនឹងមិនពិសារច្រើនឡើយ ហើយពេលដែលអ្នកបរិភោគ អ្នកមិនត្រូវទទួលទានទាំងស្បែកវាទេ ព្រោះវាមានខ្លាញ់ច្រើន ដែលអាចធ្វើឱ្យអ្នកលើសជាតិខ្លាញ់ក្រោយពេលដែលអ្នកពិសារច្រើនរួច។
ពុទ្ធ្រាខ្មៅ
នៅដំណាក់កាលដែលអ្នកមានផ្ទៃពោះ ពោះវៀន និងក្រពះអ្នកមិនសូវមានកម្លាំងរំលាយអាហារបានលឿនដូចពីមុនឡើយ ជាហេតុដែលអាចធ្វើឱ្យអ្នកប្រឈមមុខនឹងជំងឺទល់លាមក ដូចនេះអ្នកអាចពិសារពុទ្ធ្រាខ្មៅបាន នោះវានឹងជួយឱ្យពោះវៀន និងក្រពះអ្នករំលាយអាហារបានល្អជាងមុន។
ស្ពែអេពីណារ
ក្នុងអាហារប្រចាំថ្ងៃរបស់អ្នក អ្នកគួរតែបរិភោគបន្លែឱ្យបាន៥មុខជារៀងរាល់ថ្ងៃ ដើម្បីទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ ហើយក្នុងបន្លែ៥មុខនេះ ត្រូវតែមានស្ពៃអេពីណារ ព្រោះវាមានវីតាមីនB រួមជាមួយសារធាតុម្យ៉ាងដែលអាចជួយការពារសរសៃប្រាសាទកូនក្នុងផ្ទៃឱ្យលូតលាស់បានល្អ៕