រាងកាយរបស់យើងដុតបញ្ឆេះកាឡូរីនិងថាមពលតាមរយៈការធ្វើមេតាបូលីស។

ការញ៉ាំទឹកក្រឡុកខាងក្រោមនេះអាចជួយភ្ញោចធ្វើឱ្យមានមេតាបូលីសបាន ទោះជាកំពុងតែនៅក្នុងពេលគេងក៏ដោយ។
អំពីមុខងាររបស់មេតាបូលីស
រាងកាយរបស់យើងប្រើប្រាស់ចំណីអាហារទុកដូចជាឥន្ធនៈ ដែលត្រូវប្រែក្លាយទៅជាថាមពលដោយសារការធ្វើមេតាបូលីស ហើយថាមពលនេះត្រូវបានរក្សាទុកក្រោមទម្រង់ជាខ្លាញ់។ មនុស្សយើងម្នាក់ៗមានមេតាបូលីសគ្រឹះមួយ ដែលឆ្លើយតបទៅនឹងថាមពលដែលយើងត្រូវការនៅក្នុងពេលសម្រាក។ ក៏ប៉ុន្តែយើងអាចធ្វើឱ្យមេតាបូលីសគ្រឹះនេះប្រែប្រួលបាន ដើម្បីធ្វើឱ្យស្រកទម្ងន់ តាមការញ៉ាំទឹកក្រឡុកខាងក្រោមនេះ។
គ្រឿងផ្សំ៖
- ក្រូចឆ្មារ ១ផ្លែ
- ត្រសក់ ១ផ្លែ
- ខ្ញីកោសរួច ១ស្លាបព្រាបាយ
- ទឹកប្រទាលកន្ទុយក្រពើ ១ស្លាបព្រាបាយ
- ភ្លៅកង្កែប ១ដុំ
- ទឹក កន្លះកែវ។
ដាក់គ្រឿងផ្សំទាំងអស់កិននៅក្នុងកែវក្រឡុក ផឹកមុនពេលគេង។
ប្រសិទ្ធភាពរបស់គ្រឿងផ្សំមួយៗ៖
- ត្រសក់សម្បូរទៅដោយអង់ទីអុកស៊ីដង់ វីតាមីន និងជាតិរ៉ែ។ វាមានប្រសិទ្ធភាពណាស់នៅក្នុងការធ្វើឱ្យស្រកទម្ងន់ ព្រោះវាមានកាឡូរីតិចតែមានថាមពលច្រើន។
- ភ្លៅកង្កែបមានកាឡូរីតិចតែមានអង់ទីអុកស៊ីដង់ច្រើន ហើយមានវីតាមីននិងជាតិរ៉ែទៀត ដែលស្រូបបឺតយកជាតិទឹក ធ្វើឱ្យស្រកក្បាលពោះ។
- ខ្ញីជំរុញឱ្យមានដំណើរការមេតាបូលីសក្នុងពេលដេក។ អ្នកវិទ្យាសាស្ត្រជប៉ុន លោកវេជ្ជបណ្ឌិត Dr. LK Han បានពន្យល់ថាខ្ញីបង្កើតឱ្យមានបាតុភូតបង្កើនកំដៅដែលជួយពន្លឿនមេតាបូ លីស។ ខ្ញីក៏ជួយធ្វើឱ្យមានបាក់តេរីល្អនៅក្នុងពោះវៀនធំដែរ ម្ល៉ោះហើយអាចរំលាយខ្លាញ់ហើយធ្វើឱ្យឃ្លាន និងធ្វើមិនឱ្យមានការទល់លាមកផង។
- ទឹកក្រូចឆ្មារគឺជាថ្នាំបន្សាបជាតិពុល។ វាមានប្រសិទ្ធភាពណាស់នៅក្នុងការសម្អាតប្រព័ន្ធរំលាយអាហារ និងបញ្ចេញជាតិពុលពីក្នុងខ្លួន។
- ប្រទាលកន្ទុយក្រពើក៏ជួយបញ្ចេញកាកសំណល់ និងជាតិពុលពីក្នុងខ្លួនដែរ។
ក្រៅពីការញ៉ាំទឹកក្រឡុកនេះមុនពេលគេង អ្នកក៏ត្រូវញ៉ាំទឹកឱ្យបានច្រើនផងដែរ ព្រោះបើខ្សោះជាតិទឹក មេតាបូលីសមិនអាចដំណើរការទៅបានល្អប្រសើរទេ៕